19/03/2026 - 06:56

បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ បើក​ពិ​ធី​នៅ​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ផ្សាយ​បន្ត​ផ្ទាល់​លើ​ប៉ុស្តិ៍​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ 

ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​លើក​ទី​១៣ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧស​ភា ជា​មួយ​នឹង​សកម្ម​ភាព​ពិ​សេសៗ​ជា​ច្រើន រួម​ចំ​ណែក​លើក​តម្កើង​តម្លៃ​នំ​ប្រ​ពៃ​ណី​និង​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​ណាម​បូ។

សិប្ប​ករ​នៅ​កោង​ស៊ើង ​(សង្កាត់​ប៊ិញ​ធ្វី)​ ជា​មួយ​នឹង​ផលិត​ផល​នំ​អន្សម​ដូង។

យោង​តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​លើក​ទី​១៣ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ​ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា​(ត្រូវ​នឹង​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៥ ខែ​៣ ចន្ទ​គតិ​វៀត​ណាម)​នៅ​ទី​លាន​សង្កាត់​ប៊ិញ​ធ្វី​និង​មណ្ឌល​ជិត​ខាង។ ពិ​ធី​បុណ្យ​នេះ​ស្ថិត​ក្រោម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ជំ​រុញ​ដំ​ណើរ​ការ​វិនិ​យោគ​-ពា​ណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ និង​ស្ថា​ប័ន អង្គ​ភាព ភូមិ​ភាគ​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ​សហ​ការ​អនុវត្ត។

នំ​ប្រ​ពៃ​ណី​ណាម​បូ​ដ៏​ឈ្ងុយ​ឆ្ងាញ។

ភ្ញៀវ​ទេស​ចរ​បរ​ទេស​សាក​ល្បង​ពិ​សា​នំ​ប្រ​ពៃ​ណី​ណាម​បូដ៍​ឈ្ងុយ​ឆ្ងាញ។

តាម​ការ​គ្រោង​ទុក ពិ​ធី​បុណ្យ​ឆ្នាំ​នេះ បាន​ចាត់​តាំង​មាន​ទ្រង់​ទ្រាយ​ពី​២០០​-២៥០ល្វែង រួម​មាន៖ ល្វែង​នំ​ប្រ​ពៃ​ណី ល្វែង​ម្ហូប​អា​ហារ ល្វែង​ផលិត​ផល​ទេស​ចរណ៍ ផលិត​ផល​OCOP ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់​។ល។ ក្នុង​នោះ គ្រោង​នឹង​ចាត់​តាំង​ប្រ​មាណ​៥០​ល្វែង​សម្រាប់​ភ្ញៀវ​អញ្ជើញ​ដែល​ជា​ដៃ​គូ អង្គ​ការ​អន្តរ​ជាតិ ស្ថា​ប័ន​កិច្ច​ការ​បរ​ទេស អគ្គ​កុង​ស៊ុល អា​ជីវ​កម្ម​បរ​ទេស​។ល។ រួម​ទាំង​ខេត្ត ក្រុង​និង​មូល​ដ្ឋាន​នា​នា សិប្ប​ករ​ធ្វើ​នំ​ប្រ​ពៃ​ណី​ចូល​រួម​អភិ​រក្ស​ប្រ​ភេទ​នំ​ផ្សេងៗ​និង​ចូល​រួម​ប្រ​ឡង។

នំ​រមៀត​ហ្គ​កុង​(ដុង​ថាប)។

នំ​បាញ់​តឹម​ង៉ាង​យឿ​(កា​ម៉ាវ)។

ភ្ញៀវ​ទេស​ចរ​កំ​ពុង​ទស្សនា​សិប្ប​ករ​បង្ហាញ​ពី​របៀប​ធ្វើ​នំ​តាវ​សា​(កឹង​ធើ)។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ គឺ​ជា​សិប្ប​ករ​ធ្វើ​នំ​ប្រ​ពៃ​ណី និង​ម្ហូប​អា​ហារ​ដែល​បាន​ទទួល​ស្គាល់​ក្នុង​ព្រឹត្តិ​ការណ៍​និង​ពិធី​បុណ្យ​ផ្សេងៗ​ដែល​បាន​ចាត់​តាំង​នៅ​ខេត្ត ក្រុង​នានា ម្ចាស់​អា​ជីវ​កម្ម មូល​ដ្ឋាន​ផលិត​វត្ថុ​អនុ​ស្សាវ​រីយ៍ ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ ផលិត​ផល​OCOP ផលិត​ច្នៃ​ពី​ផ្លែ​ឈើ​និង​កសិ​ផល​ជា​ដើម។

ពិធី​បុណ្យ​គ្រោង​នឹង​បើក​ពិ​ធី​នៅ​វេលា​ម៉ោង​២០ ថ្ងៃ​ទី​២៦ ខែ​មេ​សា ផ្សាយ​បន្ត​ផ្ទាល់​លើ​ប៉ុស្តិ៍​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​ទី​ក្រុង​កឹង​ធើ។

ពិធី​បុណ្យ​មាន​សកម្ម​ភាព​ពិ​សេសៗ​ជា​ច្រើន៖

ទី​តាំង​ដាក់​បង្ហាញ “អភិ​រក្ស​នំ​ប្រ​ពៃ​ណី​ណាម​បូ” ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧស​ភា ជា​មួយ​នឹង​សកម្ម​ភាព​លេច​ធ្លោ ដូច​ជា៖ ការ​តាំង​បង្ហាញ​សិល្បៈ​តុប​តែង​ម្ហូប​អា​ហារ ការ​សម្តែង​បង្ហាញ​ឡើង​វិញ​នូវ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​របរ​ធ្វើ​នំ​ក្រៀប​ធ្វឹង​ហឹង​(សិប្ប​ករ​ធ្វើ​និង​ហាល​នំ​ក្រៀប) សម្តែង​បង្ហាញ​និង​ណែ​នាំ​ពី​របៀប​ធ្វើ​នំ​ប្រ​ពៃ​ណី​ណាម​បូ តាំង​បង្ហាញ​រូប​ភាព​តាម​ប្រ​ធាន​បទ​នំ​ប្រ​ពៃ​ណី វត្ថុ​ធាតុ​ដើម​និង​ឧប​ករណ៍​ធ្វើ​នំ​ប្រ​ពៃ​ណី។

- សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​និង​ភូមិ​ភាគ​នា​នា៖ ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី១ ខែ​ឧស​ភា។ ខ្លឹម​សារ​គឺ​ការ​ចាត់​តាំង​ទី​កន្លែង​ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​ពី​សក្តា​នុភាព ផលិត​ផល​ទេស​ចរណ៍​របស់​ភូមិ​ភាគ តាំង​បង្ហាញ ឧទ្ទេស​នាម​ធ្វើ​អា​ជីវ​កម្ម​ជើង​ទេស​ចរណ៍ ផលិត​ផល សេវា​ទេស​ចរណ៍​ក្នុង​ក្រប​ខ័ណ្ឌ​ពិ​ធី​បុណ្យ។

- សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​ម្ហូប​អា​ហារ​បម្រើ​ភ្ញៀវ​ទស្សនា​កម្សាន្ត៖ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី១ ខែ​ឧស​ភា ដោយ​មាន​ការ​ចូល​រួម​ពី​សិប្ប​ករ ឈ្មួញ មូល​ដ្ឋាន​លក់​នំ​ប្រ​ពៃ​ណី​និង​នំ​ផ្សេងៗ​ជា​ច្រើន​ប្រ​ភេទ ម្ហូប​អា​ហារ ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ ផលិត​ផល​OCOP ផលិត​ផល​ពា​ណិជ្ជ​កម្ម ផលិត​ផល​វត្ថុ​អនុស្សាវ​រីយ៍...។

- សកម្ម​ភាព​លេង​កម្សាន្ត នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា រួម​មាន​ល្បែង​ប្រ​ជា​ប្រិយ ឆ្លង​កាត់​ពិ​សោធន៍​នៃ​ការ​រស់​នៅ​តាម​បែប​សម័យ​ដើម។

- ពិធី​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃ​ណី ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧស​ភា រួម​មាន​ខ្លឹម​សារ​ប្រ​ឡង​និង​ការ​សម្តែង​បង្ហាញ​ពី​របៀប​ធ្វើ​នំ​ប្រ​ពៃ​ណី។

- កម្ម​វិធី​សិល្បៈ​និង​ការ​សម្តែង​បង្ហាញ​ម៉ូដ​ក្រោម​ប្រ​ធាន​បទ “ព្រែក​ទន្លេ​តី​ដូ”នៅ​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មេ​សា។

- សម្តែង​តន្ត្រី acoustic តាម​ដង​ផ្លូវ​និង​សិល្បៈ​ប្រ​ពៃ​ណី ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មេ​សា ​ដល់​ថ្ងៃ​ទី​៣០ ខែ​មេ​សា។

- កម្ម​វិធី​បូក​សរុប​និង​បិទ​ពិ​ធី​បុណ្យ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៩ ថ្ងៃ​ទី​១ ខែ​ឧស​ភា។

សកម្ម​ភាព​ជា​ច្រើន ក្នុង​ការ​អភិ​រក្ស​និង​ផ្សព្វ​ផ្សាយ​នំ​ប្រ​ពៃ​ណី​ត្រូវ​បាន​អនុវត្ត។ ក្នុង​រូប​ថត៖ សិប្ប​ករ​នៅ​ឃុំ​ញ៉ើង​អាយ បង្ហាញ​ពី​របៀប​ធ្វើ​នំ​ក្រៀប​បំ​ពង​ក្នុង​ព្រឹត្តិ​ការណ៍​នៅ​ទី​ក្រុង​កឹង​ធើ។

សិប្ប​ករ​ជន​ជាតិ​ចាម​បង្ហាញ​ពី​របៀប​ធ្វើ​នំ​ប្រ​ពៃ​ណី។

ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ បាន​ទី​ក្រុង​ចាត់​តាំង​តាម​កាល​កំ​ណត់​ប្រ​ចាំ​ឆ្នាំ​នៅ​ក្នុង​ឱកាស​បុណ្យ​ខួប​រំលឹក​វិញ្ញា​ណក្ខ័ន្ធ​ក្សត្រ​ហ៊ុង​វឿង រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​វៀត​ណាម​និ​យាយ​រួម និង​នំ​ប្រ​ពៃ​ណី​ណាម​បូ​និ​យាយ​ដោយ​ឡែក; ផ្សព្វ​ផ្សាយ​នំ​ប្រ​ពៃ​ណី​ណាម​បូ​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស។ ទន្ទឹម​នឹង​នោះ បង្ក​លក្ខណៈ​ដើម្បី​សិប្ប​ករ អា​ជីវ​កម្ម​ចង​សម្ព័ន្ធ សហ​ការ​ជំ​រុញ​ដំ​ណើរ​ការ​វិនិ​យោគ ជា​ជំ​ហានៗ​បង្កផ្លាក​យី​ហោ​នំ​ប្រ​ពៃ​ណី​ណាម​បូ; ពង្រឹង​ការ​ចង​សម្ព័ន្ធ​រវាង​ខេត្ត​ក្រុង​នា​នា​ក្នុង​តំ​បន់​និង​ទូទាំង​ប្រ​ទេស​ក្នុង​ការ​ជំ​រុញដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម ទេស​ចរណ៍; ផ្សព្វ​ផ្សាយ​បណ្តា​ផលិត​ផល​ម្ហូប​អា​ហារ ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍៕

ឌាំង​ហ្វិញ-មុនី

ចែករំលែកអត្ថបទ