ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/03/2026 - 22:32

ដឹក​នាំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ផ្នែក​ការ​ងារ​នៅ​មណ្ឌល​អា​សយ​ជន 

សាខា​បក្ស​ភូមិ​សដួ​លើង​ ឃុំ​ថាញ់​ស្វឹង តែង​ពង្រីក​តួនា​ទី​ស្នូល​ក្នុង​ការ​ដឹកនាំ ចង្អុល​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ភារ​កិច្ច​នយោ​បាយ ចលនា​បណ្តា​ផ្នែក​ការ​ងារ​របស់​ភូមិ។ រាល់​ឆ្នាំ សា​ខា​បក្ស​បាន​គណៈ​កម្មា​ធិការ​ថ្នាក់​លើ វាយ​តម្លៃ​សម្រេច​ល្អ​ភារ​កិច្ច​ឡើង​ទៅ។

ដង​ផ្លូវ​ខាង​ឆ្វេង​ភ្ជាប់​ព្រែក​សដួ​លើង ទើប​បាន​លើក​កម្ពស់​បើក​ទូ​លាយ​ចុង​ឆ្នាំ​២០២៥។

ការ​ងារ​មាន​ប្រ​សិទ្ធ​ភាព​របស់​សា​ខា​បក្ស​ភូមិ​សដួ​លើង គឺ​អនុ​វត្ត​ការ​ងារ​កសាង​បក្ស។ តាម​លោក​ស្រី​ឡេ​ង៉ុក​ឌីប ​លេ​ខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ សា​ខា​បក្ស​មាន​បក្ខ​ជន​៣០​រូប រក្សា​ការ​ប្រ​ជុំ​នៅ​ថ្ងៃ​ទី​៣​រាល់​ខែ។ រាល់​លើក​នៃការ​ប្រ​ជុំសា​ខា​បក្ស តែង​លើក​កម្ពស់​ស្មារតី​ទិតៀន ស្វ័យ​ទិ​តៀន បក្ខ​ជន​គ្រប់​រូប “ឆ្លុះ​បញ្ចាំង​ដោយ​ខ្លួន​ឯង” “កែ​ប្រែ​ដោយ​ខ្លួន​ឯង”​ទាន់​ពេល​វេលា​ចំ​ពោះ​ការ​អន់​ថយ​និង​វិ​បត្តិ​នា​នា។

រួម​ជា​មួយ​នោះ សា​ខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​គ្រប់​គ្រង ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​បក្ខ​ជន ទើប​គ្មាន​ករណី​បំ​ពាន។​ ការ​ងារ​អភិ​វឌ្ឍន៍​បក្ខ​ជន​បាន​អនុ​វត្ត​ល្អ រាល់​ឆ្នាំ​សា​ខា​បក្ស​បញ្ចូល​បក្ខ​ជន​១​រូប​សម្រេច​ភាគ​កម្រិត​ដែល​ប្រ​គល់។

ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច សា​ខា​បក្ស​ភូមិ​សដួ​លើង ចង្អុល​ការ​កម្មា​ភិ​បាល បក្ខ​ជន ឃោស​នា​ចល​នា​ប្រ​ជា​ជន បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ឈើ​ដំ​ណាំ កែ​ប្រែ​ចម្ការ​គ្មាន​ប្រ​សិទ្ធ​ភាព ផ្លាស់​មក​ដាំ​រុក្ខ​ជាតិ​ហូប​ផ្លែ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ មក​ដល់​សព្វ​ថ្ងៃ ផ្ទៃ​ដី​ចម្ការ​ជិត ២០០ ហិក​តា​របស់​ភូមិ គ្រប​ដណ្តប់​ដោយ​រុក្ខ​ជាតិ​ហូប​ផ្លែ ដូច​ជា៖ ខ្នុរ​ថៃ ខ្នុរ​សាច់​ក្រ​ហម ទុ​រេន​ជា​ដើម ក្នុង​នោះ​មាន​ជាង ៨០% បាន​ប្រ​មូល​ផល។ សា​ខា​បក្ស ចង្អុល​ការ​បណ្តា​សា​ខា​សមា​គម​ឧបត្ថម្ភ​ប្រ​ជា​ជន​បុល​ទុន​ជាង​៨​ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត ចិញ្ចឹម​សត្វ​និង​លក់​ដូរ​តូច។

រយៈ​ពេល​៥​ឆ្នាំ​កន្លង សា​ខា​បក្ស​បាន​ចង្អុល​ការ​កៀរ​គរ​បណ្តា​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​ប្រ​ជា​ជន​សង់​ផ្ទះ​មហា​សាម​គ្គី​៥​ខ្នង ជូន​អំ​ណោយ​ប្រ​ជា​ជន​ពី​១៥០​-២០០ចំ​ណែក​ក្នុង​ឱកាស​បុណ្យ​តេត​រៀង​រាល់​ឆ្នាំ។ មីង​ត្រឹង​ធី​គីម​ហុង ​ប្រ​ជា​ជន​ក្នុង​ភូមិ​រីក​រាយ​និយាយ៖ “ខ្ញុំ​ធ្វើ​កម្ម​ករ ប្តី​ធ្វើ​ជាង​កំ​បោរ។ ប្រាក់​ចំ​ណូល​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​គ្រប់​តែ​គិត​អាន​ជីវ​ភាព​និង​ចិញ្ចឹម​កូន​រៀន​សូត្រ។ ចុង​ឆ្នាំ​២០២៥​ គ្រួ​សារ​ខ្ញុំ​បាន​ភូមិ​ភាគ​ឧបត្ថម្ភ ៦០ លាន​ដុង​និង​សង​ផ្ទះ​មហា​សាម​គ្គី។ ឥឡូវ​មាន​ផ្ទះ​មាំ​ទាំ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ក៏​ស្ថិរ​ភាព​ជាង”។ ​អា​ស្រ័យ​ដោយ​អនុ​វត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ក្នុង​ការ​ឧបត្ថម្ភ រួម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​គ្រួ​សារ​នី​មួយៗ ទើប​ភូមិ​សដួ​លើង​គ្មាន​គ្រួ​សារ​ក្រ នៅ​តែ​៣​គ្រួ​សារ​ក្បែរ​ក្រ​ប៉ុណ្ណោះ។

តាម​លោក​ស្រី​ឡេ​ង៉ុក​ឌីប រយៈ​ពេល​៥​ឆ្នាំ​កន្លង សា​ខា​បក្ស​ភូមិ​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ កសាង​បណ្តា​សំ​ណង់​សុខុ​មាល​ភាព​សង្គម។ ក្នុង​នោះ ចង្អុល​ការ​ឃោស​នា​ចលនា​ប្រ​ជា​ជន​រុះ​រើ​សំ​ណង់ ដើម​ឈើ ដំ​ណាំ​បរិច្ចាគ​ដី​ជាង​២.០០០​ម៉ែត្រ​ក្រ​ឡា ​បើក​ទូ​លាយ​និង​ក្រាល​បេ​តុង​ដង​ផ្លូវ​សដួ​លើង ទ​ទឹង ៣,៥​ម៉ែត្រ បណ្តោយ ១.៥០០​ម៉ែត្រ ចល​នា​ប្រ​ជា​ជន​បរិច្ចាគ​ដី ៤.០០០​ម៉ែត្រ​ក្រ​ឡា ដើម្បី​បើក​ទូ​លាយ​និង​ក្រាល​បេ​តុង​ដង​ផ្លូវ (ទ​ទឹង ​៥,៥​ម៉ែត្រ​ បណ្តោយ​១.០០០ ម៉ែត្រ) ចូល​មណ្ឌល​កេរ​ដំ​ណែល​រណ​សិរ្ស​មាតុ​ភូមិ​លើ​ភូមិ​ឋាន​ភូមិ ចល​នា​ប្រ​ជា​ជន​និង​សប្បុ​រស​ធម៌​រួម​វិភាគ​ទាន ​៣០០​លាន​ដុង កសាង​ស្ពាន​និង​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺតាម​ដង​ផ្លូវ។

លោក​ង្វៀង​វ៉ាំង​ហុង ប្រ​ជា​ជន​ក្នុង​ភូមិ​ចែក​រំ​លែក៖ “សា​ខា​បក្ស គណៈ​ប្រ​ជា​ជន​ភូមិ​និង​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ យក​ចិត្ត​ទុក​ដាក់​កៀរ​គរ​បណ្តា​ប្រ​ភព​ធន​ធាន​កសាង​ជួស​ជុល​ផ្លូវ មា​មីង​នរ​ណា​ក៏​គាំ​ទ្រ​បរិច្ចាគ​ដី ចូល​រួម​ជា​ថវិ​កា កម្លាំង​ពល​កម្ម​ដើម្បី​អនុ​វត្ត។​ ឥឡូវ​ស្ពាន​ ផ្លូវ បាន​កសាង​បើក​ទូ​លាយ មាន​ភ្លើង​បើក​បំ​ភ្លឺ ការ​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​និង​សុ​វត្ថិ​ភាព។ ឃើញ​ភូមិ​ស្រុក​ផ្លាស់​ថ្មី អភិ​វឌ្ឍ​យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ យើង​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ដឹក​នាំ​ ចង្អុល​ការ​របស់​សា​ខា​បក្ស​ភូមិ​ក្នុង​រាល់​ផ្នែក​ការ​ងារ”៕

អាញ់​យុង- ចន្ថា

ចែករំលែកអត្ថបទ