ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/03/2026 - 15:25

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ទទួល​ជួប​និង​ធ្វើ​ការ​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​ពេញ​សិទ្ធ​អូ​ស្ត្រា​លី​ប្រ​ចាំ​នៅ​វៀត​ណាម 

លោក ត្រឿង​កាញ​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ មន្ទីរ ផ្នែក បាន​ទទួល​ជួប​និង​ធ្វើ​ការ​ជា​មួយ​លោក​ស្រី Gillian Bird ឯក​អគ្គ​រដ្ឋ​ទូត​ពេញ​សិទ្ធ​អូ​ស្ត្រា​លី ប្រ​ចាំ​នៅ​វៀត​ណាម និង​លោក​ស្រី Sarah Hooper អគ្គ​កុង​ស៊ុល​អូ​ស្ត្រា​លី ប្រ​ចាំ​នៅ​ទី​ក្រុង​ហូ​ជី​មិញ រួម​ជា​មួយ​នឹង​សមា​ជិក​ប្រតិ​ភូ​ឯ​ទៀត។

 លោក ត្រឿង​កាញ​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​លោក​ស្រី Gillian Bird។

ក្នុង​កិច្ច​ជំ​នួប​នេះ លោក ត្រឿង​កាញ​ត្វៀង បាន​សង្កត់​ធ្ងន់​ថា ដំ​ណើរ​ទស្សន​កិច្ច​និង​ធ្វើ​ការ​របស់ លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត និង​លោក​ស្រី​អគ្គ​កុង​ស៊ុល លើក​នេះ គឺ​ជា​សក្ខី​ភាព​ដ៏​រស់​រវើក​នៃ​ទំ​នាក់​ទំ​នង សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព មួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ រវាង​ប្រ​ទេស​ទាំង​ពីរ ពិ​សេស​គឺ​រវាង​ក្រុង​កឹង​ធើ​ជា​មួយ​នឹង​ស្ថាន​ទូត និង​អគ្គ​កុង​ស៊ុល​អូ​ស្ត្រា​លី។ លោក​បាន​មាន​ប្រ​សាសន៍​ថា សក្តា​នុភាព​នៃ​កិច្ច សហ​ប្រតិ​បត្តិ​ការ និង​បើក​ទូ​លាយ​ពា​ណិជ្ជ​កម្ម រវាង​ភាគី​ទាំង​ពីរ​នៅ​មាន​ទំ​ហំ​ធំ​ធេង​ណាស់ ហើយ​អាច​បន្ត​ជំ​រុញ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាង​ទៀត​នា​ពេល​ខាង​មុខ។ ដោយ​មាន​បំ​ណង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​អូ​ស្ត្រា​លី​លើ​វិស័យ​សេដ្ឋ​កិច្ច ពា​ណិជ្ជ​កម្ម អប់រំ និង​បណ្តុះ​បណ្តាល​ធន​ធាន មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​សង្ឃឹម​ថា លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​និង​លោក​ស្រី​អគ្គ​កុង​ស៊ុល នឹង​ធ្វើ​ជា​ស្ពាន​តភ្ជាប់​ដើម្បី​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ ការ​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត រវាង​វៀត​ណាម​និង​អូស្ត្រា​លី​និ​យាយ​រួម រវាង​ក្រុង​កឹង​ធើ​ជា​មួយ​ដៃ​គូ អូស្ត្រា​លី​និ​យាយ​ដោយ​ឡែក។ ក្រុង​កឹង​ធើ​សន្យា​នឹង​រួម​ដំ​ណើរ ឧបត្ថម្ភ​ទាន់​ពេល​វេ​លា និង​បង្ក​បរិ​យា​កាស​វិនិ​យោគ​ប្រ​កប​ដោយ​តម្លា​ភាព និង​ស្ថិរ​ភាព ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដៃ​គូ​ដែល​មក​សហ​ការ និង​វិនិ​យោគ​នៅ​ទី​ក្រុង។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ក្នុង​ជំ​នួប​ទទួល​បដិ​សណ្ឋារ​កិច្ច​ប្រតិភូ។

ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅ​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង លោក ស្រី Gillian Bird បាន​សម្តែង​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិ​វឌ្ឍ​របស់​ទី​ក្រុង​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​និង​ធ្វើ​ការ​លើក​ដំ​បូង​នេះ ពិ​សេស​គឺ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់ ចំ​ពោះ​ការ​ទាក់​ទាញ​ទុន (FDI) ធ្វើ​ជា​កម្លាំង​ចលករ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ភាគ។ លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​បាន​ឱ្យ​ដឹង​រដ្ឋា​ភិបាល​អូ​ស្ត្រា​លី​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​តួ​នា​ទីដ៏​សំ​ខាន់​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម និង​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក ក្នុង​យុទ្ធ​សាស្ត្រ​ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​វៀត​ណាម ម៉្លោះ​ហើយ​ក្នុង​អា​ណត្តិ​របស់​ខ្លួន លោក​ស្រី​នឹង​ខិត​ខំ​ប្រឹង​ប្រែង​គាំ​ទ្រ ជំ​រុញ និង​បើក​ទូ​លាយ​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ៕

                                      ណាម​ហឿង

ចែករំលែកអត្ថបទ