ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2026 - 15:49

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ 

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ​ឆ្នាំ​២០២៦។ វរ​សេនីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជា​អធិប​តី​ក្នុង​ការ​ហ្វឹក​ហ្វឺន​នេះ។

វរសេនីយ៍​ឯក​បម្រុង ង្វៀង​ថាញ់​ឌឹង មេ​បញ្ជា​ការ​រង និង​ជា​នាយ​សេ​នា​ធិ​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ អនុវត្ត​ចេញ​បញ្ជា​លើក​ទ័ព​ចល័ត​ចំ​នួន ១/៣ ទៅ​កាន់​មូល​ដ្ឋាន​ប្រ​យុទ្ធ។

ខ្លឹម​សារ​ហ្វឹក​ហ្វឺន រួម​មាន​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ​ជា​ប្រ​ចាំ​ឡើង​ខ្ពស់​អនុ​វត្ត​ភារ​កិច្ច A។ ក្នុង​ដំ​ណាក់​ការ​ហ្វឹក​ហ្វឺន គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​អនុ​វត្ត​គ្រប់​សព្វ​នូវ​ខ្លឹម​សារ និង​លំ​ដាប់​លំ​ដោយ​នៃ​ជំ​ហាន​ត្រៀម​លក្ខណៈ; ត្រៀម​បាន​ល្អ​នូវ​ប្រ​ព័ន្ធ​ឯក​សារ សម្ភារៈ មធ្យោ​បាយ​ធា​នា​និង​ចាត់​តាំង​ហ្វឹក​ហ្វឺន​ប្រ​កប​ដោយ​ហ្មត់​ចត់ វិទ្យា​សាស្ត្រ មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់ សហ​ការ​វិនិច្ឆ័យ​ស្ថាន​ការណ៍​កៀក ជិត​នឹង​លក្ខណៈ​ប្រតិ​បត្តិ​ការ​សឹក និង​វិធាន​ការ​ហ្វឹក​ហ្វឺន។ ដំ​ណាក់​ការ​ហ្វឹក​ហ្វឺន​ធា​នា​សុ​វត្ថិ​ភាព អំ​ពី​មនុស្ស និង​អា​វុធ​បំ​ពាក់; កម្មា​ភិ​បាល យុទ្ធ​ជន លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្តោប​ក្តាប់​ច្បាស់ អំ​ពី​លំ​ដាប់​លំ​ដោយ​នៃ​សកម្ម​ភាព និង​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ល្អ​ប្រ​សើរ។

វរសេនីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ ឆ្លង​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​នេះ ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា សមត្ថ​ភាព​បញ្ជា​ការ ធ្វើ​សេនា​ធិការ​របស់​កម្មា​ភិបាល​បញ្ជា​ការ​ស្ថា​ប័ន អង្គ​ភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ; ផ្អែក​លើ​មូល​ដ្ឋាន​នោះ ដក​បទ​ពិ​សោធន៍​ក្នុង​ដំ​ណើរ ការ​ហ្វឹក​ហ្វឺន ហ្វឹក​ហាត់ ធ្វើ​សម​យុទ្ធ និង​អនុ​វត្ត​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ​របស់​អង្គ​ភាព​ពេល​មាន​ស្ថាន ការណ៍​កើត​ឡើង។ ទន្ទឹម​នឹង​នោះ ធ្វើ​ជា​មូល​ដ្ឋាន ចង្អុល​ការ​បណ្តា​ស្ថា​ប័ន និង​អង្គ​ភាព​បំ​ពេញ​បន្ថែម និង​កែ​តម្រូវ​ប្រ​ព័ន្ធ​ឯក​សារ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខណៈ ត្រៀម​ប្រ​យុទ្ធ​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ថ្នាក់​លើ ហើយ​កៀក​ជិត​នឹង​ភារ​កិច្ច​ជាក់​ស្តែង​របស់​អង្គ​ភាព ភូមិ​ឋាន​គ្រប់​គ្រង ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី៕

               យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ