ការងារបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាល១៦និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣០ នៅឃុំវីធ្វី បានផ្សព្វផ្សាយព្រមៗគ្នាត្រូវតាមល្បឿនធានាមត់ចត់តាមផែនការ។ ជាមួយស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ ប្រព័ន្ធនយោបាយនិងប្រជាជនកំពុងប្រុងប្រៀបជាស្រេចឱ្យថ្ងៃបុណ្យធំ ថ្ងៃបុណ្យនៃឆន្ទៈ ក្តីជំនឿនិងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន។

ម្ចាស់ឆ្នោតពិនិត្យបញ្ជីរាយនាមបោះឆ្នោតបានបិទនៅគណៈកម្មាធិការប្រជាជនឃុំវីធ្វី។
ឃុំវីធ្វីម្ចាស់ការផ្សព្វផ្សាយព្រមៗគ្នាបណ្តាភារកិច្ច កៀរគរកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយ ពង្រីកតួនាទីរបស់គណៈកម្មាធិការរណៈសិរ្សនិងបណ្តាអង្គការនយោបាយសង្គមក្នុងការអនុវត្តភារកិច្ចបោះឆ្នោត។ គណៈកម្មាធិការបោះឆ្នោតឃុំបានបង្កើតនិងឆាប់ឈានចូលសកម្មភាពប្រសិទ្ធភាព បណ្តាអនុគណៈក្រុមជំនួយការ បានបែងភារកិច្ចច្បាស់លាស់ធានាសហការមត់ចត់រវាងបណ្តាផ្នែកគ្រប់ថ្នាក់ក្នុងអំឡុងពេលត្រៀមបម្រុង។
លោកង្វៀងថាញទឺយ អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ប្រធានគណៈកម្មាធិការបោះឆ្នោតឃុំវីធ្វីឱ្យដឹង៖ មកដល់សព្វថ្ងៃការងារពិគ្រោះយោបល់ បញ្ជីរាយនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ ការងារឡើងបញ្ជីរាយនាមនិងបិទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោត បម្រុងមូលដ្ឋានសម្ភារៈ ធានាសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាលនិងការងារព័ត៌មានឃោសនា តែងបានផ្សព្វផ្សាយមធ្យ័តត្រូវតាមកំណត់។
ឃុំវីធ្វីបានបង្កើត២៣ក្រុមបោះឆ្នោត ស្មើនឹង២៣មណ្ឌលបោះឆ្នោត ក្នុងនោះមាន៣មណ្ឌលបោះឆ្នោតដោយឡែករបស់កងកម្លាំងប្រដាប់អាវុធ (នគរបាល យោធា កងវរសេនាធំ១១៤និងមន្ទីឃុំឃាំងបណ្តោះអាសន្នលេខ៣)។ បណ្តាមណ្ឌលបោះឆ្នោតបានអាទិភាពរៀបចំនៅអាគារវប្បធម៌ភូមិ ទីមានបរិវេណទូលំទូលាយ គមនាគមន៍ងាយស្រួល ធានាសន្តិសុខ សុវត្ថិភាពនិងឆ្លើយតបសំណូមពរអនុវត្តបច្ចេកវិទ្យាព័ត៌មាន។
អនុគណៈឃោសនាបោះឆ្នោតឃុំវីធ្វីសហការជាមួយបណ្តាស្ថាប័ន អង្គភាពសាលារៀន អាជីវកម្មនិងបណ្តាភូមិផ្សព្វផ្សាយវិធីឃោសនាបោះឆ្នោតដោយរូបភាពជាច្រើន ផ្សាយសំឡេងលើប្រព័ន្ធឧគ្ឃោសនសព្ទ័មូលដ្ឋាន ឃោសនាផ្ទាល់ដោយបដា ប៉ាណូ ពាក្យស្លោក បញ្ចូលខ្លឹមសារបោះឆ្នោតក្នុងកិច្ចប្រជុំសាខាបក្ស សាខាសមាគម សាខាក្រុម ជំរុញឃោសនាលើក្រុម Zalo របស់ក្រុមប្រជាស្វ័យត្រាណ អង្គការមហាជន តាំងពីនោះព័ត៌មានពីរយៈពេល អត្ថន័យនិងសិទ្ធិ ភារកិច្ចរបស់ម្ចាស់ឆ្នោតបានផ្សាយទាន់ពេលនិងងាយយល់។
លោកលីវវាំងយុង លេខាសាខាបក្សប្រធានគណៈការងាររណៈសិរ្សភូមិ៨ ឱ្យដឹង៖ ភូមិមានរៀបចំ១កន្លែងបោះឆ្នោតនៅអាគារវប្បធម៌ភូមិ មានម្ចាស់ឆ្នោត៩០០រូប។ យើងខ្ញុំចុះផ្ទាល់គ្រួសារដើម្បីឃោសនារំលឹកម្ចាស់ឆ្នោតចូលរួមបោះឆ្នោត។ ឆ្លងតាមការពិនិត្យ ភូមិមានប្រហែល១០ករណីជួបលំបាកក្នុងការធ្វើដំណើរ។ យើងខ្ញុំនឹងរៀបចំធុងបោះឆ្នោត សហការជាមួយសម្ព័ន្ធយុវជននិងក្រុមសន្តិសុខ សណ្តាប់ធ្នាប់ឧបត្ថម្ភម្ចាស់ឆ្នោតអនុវត្តសិទ្ធិបោះឆ្នោត។
ជាមួយការដឹកនាំជិតដិតរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការចូលរួមព្រមៗគ្នារបស់ប្រព័ន្ធនយោបាយនិងការឯកភាព សាទរសកម្មរបស់ប្រជាជនឃុំវីធ្វីប្រុងប្រៀបជាស្រេចសម្រាប់ថ្ងៃបុណ្យធំ ថ្ងៃប្រជាជនផ្ញើក្តីជំនឿឆ្លងតាមរាល់សន្លឹកឆ្នោត។
សិទ្ធិចូលរួមបោះឆ្នោតរបស់ម្ចាស់ឆ្នោតជាអ្នកធ្វើនិរប្រវេសន៍សេរី។
អំពីល័ក្ខការណ៍រាល់ពលរដ្ឋមានសិទ្ធិបោះឆ្នោតតែងបានកត់ឈ្មោះក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនិងបានចែកប័ណ្ណម្ចាស់ឆ្នោតដើម្បីអនុវត្តសិទ្ធិបោះឆ្នោត។ រាល់ពលរដ្ឋបានកត់ឈ្មោះក្នុងបញ្ជីរាយនាម នៅទីកន្លែងខ្លួនកំពុងស្នាក់នៅ។
ជាក់ស្តែង នៅភូមិភាគមួយចំនួនអ្នកធ្វើនិរប្រវេសន៍សេរីរស់នៅលើភូមិឋាន បុន្តែមិនទាន់សម្រេចបែបបទចុះឈ្មោះស្នាក់នៅជាមួយស្ថាប័នរដ្ឋមានសមត្ថកិច្ចនៅភូមិភាគដោយមូលហេតុផ្សេងៗ (ឧទាហណ៍ដូចមិនទាន់មានកន្លែងស្នាក់នៅស្របច្បាប់ មិនទាន់សម្រេចបបែបបទរដ្ឋបាលឬមិនទាន់អនុវត្តការចុះឈ្មោះដោយមិនទាន់យល់ពីច្បាប់)។ ហេតុនោះដើម្បីធានាសិទ្ធិបោះឆ្នោតរបស់អ្នកធ្វើនិរប្រវេសន៍សេរី ជៀសវាងបង្កការរំខានដល់ម្ចាស់ឆ្នោតក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវផ្តល់ព័តមានឱ្យម្ចាស់ឆ្នោតលើភូមិឋានដឹងពីវិធីអនុវត្តសិទ្ធិបោះឆ្នោតនិងឡើងបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីម្ចាស់ឆ្នោតសម្រេចកន្លែងចុះឈ្មោះអនុវត្តសិទ្ធិបោះឆ្នោត (អាចវិលមកទីចុះឈ្មោះស្នាក់នៅឬស្នាក់នៅបណ្តោះអាសន្ន)។
ករណីម្ចាស់ឆ្នោតនៅតែមានបំណងអនុវត្តបោះឆ្នោតនៅភូមិភាគ ទីកំពុងស្នាក់នៅគឺភូមិភាគបង្កលក្ខណៈដើម្បីកត់ឈ្មោះបណ្តាម្ចាស់ឆ្នោតទាំងនេះចូលបញ្ជីរាយនាមរបស់មណ្ឌលបោះឆ្នោត ទីកំពុងរស់នៅនិងអនុវត្តសិទ្ធិបោះឆ្នោតតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តដូចចំពោះម្ចាស់ឆ្នោតជាអ្នកស្នាក់នៅបណ្តោះអាសន្នមានរយៈពេលចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នមិនគ្រប់១២ខែ (ដោយគ្មានមូលដ្ឋានដើម្បីកំណត់រយៈពេលចាប់ផ្តើមស្នាក់នៅភូមិភាគ)។ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំចាត់តាំងដើម្បីម្ចាស់ឆ្នោតជាអ្នកធ្វើនិរប្រវេសន៍សេរីមិនទាន់ចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតរបស់ភូមិភាគបានកំណត់លើមូលដ្ឋានបណ្តាភូមិ មណ្ឌលអាស័យជនសព្វថ្ងៃមានលើភូមិឋាន។
(តាមសំណួរ ចម្លើយបោះឆ្នោត - ក្រុមប្រឹក្សាបោះឆ្នោតជាតិ)
កាវអាញ - ចន្ថា