24/03/2026 - 09:08

ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ 

ពី​មុន​ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​លំ​បាក​ខ្លាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៦២%។ រយៈ​ពេល​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច - សង្គម​លើ​ភូមិ​ឋាន​មាន​ភាព​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។

ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​នៅ​ភូមិ​ស្លែង​ចាស់ ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង។

ឆ្នាំ​២០២៥ ភូមិ​ភាគ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បក ៤៩​ខ្នង។ ទន្ទឹម​នឹង​នោះ ការ​អនុ​វត្ត​កម្ម​វិធី​ទឹក​ស្អាត​និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ក៏​មាន​ប្រ​សិទ្ធ​ភាព​ផង​ដែរ។ អត្រា​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​សម្រេច​១០០% ក្នុង​នោះ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​បាន ៧១,២៨%។ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​ភូមិ​ឋាន​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ជួស​ជុល និង​ថែ​ទាំ​បម្រើ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម។ ភូមិ​ភាគ​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​កសាង​ផ្លូវ​ប្រប​មាត់​សមុទ្រ និង​បង្កើន​កម្រិត​ផ្លូវ​ខេត្ត​លេខ ៩១១។ ទន្ទឹម​នឹង​នោះ ក៏​រំ​សាយ​ថវិកា​ជួស​ជុល ថែ​ទាំ​ផ្លូវ​គមនា​គមន៍​ជន​បទ​ចំ​នួន​៩ខ្សែ ពី​ប្រ​ភព​ទុន​របស់​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច  - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច សរុប​ថវិកា​ជាង ១២,១ ពាន់​លាន​ដុង; ប្រ​គល់​ផ្ទៃ​ដី​ដល់ គម្រោង​ជួស​ជុល​និង​ថែ​ទាំ ៤ សំ​ណង់ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៦,៥​ពាន់​លាន​ដុង។ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិសនី​សុ​វត្ថិ​ភាព​សម្រេច ៩៩,៩៣%។

អ្នក​មីង​ថាច់​ធី​ខាវ នៅ​ភូមិ​ស្លែង​ចាស់ ឱ្យ​ដឹង៖ “ដោយ​សារ​រដ្ឋ​បាន​អនុវត្ត​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ជា​ច្រើន ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច និង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​ហាន​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។ ផ្លូវ​គមនា​គមន៍​ជន​បទ អគ្គិ​សនី​និង​ទឹក​ស្អាត​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ។ ពី​មុន ការ​ដឹក​ជញ្ជូន​កសិ​ផល​ជួប​ការ​លំ​បាក​ច្រើន ពិ​សេស ក្នុង​រដូវ​ភ្លៀង។ ពេល​ភូមិ​ភាគ​ចលនា​ធ្វើ​ផ្លូវ គ្រួ​សារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី និង​រួម​កម្លាំង​ពល​កម្ម​ជា​មួយ​មា​មីង​សម្អាត​តំ​បន់​សាង​សង់។ ពេល​ដង​ផ្លូវ​សម្រេច​រួច​រាល់ ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​កូន​ចៅ​ទៅ​រៀន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ម្ល៉ោះ​ហើយ មា​មីង​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង”។

លោក​ថាយ​ហ្វាង​យ៉ាង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹប​សើុង ឱ្យ​ដឹង៖ “ឃុំ​បន្ត​ពង្រឹង​គណៈ​ចង្អុល​ការ​កម្ម​វិធី​គោល​ដៅ​ជាតិ ចាត់​ភារ​កិច្ច​ទទួល​បន្ទុក​ច្បាស់​លាស់​សម្រាប់​កម្ម​វិធី​នីមួយៗ​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អនុវត្ត។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​យ៉ាង​ដិត​ដល់​របស់​ខេត្ត និង​កិច្ច​សហ​ការ​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ និង​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ទៀត​នោះ ឃុំ​តឹប​ស៊ើង​កំ​ពុង​ផ្លាស់​ថ្មី​បន្តិច​ម្តងៗ ហើយ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់”៕

                                 សើុង​ម៉ាល័យ - វិមាន

ចែករំលែកអត្ថបទ