លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់ច្បាស់៖ បញ្ហាដែលបានលើកយកមកពិភាក្សា និងសម្រេចនៅក្នុងសន្និបាតមជ្ឈិមលើកទី២ នេះ គឺជា “របៀងគតិយុត្ត”, ជា “លក្ខន្តិកៈដំណើរការ”, ជា “គោលការណ៍វិន័យ”, ជា “បទដ្ឋានសកម្មភាព” ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជីវភាព។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាតលើកទី២ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤។ រូប៖ ថុងញ៉ឹក
នាព្រឹកថ្ងៃទី២៣ ខែមីនា សន្និបាតលើកទី២ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ បានបើកយ៉ាងមហោឡារិកនៅរដ្ឋធានីហាណូយ។
លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាត។
សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំបើកសន្និបាត។
នៅក្នុងសន្និបាតនេះ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ពិនិត្យ ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើន ដែលមានអត្ថន័យជាមូលដ្ឋានគ្រឹះសម្រាប់ភារកិច្ចអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ពាក់ព័ន្ធដោយផ្ទាល់ដល់គុណភាពនៃការដឹកនាំ អំណាចគ្រប់គ្រង និងកម្លាំងប្រយុទ្ធរបស់បក្ស; ពាក់ព័ន្ធនឹងប្រសិទ្ធភាព ប្រសិទ្ធផលនៃសកម្មភាពរបស់ប្រព័ន្ធនយោបាយទាំងមូល; ពាក់ព័ន្ធនឹងការអភិវឌ្ឍឆាប់រហ័ស និងចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាល ២០២៦-២០៣១ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត។
ថ្លែងការណ៍បើកសន្និបាត លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់ច្បាស់៖ បញ្ហាដែលបានលើកយកមកពិភាក្សា និងសម្រេចនៅក្នុងសន្និបាតមជ្ឈិមលើកទី២ នេះ គឺជា “របៀងគតិយុត្ត”, ជា “លក្ខន្តិកៈដំណើរការ”, ជា “គោលការណ៍វិន័យ”, ជា “បទដ្ឋានសកម្មភាព” ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជីវភាព បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីររបស់ប្រជាជាតិ។
លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃសន្និបាតត្រូវដោះស្រាយមានចំនួនច្រើន ទូលំទូលាយ និងលំបាកខ្លាំងដែលសុទ្ធសឹងតែជាការងារត្រូវធ្វើ និងត្រូវធ្វើភ្លាមៗ មិនអាចបង្អង់បានឡើយ។
សន្និបាតនឹងពិភាក្សាអំពីកម្មវិធីការងារពេញមួយនីតិកាលរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤; លក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាបក្ស; បទបញ្ញត្តិស្តីពីការអនុវត្តលក្ខន្តិកៈបក្ស; បទបញ្ញត្តិស្តីពីការងារត្រួតពិនិត្យ អង្កេត និងវិន័យបក្ស; លក្ខន្តិកៈធ្វើការរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; បទបញ្ញត្តិស្តីពីការងារនយោបាយ និងសតិអារម្មណ៍ក្នុងបក្ស; បូកសរុបសេចក្តីសម្រេចចិត្តធំៗ មួយចំនួនរបស់មជ្ឈិមស្តីពីការត្រួតពិនិត្យ អង្កេត ស្តីពីការបង្ការ និងប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមាន; ពិនិត្យការងារបុគ្គលិកដឹកនាំបណ្តាស្ថាប័នរដ្ឋ អាណត្តិកាល ២០២៦-២០៣១; ផ្តល់មតិយោបល់លើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២៦-២០៣១ ផែនការហិរញ្ញវត្ថុជាតិ ផែនការវិនិយោគរដ្ឋរយៈកាលមធ្យម ២០២៦-២០៣១ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
នេះគឺជាការងាររបស់បក្ស ប៉ុន្តែក៏ជាការងាររបស់ប្រទេសជាតិ របស់ប្រជាជាតិ និងរបស់ប្រជាជនផងដែរ; គឺជាសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនឹងគុណភាពនៃយន្តការ គុណភាពថ្នាក់ដឹកនាំ គុណភាពកម្មាភិបាល គុណភាពគ្រប់គ្រង និងគុណភាពនៃការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី។
តាមកម្មវិធី សន្និបាតនឹងធ្វើការរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
ប្រភព៖ TTXVN/Vietnam+ - សុផន