ផ្ដើមពីការចូលចិត្តដំបូងពេលតាមបងប្រុសទៅកាន់កន្លែងហ្វឹកហាត់ ក្មេងប្រុស ថាច់មករា បានអត់ធ្មត់ព្យាយាមហាត់វិញ្ញាសាកីឡា Judo ហើយបានបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈមេដាយក្នុងការប្រកួតថ្នាក់ជាតិ។ អាយុ ១៥ ឆ្នាំ ប្អូនមិនត្រឹមតែបង្ហាញទេពកោសល្យកីឡាដ៏លេចធ្លោប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីគោរព វិន័យ ឆន្ទៈ និងប្តេជ្ញាចិត្តព្យាយាមប្រាថ្នាក្លាយជាគ្រូបង្វឹកកីឡានាពេលអនាគត។

កីឡាករ Judo ថាច់មករា (ស្ដាំ)។
កើតឆ្នាំ ២០១១ ថាច់មករា នៅសង្កាត់ត្រាវិញ ខេត្តវិញឡុង បច្ចុប្បន្នជាកីឡាករ Judo វ័យក្មេងម្នាក់ដែលពោរពេញដោយក្ដីសង្ឃឹមរបស់ភូមិភាគ។ កើតក្នុងគ្រួសារលក់ដូរតូច ប្អូនបានបង្ហាញចំណង់ចំណូលចិត្តកីឡាតាំងពីតូច និងបានគ្រួសារបង្កលក្ខណៈចាប់យកក្តីស្រមៃ។ កាលសិក្សានៅថ្នាក់ទី ៣ មករាបានទៅតាមបងប្រុសហ្វឹកហាត់ Judo។ ឃើញភាពរហ័សរហួន គ្រូបង្វឹកបានលើកទឹកចិត្តប្អូនឱ្យចូលរួមហ្វឹកហាត់។ ផ្ដើមពីការចង់ដឹងដំបូង ហើយប្អូនចូលចិត្តជាបណ្ដើៗនិងផ្សារភ្ជាប់ជាមួយ Judo រហូតមកដល់បច្ចុប្បន្ន។ បន្ទាប់ពីការហ្វឹកហាត់មួយរយៈ មករាបានជ្រើសរើសចូលក្រុមទេពកោសល្យវិញឡុង ជាសញ្ញាបញ្ជាក់ពីចំណុចរបត់ដ៏សំខាន់ក្នុងអាជីពកីឡា។
បងស្រីគាងធីពឿង ម្តាយរបស់មករា ឱ្យដឹង៖ “កូនប្រុសរបស់ខ្ញុំនៅតូច ដូច្នេះ ប្ដីប្រពន្ធខ្ញុំប្តូរវេនគ្នាជូនទៅមកជារៀងរាល់ថ្ងៃ ពេលព្រឹកនិងពេលរសៀលបន្ទាប់ចេញពីរៀនសាលាចំណេះទូទៅ។ ទោះបីលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែឃើញកូនចូលចិត្តនិងជឿនលឿន ម៉្លោះហើយគ្រួសារគាំទ្រយ៉ាងខ្លាំង”។ មិនត្រឹមតែឧស្សាហ៍ព្យាយាមក្នុងការហ្វឹកហាត់ប៉ុណ្ណោះទេ មករាជាសិស្សដែលមានអាកប្បកិរិយាល្អ សម្រេចបានលទ្ធផលគ្រាន់បើ ពូកែច្រើនឆ្នាំបន្តរបន្ទាប់។ ទន្ទឹមនឹងនោះ នៅលើទីលានប្រកួត មករាបានឈ្នះមេដាយសំរិទ្ធនិងមេដាយប្រាក់ជាច្រើននៅក្នុងការប្រកួតពានរង្វាន់យុវវ័យ។ ពិសេសនៅឆ្នាំ ២០២៤ ប្អូនបានឈ្នះមេដាយមាសកម្រិតទម្ងន់ ៤៦ គីឡូក្រាម បុរសចាប់ពីអាយុ ១២-១៣ ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ជើងឯក Judo យុវវ័យថ្នាក់ជាតិ ចាត់តាំងនៅថាញហ្វា - ស្នាដៃគួរឱ្យកត់សម្គាល់បានបញ្ជាក់ពីភាពជឿនលឿនដ៏លេចធ្លោរបស់កីឡាករវ័យក្មេងរូបនេះ។
បច្ចុប្បន្ន មករា ជាសិស្សថ្នាក់ទី ៩ សាលាមធ្យមសិក្សាង្វៀងធីមិញខៃ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា ប្អូនបានបម្រុងជ្រើសរើសចូលក្រុមជម្រើសយុវវ័យជាតិ ហ្វឹកហាត់នៅទីក្រុងកឹងធើ ហើយសិក្សាវប្បធម៌បណ្ដើរនិងបង្កើនជំនាញ Judo បណ្ដើរ។ ចែករំលែកពីក្តីប្រាថ្នា ប្អូនមករា ឱ្យដឹង៖ “ខ្ញុំពិតជាចូលចិត្ត Judo ពីព្រោះវាជួយខ្ញុំមានសុខភាពល្អ និងរៀនសូត្របទពិសោធន៍ពីរៀមច្បងបានច្រើន។ ក្រោយមកខ្ញុំនឹងព្យាយាមខិតខំសិក្សាឱ្យបានល្អ ដើម្បីក្លាយជាគ្រូបង្វឹក”។ លោកវឿងហ្វាងហ្វឹង គ្រូបង្វឹក ឱ្យដឹង៖ មករា គឺជាកីឡាករមានស្មារតីវិន័យខ្ពស់ ឧស្សាហ៍ព្យាយាមក្នុងការហ្វឹកហាត់ និងមានក្ដីសង្ឃឹមអភិវឌ្ឍនៅពេលអនាគត។ បច្ចុប្បន្ន អង្គភាពកំពុងដំណើរការសម្រេចបែបបទជ្រើសរើសប្អូនចូលក្រុមជម្រើសយុវវ័យជាតិនាពេលខាងមុខនេះ៕
អត្ថបទ៖ ទីទុយ