ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/03/2026 - 21:40

ដំ​ណោះ​ស្រាយ​បញ្ហា​ជា​មូល​ដ្ឋាន នាំ​យក​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង 

លោក​ឡេ​ក្វាង​ទុង បាន​សង្កត់​ធ្ងន់ ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ចំ​ពោះ​ការ​អភិ​វឌ្ឍ​យូរ​អង្វែង​របស់​ទី​ក្រុង។ មន្ទីរ គណៈ ផ្នែក និង​ឃុំ សង្កាត់​នា​នា គប្បី​សហ​ការ​ជិត​ដិត​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ទាក់​ទង​នឹង​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង ដើម្បី​រួម​ចំ​ណែក​ទៅ​ក្នុង​តម្លៃ​និង​គុណ​ភាព​កំ​ណើន; ដំ​ណោះ​ស្រាយ​នូវ​បញ្ហា​ជា​មូល​ដ្ឋាន; កសាង​រដ្ឋ​អំ​ណាច​រឹង​មាំ បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ឱ្យ​បាន​ល្អ​ប្រ​សើរ​ជាង​មុន។

លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង ស្តី​ពី​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/​TW និង​ភារ​កិច្ច​សំ​ខាន់ៗ​នៃ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិ​ទ្យា ឆ្នាំ​២០២៦។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ឱកាស​ជួប​ធ្វើ​ការ​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា។

អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ​/TW ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មិ​នា​ ទី​ក្រុង​បាន​បញ្ចប់​ភារ​កិច្ច​ដែល​បាន​ផ្ដល់​ជូន​ចំ​នួន ១៣២/​២៤៤ ហើយ​កំ​ពុង​អនុ​វត្ត​ត្រូវ​តាម​កាល​កំ​ណត់​ចំ​នួន ១១២ ភារ​កិច្ច (ក្នុង​នោះ មាន​ភារ​កិច្ច​ជា​ប្រ​ចាំ​ចំ​នួន​៨០)។ មន្ទីរ គណៈ ផ្នែក​និង​ឃុំ សង្កាត់​ទាំង​១០០% បាន​តភ្ជាប់​បណ្តាញ​បញ្ជូន​ទិន្ន​ន័យ​ឯក​ទេស ធា​នា​មាន​ភាព​រលូន សុ​វត្ថិ​ភាព និង​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​តភ្ជាប់​ទិន្ន​ន័យ។ ចំ​ពោះ​ឧប​ករណ៍​ផ្សេងៗ​ទៀត សម្រាប់​បម្រើ​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​នៅ​ឃុំ សង្កាត់ មក​ដល់​បច្ចុប្បន្ន មាន​ឃុំ សង្កាត់ ៧៧% មាន​ម៉ា​ស៊ីន​ចាប់​លេខ​រៀង​ស្វ័យ​ប្រ​វត្តិ; ឃុំ សង្កាត់ ៨២% មាន​អេ​ក្រង់​បង្ហាញ​តួ​លេខ; ឃុំ សង្កាត់ ៩៤% មាន​ឧប​ករណ៍​ស្វែង​រក​ព័ត៌​មាន​សំ​ណុំ​ឯក​សារ​បែប​បទ​រដ្ឋ​បាល។

លោក​ង្វៀង​ត្វឹង​អាញ់ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ឱកាស​ជួប​ធ្វើ​ការ។

បច្ចុ​ប្បន្ន ទី​ក្រុង​មាន​អង្គ​ភាព​ចំ​នួន ១១៣ ដែល​មាន​សកម្ម​ភាព​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ដោយ​សរុប​ចំ​នួន​បុគ្គ​លិក​ចូល​រួម​សកម្ម​ភាព​នេះ ១០.​៦៩៣​នាក់ ហើយ​ចំ​នួន​កម្មា​ភិបាល​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​មាន​ដល់ ៩,៨៨ នាក់​ក្នុង​មួយ​ម៉ឺន​ប្រ​ជា​ជន។ ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​បន្ត​អភិ​វឌ្ឍន៍ បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ២​កន្លែង រួម​មាន៖ មណ្ឌល​ពិ​គ្រោះ​និង​ផ្គត់​ផ្គង់​សេ​វា​កម្ម​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល (CASIC Services Hub) នៅ​សង្កាត់​វី​តឹង; និង​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​មាន​លក្ខណៈ​ពិ​សេស​របស់​ភូមិ​ភាគ (CASIC Local Hub) នៅ​សង្កាត់​ភូ​ឡើយ។

 

លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ឱកាស​ជួប​ធ្វើ​ការ។

មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ធ្វើ​សេចក្តី​ព្រាង​គម្រោង “កសាង​មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ កម្រិត​មណ្ឌល​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង” ដោយ​ផ្អែក​លើ​ការ​រៀប​ចំ​ឡើង​វិញ​មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ​ដែល​មាន​ស្រាប់។ តាម​នោះ ចាត់​តាំង​យក​មតិ​យោ​បល់​ពី​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា​ដែល​ពាក់​ព័ន្ធ ព្រម​ទាំង​ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ចេញ​លិ​ខិត​ផ្ញើ​ទៅ​ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ដើម្បី​ស្នើ​សុំ​មតិ​យោ​បល់​ចំ​ពោះ​សេចក្តី​ព្រាង​គម្រោង។

តំ​ណាង​មន្ទីរ​វិ​ទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា របាយ​ការណ៍​សង្ខេប​អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧​-NQ/​TW លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

ក្នុង​ឱកាស​ជួប​ធ្វើ​ការ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ទី​ក្រុង​និង​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល ពិ​និត្យ ឯក​ភាព​លើ​ផែន​ការ​កសាង​មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ កម្រិត​មណ្ឌល​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; ចាត់​ចែង​ដើម​ទុន​សម្រាប់​មូល​និធិ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គាំ​ទ្រ​សកម្ម​ភាព​លើក​កម្ពស់​សមត្ថ​ភាព​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា។ ព្រម​ជា​មួយ​នោះ ពិ​និត្យ ចង្អុល​ការ​ចំ​ពោះ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ខ​ភាគ​ទី​ក្រុង អំ​ពី​ការ​ជំ​រុញ​ការ​កសាង​យន្ត​ការ និង​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក ដើម្បី​លើក​កម្ពស់​ការ​ជំ​រុញ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិ​ទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទី​ក្រុង​កឹង​ធើ និង​សេចក្តី​ព្រាង​គម្រោង​អភិ​វឌ្ឍន៍​កង​ជួរ​កម្មា​ភិបាល​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល ដំ​ណាក់​កាល ២០២៦​-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥។

លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​ឱកាស​ជួប​ធ្វើ​ការ។

ថ្លែង​ក្នុង​ឱកាស​ជួប​ធ្វើ​ការ លោក​ឡេ​ក្វាង​ទុង បាន​សង្កត់​ធ្ងន់ ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល មាន​តួ​នា​ទី​សំ​ខាន់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​អភិ​វឌ្ឍ​យូរ​អង្វែង​របស់​ទី​ក្រុង។ ហេតុ​នេះ មន្ទីរ គណៈ ផ្នែក​និង​ឃុំ សង្កាត់​នា​នា ត្រូវ​សហ​ការ​ជិត​ស្និទ្ធ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល ទៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង រួម​ចំ​ណែក​ទៅ​ក្នុង​តម្លៃ​និង​គុណ​ភាព​កំ​ណើន; ដោះ​ស្រាយ​បញ្ហា​ជា​មូល​ដ្ឋាន; និង​កសាង​រដ្ឋ​អំ​ណាច​រឹង​មាំ បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ។

ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល គឺ​ជា​ភារ​កិច្ច​រួម​របស់​ទី​ក្រុង។ គ្រប់​មន្ទីរ គណៈ ផ្នែក​ទាំង​អស់ ត្រូវ​បែង​ចែក​ភារ​កិច្ច​ឱ្យ​ច្បាស់​លាស់​គឺ ច្បាស់​ទាំង​មនុស្ស ច្បាស់​ទាំង​ការ​ងារ។ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ត្រូវ​ផ្តោត​លើ​ភារ​កិច្ច​សំ​ខាន់ៗ​អនុ​វត្ត​ម៉ឺង​ម៉ាត់​និង​ដល់​ទី​បញ្ចប់ សំ​ដៅ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ទៅ​លើ​ទិស​ដៅ​កំ​ណើន​មាន​តួ​ពីរ​ខ្ទង់​របស់​ទី​ក្រុង៕

មី​ថាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ