ខេត្តសុកត្រាំង កំពុងប្រញឹកបង្ហើយការសាងសង់ផ្ទះ ១.២០០ ខ្នង ជូនដល់អ្នកក្រីក្រ បំផុតគឺគ្រួសារជនរួមជាតិខ្មែរ។ ផ្ទះដែលបានសាងសង់រួចរាល់ បាននាំមកនូវភាពសប្បាយរីករាយ សុភមង្គលដល់អ្នកទទួលផល។
ក្រុមហ៊ុនចំកាត់តេលសិលាគីមីឡុងសើុង ឬហៅថាសមាយោគតេល សិលាគីមីឡុងសើុង គឺជាក្រុមហ៊ុនសមាជិករបស់ SCG Chemicals - ជាអាជីវកម្មផលិតតេលសិលាគីមីរួមបញ្ចូលគ្នានៅអាស៊ីអាគ្នេយ៍។ សមាយោគតេលសិលាគីមីឡុងសើុង មានទីតាំងនៅឃុំឡុងសើុង ខេត្តបារៀវុងតាវ។
ប្អូន លីហ្វាងញ៉ឹក ទើបបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនបណ្ណសរសើរពីស្នាដៃឈ្នះរង្វាន់លេខ២ សិស្សពូកែវិញ្ញាសាគណិតថ្នាក់ជាតិ។ ប្អូនហ្វាងញ៉ឹក គឺជាសិស្សគំរូជឿនលឿន វ័យក្មេងបំផុតក្នុងចំណោមសិស្សជនរួមជាតិភាគតិច ដែលត្រូវបានខេត្តសុកត្រាំងស្ងើចសរសើរជូនរង្វាន់។
លោកគ្រូចៅផល្លី គ្រូបង្រៀនវិញ្ញាសាបច្ចេកវិទ្យាព័ត៌មាននៃសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិ អន្តេវាសិកអាងយ៉ាង គឺជាគំរូជម្នះការលំបាកក្នុងការសិក្សានិងបង្ហាត់បង្រៀន…។
ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ កំពុងផ្តុំកម្លាំងអភិវឌ្ឍគមនាគមន៍ជនបទ សំដៅជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកស្ទួយជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជនតំបន់ជនបទ។
ការអភិវឌ្ឍកសិកម្មនិងជនបទផ្អែកលើសហគមន៍ និងអង្គការសហគមន៍ដូចជា៖ សហករណ៍ កសិកម្ម ក្លឹបកសិករ សម្ព័ន្ធសមាគមអាជីវកម្ម ត្រូវបានភូមិភាគជាច្រើនអនុវត្ត ដោយបានអះអាងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។
មិនធ្លាប់ឆ្លងកាត់ការរៀនសូត្រពីការសាងសង់ ប៉ុន្តែមកទល់បច្ចុប្បន្ន ពូយ័ញហ៊ុង (អាយុ៦៤ឆ្នាំ) នៅភូមិអាងហ៊ឹង ឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានគូរប្លង់ កសាងស្ពានជនបទជាង ៤០ខ្សែ សាងសង់ផ្ទះជូនគ្រួសារក្រីក្រព្រមទាំងព្រះវិហារវត្ត។ ប្រជាជនស្រុកភូមិហៅគាត់ដោយក្តីស្រឡាញ់ថា“វិស្វករគ្មានប្រាក់ខែ”។
ជាមួយនឹងទិសស្លោក “ល្អសាសនា ល្អសង្គម” សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ សកម្មរួមចំណែកកសាងធ្លុងមហាសាមគ្គីជនជាតិ ព្រមទាំងចលនាជនរួមជាតិខ្មែរពលកម្មផលិត ព្រួតដៃកសាងមាតុភូមិកាន់សម្បូរសប្បាយ។
ទោះបីក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែកសិករនៅឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ នៅតែឆ្លៀតដាំដំណាំគ្រប់ប្រភេទ ដើម្បីបម្រើទីផ្សារក្នុងនិងក្រៅខេត្ត។
លោកថាច់ហ្វាយ នៅភូមិហ្វាលុក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ គឺអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ។ គាត់បានរួមចំណែកជាច្រើនក្នុងការអនុវត្តចលនានៅភូមិស្រុក។
រយៈពេលជាង៣០ឆ្នាំបម្រើការងារផ្នែកសុខាភិបាល វេជ្ជបណ្ឌិតដាវឃឿងណាម ប្រធានដំណាក់សុខាភិបាលថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងអស់ពីចិត្តក្នុងការថែទាំសុខភាពអ្នកជំងឺ និងយកចិត្តទុកដាក់ជួយដល់មិត្តរួមអាជីព ម្ល៉ោះហើយអ្នកណាក៏ស្រឡាញ់រាប់អាន។
ពូថាច់ឡេ នៅភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាកសិករម្នាក់ក្នុងចំណោមកសិករគំរូឈានមុខបរិច្ចាគដី ធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគ។
តាមប្រសាសន៍លោក ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រយៈពេលកន្លង ក្រុងតែងយកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗ ឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍន៍ផលិតកម្ម បង្កើនប្រាក់ចំណូល។
បច្ចុប្បន្ន ទម្រង់បង្កង-ស្រូវរបស់ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាទម្រង់មានប្រសិទ្ធភាព ចីរភាព សុាំនឹងបម្រែបម្រួលអាកាសធាតុ ម្ល៉ោះហើយកំពុងពង្រីកវិសាលភាព។
យុទ្ធជនពិការថាច់ចឿង កើតឆ្នាំ ១៩៥៦ នៅភូមិតាមោង ឃុំតឹងមី ស្រុកត្រាអូង តែងអនុវត្តតាមដំបូន្មានអ៊ំហូ “ពិការប៉ុន្តែមិនទុព្វលភាព”។ គាត់ពុះពារឆ្លងកាត់ការលំបាកចាកផុតភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ។
បច្ចុប្បន្ន យ័ញថាញ់ដាក កំពុងគូរគំនូរនិងឆ្លាក់ក្បាច់រចនាតាមវត្តខ្មែរនានា ហើយថែមទាំងទទួលបង្រៀនអ្នកដែលជក់ចិត្តនឹងសិល្បៈប្រពៃណីផងដែរ។
ដោយមានការស្រុះស្រួលពីប្រជាជន ឃុំទ្វឹងហ៊ឹង ស្រុកម៉ីទូ ខេត្តសុកត្រាំង បានអនុវត្តកម្មវិធី កសាងជនបទថ្មីសម្រេចរួចរាល់ រួមចំណែកធ្វើឱ្យមុខមាត់តំបន់ជនបទមានភាពភ្លឺ បៃតង ជ្រះ ស្អាត និងជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។
ពីមុន ដីស្រែ១៥កុងរបស់គ្រួសារបងង្វៀងវ៉ាន់ខា នៅភូមិថើយហឺវ ឃុំដុងហ៊ីប ស្រុកកើ-ដ ក្រុងកឹងធើ សំខាន់ គឺធ្វើស្រែ៣រដូវ/ឆ្នាំ ប្រសិទ្ធភាពសេដ្ឋកិច្ចទាប។
វេជ្ជបណ្ឌិត គឹមធីជ័យ នាយិការងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ ខេត្តត្រាវិញ តែងអស់ពីចិត្តដើម្បីអ្នកជំងឺ ម្ល៉ោះហើយបានអ្នកជំងឺនិងអ្នកជាច្រើនគោរពរាប់អាន។
លោក យ័ញង៉ែ អាយុ៦០ឆ្នាំ នៅភូមិហ្វាឡែ ឃុំថើយក្វាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានផ្តើមសហការជាមួយនឹងវត្តមង្គលព្រឹក្សាព្រែកជ្រៃចាស់ ចលនាប្រជាជននៅលើភូមិសាស្រ្ត និងភូមិនានានៅជិតខាងឱ្យកូនចៅមករៀនអក្សរខ្មែរ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់សព្វថ្ងៃ។