ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/03/2026 - 21:48

បន្តនាំយកឆន្ទៈនិងគោលបំណងរបស់ជនរួមជាតិខ្មែរនៅក្នុងកិច្ចប្រជុំនៃ​រដ្ឋសភា 

ដោយធ្លាប់ជាសមាជិករដ្ឋសភា នីតិកាលទី ១៥ ព្រះតេជគុណ លីឌឹក ក៏បានឧទ្ទេសនាមឈរឆ្នោតបន្តសម្រាប់រដ្ឋសភា នីតិកាលទី១៦។ ជាមួយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវ ព្រះ តេជគុណ មានបំណងបន្តតំណាងឱ្យឆន្ទៈនិងគោលបំណងរបស់ម្ចាស់ឆ្នោត ជាពិសេស គឺជនរួមជាតិខ្មែរ ឆ្លុះបញ្ចាំងពីគោលបំណង និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងកិច្ចប្រជុំនៃ​រដ្ឋ សភា។

ព្រះតេជគុណ លីឌឹក ព្រះចៅអធិការវត្តសំរោង បានជ្រើសរើសឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ អាណត្តិកាល ២០២៦-២០៣១។

ព្រះតេជគុណ លីឌឹក (លីមិញឌឹក) គឺជាសមាជិកប្រចាំការក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមព្រះពុទ្ធសាសនា​វៀត​ណាម អនុប្រធានគណៈត្រួតពិនិត្យ សមាជិកប្រចាំការគណៈកម្មការសង្ឃមជ្ឈិមសមាគមព្រះពុទ្ធសាសនា​វៀត​ណាម អនុប្រធានប្រចាំការគណៈអភិបាលព្រះពុទ្ធសាស នាវៀតណាមទីក្រុងកឹងធើ និងជាព្រះចៅអធិការវត្តសំរោង នៅសង្កាត់សុកត្រាំង ទីក្រុងកឹង ធើ។ បច្ចុប្បន្ន ព្រះអង្គបានឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងឈរឆ្នោតក្រុមប្រឹក្សាប្រជាជនសង្កាត់សុកត្រាំង អាណត្តិកាល ២០២៦-២០៣១។

យោងតាមព្រះតេជគុណ លីឌឹក អាណត្តិកាលរដ្ឋសភាលើកទី១៥ កន្លងហើយ បានចាត់ទុកជាអាណត្តិកាលមួយដែលមានចំណុចលេចធ្លោសំខាន់ៗជាច្រើន។ រដ្ឋសភាបានអនុម័តនូវគោល ការណ៍និងគោលនយោបាយធំៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន ក្នុងនោះ ជាពិសេស​គឺយកចិត្តទុកដាក់ដល់តំបន់ជន ជាតិភាគតិច។ មានកម្មវិធីទិសដៅជាតិជាច្រើនបានផ្សព្វផ្សាយអនុវត្ត រួមចំណែកឧបត្ថម្ភមុខរបររកស៊ីចិញ្ចឹមជីវិត បង្កការងារធ្វើ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅភូមិភាគជាច្រើន។

ព្រះតេជគុណ លីឌឹក ជឿជាក់ថា ទន្ទឹមនឹងការអនុម័តគោលនយោបាយ តំណាងរដ្ឋសភានៅទាំងអនុវត្តល្អតួនាទីត្រួតពិនិត្យការអនុវត្តកម្មវិធី គោលនយោបាយនៅភូមិភាគ ធានាគោលការណ៍របស់បក្ស និងរដ្ឋ ត្រូវបានអនុវត្តចំគោលដៅ ចំមុខសញ្ញា។ អាស្រ័យហេតុនោះ តំបន់ជនជាតិភាគតិចជាច្រើន ក៏មានលក្ខណៈអភិវឌ្ឍ ជីវភាពរបស់ប្រជាជនជាជំហ៊ានៗបានកែលម្អ និងហេដ្ឋារចនាសម្ព័ន្ធជនបទពីមួយថ្ងៃកាន់តែរីកចម្រើន។

ផ្តើមពីភាពជាក់ស្តែងក្នុងសកម្មភាពអាណត្តិកាលកន្លង ព្រះតេជគុណ លីឌឹក បានកសាងកម្មវិធីសកម្មភាពសម្រាប់អាណត្តិកាលបន្ទាប់ ជាមួយនឹងខ្លឹមសារជាក់ស្តែងជាច្រើន។ ដំបូង ព្រះតេជគុណនឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្នោត ហើយចូលរួមជំនួបមុខម្ចាស់ឆ្នោតជាប្រចាំ ដើម្បីក្តាប់ពីឆន្ទៈ និងគោលបំណងរបស់ប្រជាជន។ បណ្តាមតិយោបល់ និងសំណើសមស្របរបស់ម្ចាស់ឆ្នោតនឹងបានបូកសរុប និងរាយការណ៍ទៅស្ថាប័នមានសមត្ថ កិច្ចនានា ពិគ្រោះ​និងដោះស្រាយតាមសេចក្តីកំណត់។

ព្រះតេជគុណ លីឌឹក តែងនិមន្តចុះទៅសួរសុខទុក្ខ និងសាកសួរជីវភាពរបស់ប្រជាជនជាប្រចាំ។

ទន្ទឹមនឹងនោះ ព្រះតេជគុណ លីឌឹក មានថេរដីកា ព្រះអង្គសកម្មចលនាព្រះសង្ឃ និងពុទ្ធបរិស័ទ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ការពារបរិស្ថាន និងថែរក្សាអត្តសញ្ញាណវប្បធម៌ជន​ជាតិ។ ព្រមទាំង បន្តរក្សាពង្រីកបាវចនារបស់សមាគមពុទ្ធសាសនាវៀតណាម៖ "ព្រះ ពុទ្ធសាសនា - ជាតិ - សង្គមនិយម" រស់នៅល្អសាសនា បវរ រួមចំណែកពង្រឹងផែនមហាសាមគ្គី ទូទាំងជនជាតិ។

ក្រៅពីនោះ ព្រះតេជគុណ មានព្រះទ័យទុកដាក់ក្នុងការកៀរគរអ្នកមុខអ្នកការសាសនា និងពុទ្ធបរិស័ចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខ សណ្តាប់ធ្នាប់មាតុភូមិ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះជនឧក្រិដ្ឋឆ្លៀតយកបញ្ហាជនជាតិ និងសាសនា បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។

ព្រះតេជព្រះគុណ លីឌឹក អំណះអំណាងថា បើបានម្ចាស់ឆ្នោតទំនុកចិត្តបោះឆ្នោតជ្រើសរើសជាតំណាងរដ្ឋសភា នីតិកាលទី ១៦ ព្រះអង្គនឹងខិតខំប្រឹងប្រែងពង្រីកបទពិសោធន៍ និងការទទួលខុសត្រូវនៃអ្នកតំណាងដែលប្រជាជនបោះឆ្នោត សកម្មចូលរួមបណ្តាសកម្មភាពរបស់រដ្ឋ សភា ព្រមទាំងជិតដិតនឹងម្ចាស់ឆ្នោត ស្តាប់និងឆ្លុះបញ្ចាំងពីមតិយោបល់របស់ប្រជាជនដោយស្មោះត្រង់។ តាមថេរដីការបស់ព្រះអង្គ ការដែលប្រជាជនចូលរួមបោះឆ្នោតមិនត្រឹមតែអនុវត្តសិទ្ធិពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងការជ្រើសរើសអ្នកដែលមានចរិយាសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ តំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ខ្លួនទៀតផង។

ព្រះតេជព្រះគុណ លីឌឹក បញ្ជាក់៖ "តំណាងរដ្ឋសភាជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយបក្ស និងរដ្ឋ។ ព្រោះហេតុនោះ តំណាងម្នាក់ៗ គប្បីរក្សាខ្ជាប់នូវការទទួលខុសត្រូវ អស់ពីចិត្តបម្រើប្រជាជន រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជីវភាពកាន់តែសម្បូររុងរឿង និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ"៕

ហុងទើ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ