ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/03/2026 - 15:25

បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អប​អរ​សា​ទរ​អនុស្សាវ​រីយ៍ ៨៥ ឆ្នាំ​ទិ​វា​បង្កើត​កង​យុវ​ជន​ឈាន​មុខ​ហូ​ជី​មិញ 

 ក្រុម​បឹក្សា​កង​គ្រប់​ថ្នាក់​នឹង​ចាត់​តាំង​សួន​កម្សាន្ត​ច្នៃ​ប្រ​តិដ្ឋ វិទ្យា​សាស្ត្រ​សម្រាប់​កុមារ​ចូល​រួម​គាំ​ទ្រ​ប្រ​ឡង​ប្រ​ណាំង។ ក្នុង​រូប​ភាពៈ សិស្សា​នុសិស្ស​ចូល​រួម​ទិវា STEM ដែល​រៀប​ចំ​ដោយ​អនុ​វិទ្យា​ល័យ​ត្រឹង​ហ៊ឹង​ដាវ (សង្កាត់​និញ​កេវ ទី​ក្រុង​កឹង​ធើ) សហ​ការ​ជា​មួយ​អង្គ​ភាព​នានា​ចាត់​តាំង​ឡើង។

គណៈ​លេខា​សម្ព័ន្ធ​យុវ​ជន​មជ្ឈិម​និង​ក្រុម​បឹ្រក្សា​កង​មជ្ឈិម បាន​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង អប​អរ​សា​ទរ​អនុ​ស្សាវ​រីយ៍ ៨៥ ឆ្នាំ​បង្កើត​កង​យុវ​ជន​ឈាន​មុខ​ហូ​ជី​មិញ (១៥/​៥/​១៩៤១​-១៥/​៥​/២០២៦)។

ការ​ប្រ​ឡង​ប្រ​ណាំង​លើក​នេះ បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​មី​នា ដល់​ថ្ងៃ​ទី ១៩ ខែ ឧស​ភា ឆ្នាំ​២០២៦ ជា​មួយ​បធាន​បទ “កង​យើង​ធំ​ឡើង​ជា​មួយ​ប្រ​ទេស​ជាតិ”។ ក្នុង​ឱកាស​នេះ​ដែរ បណ្តា​អន្តរ​ក្រុម​ក្នុង​ទូ​ទាំង​ប្រ​ទេស​បាន​ចាត់​តាំង​ជា​ច្រើន​សកម្ម​ភាព​មាន​អត្ថ​ន័យ ដូច​ជា៖ ប្រ​ជុំ​កង ជា​មួយ​ខ្លឹម​សារ​សំ​ខាន់ៗ​នៃ​បធាន​បទ “រៀង​រាល់​សប្តាហ៍​មាន​រឿង​រ៉ាវ​ល្អ​មួយ សៀវ​ភៅ​ល្អ​មួយ គំរូ​ល្អ​មួយ”; សួន​កម្សាន្ត​ច្នៃ​ប្រ​តិដ្ឋ វិទ្យា​សាស្ត្រ និង​ភា​សា​បរ​ទេស; ការ​ប្រ​ឡង​ស្វែង​យល់​អំ​ពី​ប្រ​វត្តិ​សាស្ត្រ; ដំ​ណើរ​វិល​ត្រ​ឡប់​ទៅ​រក​ប្រ​ភព និង​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម។

ការ​ប្រ​ឡង​ប្រ​ណាំង​នេះ ក្នុង​គោល​បំ​ណង​អប់រំ​ពី​ប្រ​ពៃ​ណី​ប្រ​វត្តិ​សាស្ត្រ បំ​ប៉ន់​បំ​ណិន និង​ដាស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កុមារ។ សម្ព័ន្ធ​យុវ​ជន​មជ្ឈិម​និង​ក្រុម​បឹក្សា​កង​មជ្ឈិម​លើក​ទឹក​ចិត្ត​ក្រុម​ប្រឹក្សា​កង​ភូមិ​ភាគ និង​អន្តរ​ក្រុម​នា​នា​ចាត់​តាំង​សកម្ម​ភាព​សួន​កម្សាន្ត សកម្ម​ភាព​ការ​ពារ​បរិ​ស្ថាន និង​ថែ​ទាំ​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក៕      

                                    ក្វឹកថាយ - មេងលី

ចែករំលែកអត្ថបទ