ដើម្បីឱ្យមធ្យោបាយធ្វើចរាចរណ៍មានសុវត្ថិភាព និងងាយស្រួលនៅលើគ្រប់ដងផ្លូវ កងកម្លាំងប៉ូលិសចរាចរណ៍នៃនគរបាលទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអនុវត្តនូវវិធានការជាច្រើននិងចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះមធ្យោបាយដែលល្មើសច្បាប់សុវត្ថិភាពចរាចរណ៍។

ប៉ុស្តិ៍ប៉ូលិសចរាចរណ៍មីស្វៀងដាក់ទីតាំងសម្រាប់ពិនិត្យមធ្យោបាយ។
យោងតាមការិយាល័យប៉ូលិសចរាចរណ៍នៃនគរបាលទីក្រុងកឹងធើ ក្នុងឆ្នាំ២០២៥អង្គភាពបានចាត់តាំងចុះល្បាតជាង ៣២.៣៨០ លើក និងពិនិត្យមធ្យោបាយ ៣១៣.៧៣១ គ្រឿងក្នុងនោះបានធ្វើកំណត់ហេតុពិន័យ ១០២.៩២៨ ករណីល្មើសច្បាប់។ចេញសេចក្តីសម្រេចពិន័យ ៨២.៥៧៤ ករណីជាមួយនឹងទឹកប្រាក់សរុបជាង ១៦២,៣ ពាន់លានដុងដកហូតប័ណ្ណបើកបរ៧.៤៦៦ ករណីដកពិន្ទុប័ណ្ណបើកបរជាង ១០.០០០ ករណី និងឃាត់មធ្យោបាយបណ្តោះអាសន្ន ១៨.៤២៣ គ្រឿង។ មូលហេតុមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ មានដូច៖ ការបើកបរមិនត្រូវគន្លងផ្លូវ និងផ្នែកនៃផ្លូវដែលបានកំណត់បើកបរលើសល្បឿនកំណត់កម្រិតជាតិអាល់កុល។ល។ ហើយសំខាន់គឺការបើកបរមធ្យោបាយក្រោយពេលផឹកគ្រឿងស្រវឹង។
ដើម្បីម្ចាស់ការក្នុងការធានាសុវត្ថិភាព និងបន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុស្តិ៍ប៉ូលិសចរាចរណ៍មីស្វៀងចំណុះការិយាល័យនគរបាលចរាចរណ៍នៃនគរបាលទីក្រុងកឹងធើ បានធ្វើសេនាធិការកសាងគម្រោងផែនការបង្កើនការល្បាត និងពិនិត្យមធ្យោបាយនៅតាមដងផ្លូវនានា។ វរសេនីយ៍ទោត្រឹងថាញហា ប្រធានប៉ុស្តិ៍ប៉ូលិសចរាចរណ៍មីស្វៀងឱ្យដឹង៖ “រយៈពេលកន្លងប៉ុស្តិ៍បានបង្កើនការតាមដានលើខ្លឹមសារប្រធានបទយាមល្បាតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងគ្រប់ទូទាំងភូមិឋាន។ ក្នុងអំឡុងថ្ងៃសំខាន់ៗពិសេសគឺមុនក្នុងនិងក្រោយថ្ងៃបោះឆ្នោតប៉ុស្តិ៍ប៉ូលិសចរាចរណ៍មីស្វៀងបានចាត់កងកម្លាំងប្រចាំការ១០០% គួបផ្សំកសាងនិងផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់នូវផែនការធានាសុវត្ថិភាពដាច់ខាតដោយប្តេជ្ញាចិត្តមិនឱ្យកើតមានស្ថានភាពខុសប្រក្រតីឬហេតុការណ៍កើតឡើងយថាហេតុណាឡើយ”។
ទន្ទឹមនឹងនោះ កម្លាំងប៉ូលិសចរាចរណ៍នៅតែបន្តជំរុញការងារផ្សព្វផ្សាយលើកកម្ពស់ស្មារតីរបស់ប្រជាជនឱ្យអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់នៃច្បាប់ពេលចូលរួមចរាចរណ៍។ ក្នុងឆ្នាំ ២០២៥ អង្គភាពបានចាត់តាំងផ្សព្វផ្សាយចំនួន ៤១៥ លើកទាក់ទាញអ្នកចូលរួមជាង ១០៣.៣៤០ នាក់ចែកខិត្តប័ណ្ណបានជាង ៩២.៧៨០ សន្លឹកខិត្តប័ណ្ណបត់ជាង ១១.០០០ សន្លឹកព្យួរបដា ២៨ ផ្ទាំងមានប្រជាជនចុះកិច្ចសន្យាអនុវត្តម៉ឺងម៉ាត់នូវច្បាប់សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៣.៦៦៤ នាក់។ បងស្រីគីមធីង៉ុកហៀងនៅឃុំតាយវុាំងឱ្យដឹង៖ “ពេលបើកបរលើដងផ្លូវខ្ញុំតែងអនុវត្តតាមច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍យ៉ាងម៉ឺងម៉ាត់មិនបំពានកម្រិតជាតិអាល់កុលបើផឹកស្រាគឺមិនបើកបរឡើយគោរពល្បឿនសញ្ញាចរាចរណ៍បើកបរតាមចំណែកផ្លូវនិងគន្លងផ្លូវត្រឹមត្រូវ។ល។ ទាំងនេះជាបទប្បញ្ញត្តិល្អៗដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកបើកបរនៅលើដងផ្លូវ”។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្មាភិបាលយុទ្ធជនក្នុងឆ្នាំ ២០២៥ ស្ថានភាពសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ក្នុងទីក្រុងបានរក្សាយ៉ាងរឹងមាំ និងមានស្ថិរភាពចំណែកគ្រោះថ្នាក់ចរាចរណ៍បានថចុះបើធៀបនឹងឆ្នាំមុន៕
យ្វីអាញ-ដាលីន