11/03/2026 - 13:50

កោះហងជូយ ត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត 

អាស្រ័យភូមិឋានកោះសមុទ្រមានលក្ខណៈពិសេសដោយឡែក ហេតុនោះគណៈកម្មាធិការបោះ ឆ្នោតខេត្តកាម៉ាវ បានស្នើយោបល់និងយល់ព្រមអំពីក្រុមប្រឹក្សាបោះឆ្នោតជាតិ ខេត្ត​កាម៉ាវនឹងដំណើរការបោះឆ្នោតមុនកំណត់នៅលើប្រជុំកោះចំនួន ២ គឺកោះហងខ្វាយ និងកោះហងជូយ ម្ចាស់ឆ្នោតនឹងបោះឆ្នោតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។

កោះហងជូយ ស្ថិតនៅចម្ងាយពីដីគោកប្រមាណ ១៨ គាវុធ នៅភូមិ ១ ឃុំស៊ុងដុក ខេត្តកាម៉ាវ។

តាមរបាយការណ៍របស់គណៈកម្មាធិការបោះឆ្នោតខេត្តកាម៉ាវ មកទល់ពេលនេះការត្រៀមបម្រុងសម្រាប់ការបោះ​ឆ្នោតគ្រប់ថ្នាក់នៅខេត្តជាសារវន្តបានសម្រេចជាស្ថាពរ គណៈ​កម្មាធិការបោះ​​ឆ្នោតខេត្តបានទទួលសំណុំឯកសារអ្នក​ឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ ចំ​នួន ២៣  និងសំណុំឯកសាអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រ​ជា​ជន​ខេត្តចំនួន ១៧៣ និងសំ​ណុំឯកសារអ្នកឈរឆ្នោតតំណាងក្រុមប្រឹកប្រជាជនឃុំ អាណត្តិកាល ២០២៦-២០៣១ ចំនួន ២.៩៣៥។

ប្រជាជននៅកោះហងជូយ កំពុងតាមដានបញ្ជីអ្នកឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២៦-២០៣១។

កោះហងជូយ ស្ថិតនៅចម្ងាយពីដីគោកប្រមាណ ១៨ គាវុធ ចំណុះភូមិ ១ ឃុំស៊ុងដុក ខេត្ត​កា​ម៉ាវ មុនថ្ងៃបោះឆ្នោតមុនកំណត់ ការត្រៀមបម្រុងមូលដ្ឋានសម្ភារៈ មធ្យោបាយ និងលក្ខណៈបម្រើការបោះឆ្នោត បានយកចិត្តទុកដាក់អនុវត្តតាំងពីមុនមកហើយ។ លោក ឌោវុាំងសឺ ប្រ​ធាន​គណៈកម្មាធិការប្រជាជនឃុំស៊ុងដុក និងជាប្រធានគណៈកម្មាធិការបោះឆ្នោតឃុំ ឱ្យដឹង៖ ភូមិភាគបានសហការជាមួយកងកម្លាំងនៅប៉ុស្តិ៍ការពារព្រំដែនហងជូយ ស្ថានីយរ៉ាដា ៦១៥ – តំបន់ ៥ កងទ័ពជើងទឹក និងស្ថានីយសើនបញ្ចាំងភ្លើងហងជូយ ជំរុញការឃោសនាអំពាវនាវអ្នកនេសាទនៅលើនាវានេសាទជិតកោះចូលបោះឆ្នោត; ការអនុវត្តត្រូវធានាសន្តិសុខ សុវត្ថិ​ភាព​ដល់មនុស្ស និងមធ្យោបាយ រួមទាំងទូកកប៉ាល់ អ្នកនេសាទចេញចូលកោះបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតជាដើម។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនហងជូយ កំពុងតាមដានបញ្ជីអ្នកឈរឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២៦-២០៣១។

តាមប្រសាសន៍វរសេនីយ៍ទោ ង្វៀងវុាំងក្វើង ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនហងជូយ ប្រធានក្រុមបោះឆ្នោតលេខ ៣ ឃុំស៊ុងដុក អង្គភាពបានសហការជាមួយគណៈកម្មាធិការប្រ​ជា​ជនឃុំស៊ុងដុក ធ្វើបានល្អការត្រៀមបម្រុងការបោះឆ្នោតនៅកោះហងជូយ។ គណៈបញ្ជា​ការអង្គភាពបានបង្កើតក្រុមបោះឆ្នោត ១ ក្រុមនៅលើកោះ; មណ្ឌលបោះឆ្នោតមានទីតាំងនៅទីស្នាក់ការប៉ុស្តិ៍ការពារព្រំដែនហងជូយ និងឧទ្ទេសនាមកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនពីរនាក់ចូលរួមក្រុមបោះឆ្នោត។ មកទល់ពេលនេះ ក្រុមបោះឆ្នោតលេខ ៣ ឃុំស៊ុងដុកបានសម្រេចរួចរាល់ការត្រៀមបម្រុងសម្រាប់ការបោះឆ្នោតមុនកំណត់ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦។

ទន្ទឹមនឹងនោះ អង្គភាពធ្វើបានល្អការងារធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រព្រឹត្តឡើងការបោះឆ្នោត; បង្កើតក្រុមការងារប្រចាំការត្រៀមប្រយុទ្ធ ការពារការបោះឆ្នោត និងក្រុមបម្រើការបោះឆ្នោត; ធ្វើបានល្អការអប់រំនយោបាយ លើកទឹកចិត្តកម្មាភិបាល យុទ្ធជនស្ងប់ចិត្ត កំណត់ស្មារតីទទួលខុសត្រូវបានល្អ ត្រៀមអនុវត្តកាតព្វកិច្ច និងចូលរួមបោះឆ្នោតត្រូវតាមសេចក្តីកំណត់។

កោះហងជូយមានម្ចាស់ឆ្នោតចំនួន ១៥៩ នាក់ ម្ចាស់ឆ្នោតភាគច្រើនរស់ប្រមូលផ្តុំនៅតាមល្បាក់​ថ្ម និងលើក្បូន។ ដើម្បីម្ចាស់ឆ្នោតចូលរួមបោះឆ្នោតបានគ្រប់គ្នា និងត្រូវតាមពេលវេលាកំណត់ ប៉ុស្តិ៍ការពារព្រំដែនហងជូយ បានម្ចាស់ការកសាងផែនការឯកទេសឃោសនាអំពីការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ លោក ឡេវុាំងអុក ជាប្រជាជន​រស់នៅតំបន់កោះ​ហងជូយ ឱ្យដឹង៖ ឆ្លងតាមរយៈការឃោសនា ខ្ញុំនិងគ្រួសារដទៃទៀតនៅជុំវិញកោះបានក្តោបក្តាប់ច្បាស់ និងត្រៀមរង់ចាំដល់ថ្ងៃបោះឆ្នោតមុនកំណត់។ គ្រួសារដែលរស់នៅជុំវិញកោះ​ទាំងអស់សុទ្ធតែមានស្មារតីទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនពេលទៅបោះឆ្នោត”។

លោក ឌោវុាំងសឺ ឱ្យដឹងបន្ថែម៖ ដើម្បីធានាការបោះឆ្នោតមុនកំណត់នៅលើកោះហងជូយ ឃុំបានចលនាម្ចាស់មធ្យោបាយបង្កលក្ខណៈងាយស្រួលដល់អ្នកនេសាទអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន។ ភូមិភាគក៏ចាត់តាំងក្រុមបោះ​ឆ្នោត​លេខ ៣ នៅទីនេះដែរ បើអ្នកនេសាទមិនចូលដី​គោកទេ គឺចូលមកដីកោះមុនបោះឆ្នោត ២៤ ម៉ោង ដើម្បីចុះឈ្មោះ និងបោះឆ្នោតនៅក្នុង​កោះ​ក៏បាន។

មកទល់បច្ចុប្បន្ននេះ រាល់ការត្រៀមបម្រុងសម្រាប់ថ្ងៃបោះឆ្នោតមុនកំណត់នៃការបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល  ២០២៦-២០៣១ នៅលើកោះហងជូយ បានសម្រេចរួចរាល់ និងត្រូវពេលវេលាតាមកំណត់។ គ្រប់រូប តាំងពីកម្មា​ភិ​បាល យុទ្ធជននៅលើកោះរហូតដល់ប្រជាជនសុទ្ធតែមានក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំដល់ថ្ងៃបោះឆ្នោត៕

យ្វីអាញ-វិមាន

ចែករំលែកអត្ថបទ