កាលនៅមានជីវិត លោកអគ្គលេខាបក្ស ង្វៀងភូទ្រុង បានបញ្ជាក់៖ “វប្បធម៌នៅគឺជនជាតិ នៅ”។ នេះមិនត្រឹមតែជាទស្សនៈណែនាំប៉ុណ្ណោះទេ គឺជាការបញ្ជាក់យ៉ាងជ្រាលជ្រៅ អំពីតួនាទីរបស់វប្បធម៌ក្នុងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសជាតិ។ ក្នុងបរិការណ៍សមាហរណកម្មបច្ចុប្បន្ននេះ ការអភិរក្សនិងពង្រីកអត្តញ្ញាណវប្បធម៌ជនជាតិ កាន់តែមានភាពចាំបាច់ ពិសេសសម្រាប់សហគមន៍ជនជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរនៅតំបន់ណាមបូ។

ពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច បានរៀបចំឡើងដោយទ្រង់ទ្រាយធំ។
សេចក្តីសម្រេចលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បានចែង៖ ការអភិវឌ្ឍវប្បធម៌និងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះ ជាប្រភពកម្លាំងខាងក្នុងដ៏សំខាន់ ជាកម្លាំងជំរុញដ៏ធំធេង ជាសសរស្តម្ភ ជាប្រព័ន្ធសម្រួលសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងរឹងមាំបំផុត។ ជាក់ស្តែងបានឱ្យឃើញ ពេលដែលវប្បធម៌បានការយកចិត្តទុកដាក់ត្រឹមត្រូវ ជីវភាពស្មារតីរបស់ប្រជាជនបានលើកកម្ពស់ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
នៅទីក្រុងកឹងធើ ការអភិរក្សនិងពង្រីកវប្បធម៌របស់ជនរួមជាតិខ្មែរតែងបានបក្ស រដ្ឋ យកចិត្តទុកដាក់ តាមរយៈគោលការណ៍ គោលនយោបាយជាក់ស្តែងជាច្រើន។ ព្រមទាំងមានកម្មវិធី គម្រោងជាច្រើន ស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីបានផ្សព្វផ្សាយអនុវត្ត រួមចំណែកថែរក្សា បេតិកភណ្ឌវប្បធម៌អរូបី ដូចជា ល្ខោនបាសាក់ របាំ ភ្លេងពិណពាទ្យ។ តាមរយៈការយកចិត្តទុកដាក់ និងការវិនិយោគព្រមៗគ្នានូវតម្លៃវប្បធម៌ខ្មែរ មិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានពង្រីកបន្តិចម្តងៗក្នុងជីវភាពសង្គម។
ព្រះឧបជ្ឈាយ៍ តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ មានថេរដីកា៖ “ការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះជនរួមជាតិខ្មែរ បានបង្កទំនុកចិត្តយ៉ាងរឹងមាំក្នុងជនរួមជាតិ។ ពិសេស ការអភិរក្សប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី”។
គួរកត់សម្គាល់ ការអភិរក្សវប្បធម៌ត្រូវបានផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ ពិសេសជាងទៀតក្នុងវិស័យទេសចរណ៍។ ពិធីបុណ្យរបស់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុង ដូចជា៖ ពិធីបុណ្យនំប្រពៃណីណាមបូ ពិធីបុណ្យបណ្តែតប្រទីប បុណ្យអកអំបុក - ប្រណាំងទូកង ទាក់ទាញប្រជាជន ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើនចូលរួម រួមចំណែកជំរុញតម្រូវការសេវាកម្ម ពាណិជ្ជកម្ម និងការផ្សព្វផ្សាយរូបភាព របស់ទីក្រុង។ ក្នុងនោះ នៅតាមទីតាំងវត្តខ្មែរមួយចំនួន សកម្មភាពវប្បធម៌និងពិធីបុណ្យផ្សេងៗ ក៏បានក្លាយជាទីតាំងសម្រាប់ឆ្លងបទពិសោធន៍ បង្កើតរបររកស៊ីចិញ្ចឹមជីវិតបន្ថែមសម្រាប់ប្រជាជនតាមរយៈសេវាកម្មនិងផលិតផលប្រពៃណីរបស់ភូមិភាគ។
ដោយសារៈសំខាន់ពិសេសរបស់វប្បធម៌ចំពោះការអភិវឌ្ឍប្រទេសជាតិសេចក្តីសម្រេចចិត្ត លេខ ៨០-NQ/TW បានប្រកាសឱ្យប្រើ នៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ ព្រមទាំងបានជ្រើសយកថ្ងៃទី ២៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ជាទិវាបុណ្យវប្បធម៌វៀតណាម។ នេះមិនត្រឹមតែជាឱកាសមួយដើម្បីលើកតម្កើងតម្លៃវប្បធម៌ ប្រពៃណីដ៏ល្អប៉ុណ្ណោះទេ ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងទូទាំងសង្គមអំពីការទទួលខុសត្រូវក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណជាតិផងដែរ៕
វឌ្ឍា-ត្រឹងរ៉ូន