ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/03/2026 - 21:41

ទ្រី​តូង​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ទិ​វា​បុណ្យ​ទូ​ទាំង​ប្រ​ទេស 

ឆ្ពោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ – ២០៣១ ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង កំ​ពុង​សកម្ម​អនុ​វត្ត​ការ​ងារ​សំ​ខាន់ៗ​ជា​ច្រើន។ ចាប់​ពី​ការ​ចាត់​តាំង​ឃោស​នា រហូត​ដល់​ការ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ម្ចាស់​ឆ្នោត សុទ្ធ​តែ​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ទិវា​បុណ្យ​ធំ​នៃ​ទូ​ទាំង​ប្រ​ជា​ជន។

តាម​ដង​ផ្លូវ​ក្នុង​ឃុំ​ទ្រី​តូង បាន​តុប​តែង​ដោយ​បដា និង​ពាក្យ​ស្លោក​អប​អរ​សា​ទរ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាលទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់។

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ បរិ​យា​កាស​ត្រៀម​បម្រុង​ឱ្យ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ – ២០៣១ កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​មមា​ញឹក​ក្នុង​ឃុំ​ទ្រី​តូង។ ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច និង​បណ្តា​ផ្នែក អង្គ​ការ​មហា​ជន​ភូមិ​ភាគ កំ​ពុង​ផ្តោត​ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ភារ​កិច្ច​ទាំង​ឡាយ ដើម្បី​ធា​នា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ ប្រ​ជា​ធិប​តេយ្យ សុ​វត្ថិ​ភាព និង​ប្រិត​សំ​ចៃ។

យោង​តាម​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ឃុំ​ទ្រី​តូង ឃុំ​ទាំង​មូល​បាន​បែង​ចែក​ជា ៨ អង្គ​ភាព​បោះ​ឆ្នោត ជា​មួយ​នឹង ២១ មណ្ឌល​បោះ​ឆ្នោត នៅ​តាម​ភូមិ​ចំ​នួន ១៩ និង​មាន​ម្ចាស់​ឆ្នោត​ជាង ៣៨.​០០០ នាក់​ចូល​រួម​បោះ​ឆ្នោត។ ដើម្បី​ចាត់​តាំង​ការ​ងារ​បោះ​ឆ្នោត​ឱ្យ​បាន​ល្អ គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ឃុំ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​បោះ​ឆ្នោត​ចំ​នួន ២១ ដែល​ត្រូវ​នឹង​មណ្ឌល​បោះ​ឆ្នោត​ទាំង ២១ ក្នុង​ឃុំ។ ក្រុម​បោះ​ឆ្នោត​នី​មួយៗ​មាន​សមា​ជិក ២១ នាក់ រួម​មាន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ អង្គ​ការ​មហា​ជន និង​អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​ភាគ ដើម្បី​ធា​នា​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​តាម​បទ​ប្បញ្ញត្តិ។

ការ​ងារ​ត្រៀម​បម្រុង​មូល​ដ្ឋាន​សម្ភារៈ​នៅ​មណ្ឌល​បោះ​ឆ្នោត​នៅ​ឃុំ​ទ្រី​តូង
បានអនុវត្តយ៉ាងហ្មត់ចត់។

ទន្ទឹម​នឹង​ការ​ចាត់​តាំង ឃុំ​ទ្រី​តូង​ក៏​បាន​ជំ​រុញ​សកម្ម​ភាព​ឃោស​នា​អំ​ពី​ការ​បោះ​ឆ្នោត​តាម​រូប​ភាព​ជា​ច្រើន។ បដា ពាក្យ​ស្លោក ប៉ា​ណូ​ឃោ​សនា បាន​ចង​ព្យួរ​នៅ​តាម​ដង​ផ្លូវ​សំ​ខាន់ៗ​នៃ​ផ្លូវ​ខេត្ត នៅ​មជ្ឈ​មណ្ឌល​ឃុំ និង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ។ ខ្លឹម​សារ​ឃោស​នា​ផ្តោត​លើ​អត្ថ​ន័យ សារៈ​សំ​ខាន់​នៃ​ការ​បោះ​ឆ្នោត សិទ្ធិ​និងកា​តព្វ​កិច្ច​របស់​ម្ចាស់​ឆ្នោត ក៏​ដូច​ជា​ពេល​វេលា និង​ទី​កន្លែង​បោះ​ឆ្នោត ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​ក្តាប់​ច្បាស់​និង​សកម្ម​ចូល​រួម។

ក្រៅ​ពី​នេះ ឃុំ​នៅ​ទាំង​ចាត់​តាំង​ការ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ម្ចាស់​ឆ្នោត​ជា​ច្រើន​លើក ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​អ្នក​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ បាន​ជួប​ជុំ ដោះ​ដូរ​មតិ​យោ​បល់​ជា​មួយ​ប្រ​ជា​ជន។ តាម​រយៈ​ការ​ជួប​សំ​ណេះ​សំ​ណាល​ទាំង​នេះ ម្ចាស់​ឆ្នោត​បាន​ស្តាប់​កម្ម​វិធី​សកម្ម​ភាព​របស់​អ្នក​ឈរ​ឆ្នោត ព្រម​ទាំង​លើក​ឡើង​នូវ​មតិ​យោ​បល់ គោល​បំ​ណង និង​បញ្ហា​ដែល​ចាប់​អា​រម្មណ៍​នៅ​ភូមិ​ភាគ។ នេះ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​ឈរ​ឆ្នោត ក្តាប់​បាន​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន តាម​រយៈ​នោះ​កសាង​កម្ម​វិធី​សកម្ម​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​លើក​កម្ពស់​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ម្ចាស់​ឆ្នោត។

លោក​ឡឹម​ថាញ់​ស៊ី សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ ប្រ​ធាន​គណៈ​ចង្អុល​ការ​បោះ​ឆ្នោត​ឃុំ​ទ្រី​តូង បាន​សំ​ណូម​ពរ៖ “បណ្តា​សមា​ជិក​គណៈ​ចង្អុល​ការ គណៈ​កម្មា​ធិការ​បោះ​ឆ្នោត ក្រុម​បោះ​ឆ្នោត និង​បណ្តា​ស្ថា​ប័ន អង្គ​ភាព​ពាក់​ព័ន្ធ បន្ត​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ម្ចាស់​ការ​សហ​ការ​អនុ​វត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ ព្រម​ទាំង​បង្កើន​ការ​ឃោស​នា​ដល់​គ្រប់​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ រួម​ទាំង​បណ្តា​ភូមិ​ឃុំ​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ដឹង​ច្បាស់​ពី​សិទ្ធិ និង​កា​តព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត”។

ទន្ទឹម​នឹង​នោះ ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស។ លោក​ត្រឹង​វ៉ាំង​គឿង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ឃុំ​ទ្រី​តូង បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំ​ខាន់​នៃ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​នៃ​ការ​បោះ​ឆ្នោត។ កង​កម្លាំង​មាន​សមត្ថ​កិច្ច​ត្រូវ​បាន​តម្រូវ​ឱ្យ​សហ​ការ​ជិត​ស្និទ្ធ ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​បាន​ទាន់​ពេល​វេលា៕

ហុង​ទើ - សុផន

ចែករំលែកអត្ថបទ