មន្ទីរពេទ្យយោធានិងប្រជាជនខេត្តកាម៉ាវ បានជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងការពិនិត្យនិងព្យាបាលជំងឺ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង កាត់បន្ថយពេលវេលាព្យាបាលនិងបម្រើតម្រូវការថែទាំសុខភាពជូនយោធិននិងប្រជាជនលើភូមិឋានបានល្អប្រសើរជាង។

មន្ទីរពេទ្យយោធានិងប្រជាជនបាកលីវបានប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងការពិនិត្យ
និងព្យាបាលជំងឺ។
បច្ចុប្បន្ន គណៈមេបញ្ជាការយោធាខេត្តកាម៉ាវ មានមន្ទីរពេទ្យចំនួន ២ រួមមាន៖ មន្ទីរពេទ្យយោធានិងប្រជាជនកាម៉ាវ និងមន្ទីរពេទ្យយោធានិងប្រជាជនបាកលីវ។ មន្ទីរពេទ្យទាំងពីរនេះ សុទ្ធតែផ្សព្វផ្សាយកំណត់ត្រាអ្នកជំងឺអេឡិចត្រូនិក ជួយឱ្យអ្នកជំងឺទទួលបានសេវាសុខាភិបាលយ៉ាងឆាប់រហ័សនិងអាចជ្រើសរើស វេជ្ជបណ្ឌិតដើម្បីពិនិត្យនិងថែទាំសុខភាពដល់ខ្លួន។ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិនធ្វើកំណត់ត្រាអ្នកជំងឺដោយដៃទៀត ប៉ុន្តែត្រូវអនុវត្តតាមទម្រង់ឌីជីថលទាំងស្រុង នេះគឺជាជំហានរីកចម្រើនក្នុងការផ្លាស់ប្ដូរឌីជីថលនៅក្នុងប្រព័ន្ធមន្ទីរពេទ្យកងទ័ព។ ពិសេស នៅពេលផ្សព្វផ្សាយ កំណត់ត្រាអ្នកជំងឺអេឡិចត្រូនិក ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ទោះបីនៅទីណា ក៏អាចស្វែងរកទិន្នន័យជំងឺរបស់អ្នកជំងឺនិងធ្វើរោគវិនិច្ឆ័យរួមជាមួយមិត្តរួមអាជីពបានយ៉ាងរហ័សនិងត្រឹមត្រូវ។ តាមនោះ រួមចំណែកក្នុងការជួយសង្គ្រោះបន្ទាន់និងព្យាបាលដល់អ្នកជំងឺ។
មកដល់ពេលនេះ មន្ទីរពេទ្យយោធានិងប្រជាជនកាម៉ាវ បានបំពេញគ្រប់បណ្តាលក្ខឋានដើម្បីផ្សព្វផ្សាយកំណត់ត្រាអ្នកជំងឺអេឡិចត្រូនិក រួមមាន៖ ក្រុមលក្ខឋានហេដ្ឋារចនាសម្ព័ន្ធនិងលក្ខឋានប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ សម្រេចបានកម្រិត ៦ ក្រុមលក្ខឋានប្រព័ន្ធរក្សាទុកនិងបញ្ជូនរូបភាព លក្ខឋានប្រព័ន្ធព័ត៌មានធ្វើតេស្ត លក្ខឋានមុខងារល្បឿនលឿន លក្ខឋានសម្ងាត់និងសុវត្ថិភាពព័ត៌មាននិងក្រុមកម្មវិធីគ្រប់គ្រងប្រតិបត្តិការ សុទ្ធតែបំពេញបានចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់... ការផ្សព្វផ្សាយកំណត់ត្រាអ្នកជំងឺអេឡិចត្រូនិក ជួយកាត់បន្ថយពេលវេលាពិនិត្យនិងព្យាបាលជំងឺ កាត់បន្ថយទម្រង់រដ្ឋបាល កាត់បន្ថយការចំណាយលើការរក្សាទុកកំណត់ត្រាអ្នកជំងឺនិងលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកជំងឺ។
បងស្រីង្វៀងធីមិញ នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ ឱ្យដឹង៖ “នៅពេលមកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យតែងយកចិត្តទុកដាក់ ស្តាប់និងពន្យល់យ៉ាងច្បាស់អំពីស្ថានភាពជំងឺ ពិសេសគឺការរំលឹកនិងណែនាំយ៉ាងម៉ត់ចត់ អស់ពីចិត្តតាមរយៈនោះ ធ្វើឱ្យខ្ញុំមានទំនុកចិត្តសម្រាកព្យាបាលជំងឺ។ ពិសេស ពេលមន្ទីរពេទ្យផ្សព្វផ្សាយកំណត់ត្រាអ្នកជំងឺអេឡិចត្រូនិក ខ្ញុំអាចតាមដានសុខភាពពីចម្ងាយនិងទទួលបានការពិគ្រោះយោបល់ទាន់ពេលពីគ្រូពេទ្យ ដូច្នេះមានក្តីទំនុកចិត្តក្នុងការព្យាបាល”។
វរសេនីយ៍ឯកបម្រុង ម៉ាហុងអាញ់ នាយកមន្ទីរពេទ្យយោធានិងប្រជាជនបាកលីវ ឱ្យដឹង៖ “ភាពងាយស្រួលក្នុងការផ្សព្វផ្សាយកំណត់ត្រាអ្នកជំងឺអេឡិចត្រូនិច គឺពេលដែលអ្នកជំងឺមកពិនិត្យជំងឺឡើងវិញ ឬព្យាបាលរយៈពេលវែង គ្រាន់តែផ្តល់កូដ QR នោះមន្ទីរពេទ្យនឹងទទួលបានព័ត៌មានពេញលេញរបស់អ្នកជំងឺ ប្រវត្តិជំងឺ វេជ្ជបញ្ជា និងដំណើរការព្យាបាលមុនៗ ដើម្បីគ្រូពេទ្យមានវិធីសាស្ត្រពិគ្រោះយោបល់និងព្យាបាលបានសមស្រប”៕
យ្វីអាញ-ដាលីន