20/03/2026 - 21:11

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្តូរ​វេន​ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ 

នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​មី​នា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្តូរ​វេន​ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ ត្រី​មាស​ទី​១ ឆ្នាំ​២០២៦។ លោក​វរសេ​នីយ៍​ឯក ហ្វិញ​ថាញ​ហ៊ុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ​អធិប​តី​កិច្ច​ប្រ​ជុំ។

ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ ច្បាម​ភារ​កិច្ច​នយោ​បាយ បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាស់​លាស់​ទាំង​ការ​យល់​ដឹង​និង​សកម្ម​ភាព​ក្នុង​ទូ​ទាំង​កង​កម្លាំង។

ទិដ្ឋ​ភាព​ក្នុង​អង្គ​ប្រ​ជុំ។

លេច​ធ្លោ​បំ​ផុត​គឺ​ចង្អុល​ការ​អង្គ​ភាព​ចាត់​តាំង​ការ​សិក្សា បញ្ជ្រាប​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេចក្តី​សម្រេច បទ​បញ្ជា និង​ផែន​ការ​គ្រប់​ថ្នាក់ ក៏​ដូច​ជា​ស្ថាន​ភាព ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន ឆ្នាំ​២០២៦។ អនុវត្ត​ល្អ​ការ​ងារ​អប់រំ​នយោ​បាយ ការ​គ្រប់​គ្រង​និង​កំ​ណត់​ទិស​ដៅ​សតិ​អា​រម្មណ៍​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន។ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​មហា​ជន​គោ​រព​អនុវត្ត​តាម​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ និង​ច្បាប់​របស់​រដ្ឋ និង​ការ​បង្ការ ទប់​ស្កាត់​នេ​សាទ​ខុស​ច្បាប់ IUU ។ ការ​ងារ​ចលនា​មហា​ជន​ដែល​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ រក្សា​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចលនា​និង​ទម្រង់​ផ្សេងៗ ដើម្បី​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​លិ​ខិត​សរ​សើរ​
ដល់សមូហភាពនិងបុគ្គល។

អង្គ​ភាព​បាន​ចាត់​តាំង​បាន​ល្អ​កម្ម​វិធី “និ​ទា​ឃ​រដូវ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​ភូមិ”, “និ​ទា​ឃ​រដូវ​ព្រំ​ដែន​កោះ​សមុទ្រ - បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន” ឆ្នាំ​២០២៦ សហ​ការ​ចាត់​តាំង “ទិ​វា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន” ជិត​ស្និទ្ធ បាន​វាយ​តម្លៃ​ខ្ពស់។ តាម​រយៈ​នោះ សាង​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​ប្រ​ជា​ជន​ចំ​នួន ៤៣ ខ្នង ជូន​អំ​ណោយ​ជិត ១.០០០ ចំ​ណែក និង​អា​ហា​រូប​ករណ៍ ២២៨ ចំ​ណែក​ឧបត្ថម្ភ​កសាង​សំ​ណង់​ទឹក​ស្អាត ជំ​នួយ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ក្រ គិត​ជា​ទឹក​ប្រាក់​ជាង ៣,៧ ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ដើម្បី​ចាត់​តាំង​សន្និ​សីទ​បូក​សរុប លើក​សរ​សើរ​ទម្រង់​ល្អៗ​និង​ការ​ចលនា ដំ​ណាក់​កាល ២០១៥​-២០២៥ បង្ក​បាន​ភាព​សាយ​ភាយ​ទូ​លំ​ទូ​លាយ។

ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ លោក​វរសេ​នីយ៍​ឯក ហ្វិញ​ថាញ​ហ៊ុង ស្ងើច​សរ​សើរ​ចំ​ពោះ​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០២៦ និង​សំ​ណូម​ពរ​ក្នុង​ត្រី​មាស​ទី២ គប្បី​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​អប់រំ​នយោ​បាយ សតិ​អា​រម្មណ៍​និង​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​នូវ​បទ​បញ្ជា សេចក្តី​សម្រេច ភ្ជាប់​នឹង​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ភាព សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ។ រក្សា​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់ “មួយ​សប្តាហ៍​មួយ​សំ​ណួរ”, “ក្រុម​មនុស្ស​៣​នាក់”, “ក្រុម​ប្រឹក្សា​ច្បាប់ ចិត្ត​សាស្ត្រ”; ក្តោប​ក្តាប់​ស្ថាន​ភាព​សតិ​អា​រម្មណ៍​របស់​កង​ទ័ព ដើម្បី​កំ​ណត់​ទិស​ដៅ​ទាន់​ពេល។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​តស៊ូ​ប្រ​ឆាំង​ច្រាន​ចោល​ទស្សនៈ​ខុស​ឆ្គង ព័ត៌​មាន​អា​ក្រក់​លើ​បណ្តាញ; ពង្រីក​តួ​នា​ទី​កង​កម្លាំង​៤៧ គណៈ​ចង្អុល​ការ​៣៥ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល។

ទន្ទឹម​នឹង​នោះ បន្ត​ការ​ច្បាម​ភូមិ​ឋាន ក្តោប​ក្តាប់​ស្ថាន​ភាព​ប្រ​ជា​ជន ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ កសាង​មូល​ដ្ឋាន​នយោ​បាយ​រឹង​មាំ។ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​ការ​នេ​សាទ​ខុស​ច្បាប់ IUU; ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រួម​ចំ​ណែក​ពង្រឹង​គោល​ជំ​ហរ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​លិ​ខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន ១ និង​បុគ្គល​៤​នាក់ ដែល​សម្រេច​បាន​ស្នា​ដៃ​ក្នុង​ការ “តស៊ូ​បង្ក្រាប​គ្រឿង​ញៀន”៕

យ្វី​អាញ់-វ៉ាន់​តឹន

ចែករំលែកអត្ថបទ