ផ្តើមពីឧត្តមភាពប្រព័ន្ធជីវបរិស្ថានទឹកប្រៃ-ទឹកសាប កាម៉ាវកំពុងអភិវឌ្ឍទម្រង់ស្រូវ-បង្កងតាមទិសដៅស្របតាមធម្មជាតិ បង្កើនតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស ចងសម្ព័ន្ធផលិតកម្មនិងការប្រើប្រាស់ កំពុងបើកទិសដៅអភិវឌ្ឍដោយចីរភាពសម្រាប់ប្រជាជននៅតំបន់ទម្រង់ស្រូវ-បង្កង។
ផ្ដើមពីសាលាទានតូចមួយដែលសាងសង់យ៉ាងសាមញ្ញដោយឫស្សីនិងប្រក់ស្លឹក វត្តជយនទីរតនារាម (អូរក្ដារ) ស្ថិតនៅភូមិអូរក្ដារ ឃុំហ៊ឹងមី ខេត្តវិញឡុង ជាជំហានៗបានកសាងឡើងកាន់តែមានភាពស្រស់ស្អាតនិងសមរម្យ។
ចាប់ពីដើមឆ្នាំមកដល់ពេលនេះ សមាគមកសិករឃុំធើយហ៊ឹង បន្តសហការចាត់តាំងវគ្គបណ្តុះបណ្តាល ហ្វឹកហាត់បំណិន ទាក់ទាញសមាជិកនិងកសិករចូលរួមបានជាង ៩០០ នាក់។ ទន្ទឹមនឹងនោះ គ្រប់គ្រងមានប្រសិទ្ធភាពក្រុមប្រិតសំចៃ និងបុលទុនបាន ១៨ ក្រុម ឧបត្ថម្ភសមាជិកជិត ៩៥០ នាក់ បុលទុនវិនិយោគផលិត អាជីវកម្ម; ឧទ្ទេសនាមការងារធ្វើជូនពលករជនបទ ៦២៨ នាក់។
ពង្រីកស្មារតីឈានមុខរបស់សមាគម និងអង្គការមហាជននានា រួមជាមួយការស្រុះស្រួលគ្នារបស់ប្រជាជន ឃុំថាញ់ថើយអាង បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីថែរក្សាអនាម័យបរិស្ថាន កែលម្អសោភណភាព និងកសាងដងផ្លូវបៃតង - ជ្រះ - ស្អាត រួមចំណែកបង្កទិដ្ឋភាពជនបទមានភាពសមរម្យ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។
ជាច្រើនឆ្នាំមកនេះ ដើម្បីបង្កើនប្រាក់ចំណូលលើផ្ទៃដីស្រែតែមួយ គ្រួសារលោកឌិញឌឹកទ្រុង នៅភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានដាំផ្កាឈូកយកក្រឳប្តូរវេនក្នុងដីស្រែ។ ទម្រង់នេះ បាននាំមកនូវតម្លៃសេដ្ឋកិច្ចផង និងកែលម្អជីវបរិស្ថានផង ជួយឱ្យដំណាំស្រូវលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់។
ដោយមិនមានថវិកាច្រើនសម្រាប់ជួយអ្នកជួបការលំបាកដោយផ្ទាល់ ព្រះតេជព្រះគុណ ថាច់តម្រា ព្រះចៅអធិការវត្តបូគាមឫក្សកាលបូព្រឹក (សង់ច្រវាចាស់) ស្ថិតនៅឃុំវិញស្វឹង ខេត្តវិញឡុង បានជ្រើសរើសវិធីភ្ជាប់ទំនាក់ទំនងជាមួយសប្បុរសជន ដើម្បីរួមចំណែកជួយដល់អ្នកមានជីវភាពខ្វះខាត។
ដោយកំណត់ច្បាស់ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឃុំលីវទូ ទីក្រុងកឹងធើ បានប្រមូលផ្តុំប្រភពធនធានវិនិយោគលើសំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាតនិងសំណង់បម្រើជីវភាពប្រជាជន។ តាមរយៈនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទបានកែលម្អជាបន្តបន្ទាប់ បង្កើតបាននូវទិដ្ឋភាពថ្មីសម្រាប់ជនបទ និងបម្រើកាន់តែល្អប្រសើរដល់តម្រូវការផលិត និងជីវភាពរបស់ប្រជាជន។
រួមដំណើរជាមួយសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ផ្សព្វផ្សាយនូវទម្រង់ជាក់ស្តែងជាច្រើន។ ក្នុងនោះ មានក្រុមនារីដាំដំណាំរួមផ្សំនៅមណ្ឌលឌាំងវ៉ាំងដុងបានពង្រីកប្រសិទ្ធភាព ជួយសមាជិកាចងសម្ព័ន្ធផលិត ចែករំលែកបទពិសោធន៍ បង្កើនប្រាក់ចំណូល លំនឹងជីវភាព។
គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំញ៉ើងមី ទីក្រុងកឹងធើ ចាត់តាំងពិធីបង្ហាញមុខទម្រង់ “មណ្ឌលតាំងទីលំនៅសាមគ្គី វិបុលភាពនិងសុភមង្គល” នៅក្រុមលេខ១ ភូមិមីភឿក។
នោះគឺអាចារ្យដាវជា អនុប្រធានគណៈកម្មការវត្តសេរីកណ្តាល នៅសង្កាត់វិញភឿក ទីក្រុងកឹងធើ គាត់តែងអស់ពីចិត្តចំពោះសហគមន៍ និងគិតគូរដល់វត្តអារាម។ ដោយមានចិត្តស្មោះត្រង់ ខ្នះខ្នែងនិងមានស្មារតីទទួលខុសត្រូវ ហើយតែងរួមកម្លាំងក្នុងកិច្ចការរួម ចាប់ពីការចាត់តាំងពិធីបុណ្យប្រពៃណី គិតគូរសកម្មភាពក្នុងព្រះពុទ្ធសាសនារហូតដល់ជួយមាមីងពុទ្ធបរិស័ទក្នុងសហគមន៍។
គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំវីថាញ ១ ទើបចាត់តាំងកិច្ចប្រជុំបង្កើនដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចក្នុងជនរួមជាតិ សាសនា។
មិនត្រឹមតែជិតដិតនឹងមូលដ្ឋាន និងក្តាប់ដឹងនូវបំណងប្រាថ្នារបស់មាមីងប៉ុណ្ណោះទេ លោកថាច់ស្វឹងហាយ លេខាសាខាបក្សភូមិកំពង់ជ្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ថែមទាំងជាបុគ្គលគំរូក្នុងពលកម្មផលិតទៀតផង។ លោកទាំងខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ទាំងចែករំលែកបទពិសោធន៍ និងចលនាមាមីងឱ្យមោះមុតក្នុងការរកស៊ីដើម្បីលើកកម្ពស់ជីវភាព។
ជារៀងរាល់ពេលរសៀល នៅទីធ្លាវត្តព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ តែងលាន់ឮរំពងសំឡេងស្គរឆៃយ៉ាំ និងភ្លេងពិណពាទ្យ។ នៅទីនេះ ក្មេងៗវ័យជំទង់ហាត់រាំឆៃយ៉ាំ យក្ស ស្វា និងហាត់លេងឧបករណ៍តន្ត្រី។
ប៉ុន្មានថ្ងៃនេះ កសិករខ្មែរនៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ញញឹមស្រស់ ពីព្រោះម្ទេសបានផលកាក់កប លក់បានថ្លៃ និងចំណេញបានខ្ពស់។ ពិសេស តាមរយៈទម្រង់ចងសម្ព័ន្ធផលិត កសិករទទួលបានជំនួយបច្ចេកទេស សម្ភារៈនាំចូល និងម៉ៅទិញផលិតផល លំនឹងច្រកចេញ។
ផ្តើមពីមនុស្សម្នាក់គ្មានដីផលិត ដើមទុនបន្តិចបន្តួច ត្រូវចាកចេញពីស្រុកកំណើតទៅធ្វើការឈ្នួលគេ បងឌិញវ៉ាំងយីម នៅភូមិព្រែកឈ្វែង ឃុំញូយ៉ា ទីក្រុងកឹងធើ បានខិតខំឈានឡើងបន្តិចម្តងៗ កសាងជីវភាពលំនឹងនៅលើទឹកដីស្រុកកំណើតរបស់ខ្លួន។ ដោយឆន្ទៈជម្នះការលំបាក ស្មារតីប្រឹងប្រែងរៀនសូត្រ និងហ៊ានគិត ហ៊ានធ្វើ បងក៏បានក្លាយជាកសិករផលិត និងធ្វើអាជីវកម្មពូកែម្នាក់នៅភូមិភាគ។
ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅសាលប្រជុំគណៈកម្មាធិការបក្សឃុំតឹបស៊ើង ខេត្តវិញឡុង សមាគមកសិករឃុំ បានសហការជាមួយមជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្ត ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំ ថែទាំដំណាំដូង បង្ការ និងកំចាត់ដង្កូវក្បាលខ្មៅ ជូនសមាជិកចំនួន ៥០ នាក់។
សមាគមសហព័ន្ធនារីឃុំលីវទូ សហការជាមួយការិយាល័យវប្បធម៌-សង្គមឃុំ បានចាត់តាំងជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានឃុំ។
ក្នុងដំណើរការកសាងជនបទថ្មី សេចក្តីសម្រេចចិត្តរបស់បក្សជា “ត្រីវិស័យ” ចំណែកកម្មាភិបាល បក្ខជនជាអ្នកនាំយកគោលការណ៍ គោលនយោបាយមកអនុវត្តក្នុងជីវភាពជាក់ស្តែង ដើម្បីបង្កើតតំបន់ជនបទគួរឱ្យរស់នៅ។
ប៉ុន្មានឆ្នាំកន្លង ការធានាប្រភពទឹកស្អាតសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបានវិនិយោគ ពង្រីកជាបណ្តើរៗនិងគ្របដណ្តប់នៅតំបន់នានាក្នុងឃុំ រួមចំណែកឆ្លើយតបនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
សមាគមកសិករនិងសមាគមសហព័ន្ធនារីឃុំឡុងភូ ទីក្រុងកឹងធើ សហការជាមួយសាខាបក្ស និងគណៈប្រជាជនភូមិខ្វាន់តាង ភូមិកិញង៉ាង និងសប្បុរសជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ នារីនិងប្រជាជនដែលមានស្ថានភាពលំបាកលើភូមិឋាន។