លោកយ័ញភូ កើតឆ្នាំ ១៩៥៨ ជាជនជាតិខ្មែរនៅសង្កាត់យ៉ឿងដុង ក្រុងភូក្វឹក ខេត្តគៀងយ៉ាង។ មានអាយុបក្សជាង៣០ ឆ្នាំ ជាម្ចាស់អាជីវកម្មខ្នាតតូចមួយ គាត់ជាគំរូនាំមុខក្នុងការចលនាមហាជន អនុវត្តល្អសេចក្ដីកំណត់របស់ភូមិភាគ។
![អ្នកនាំមុខក្នុងការចលនាអ្នកនេសាទចូលរួមការពារអធិបតេយ្យសមុទ្រ កោះនៃមាតុភូមិ](https://baocantho.com.vn/image/fckeditor/upload/2024/20240109/images/khmer/43.jpg)
លោកយ័ញភូ (ខាងស្ដាំ) ចែកខិត្តប័ណ្ណឃោសនា ចលនាអ្នកនេសាទអនុវត្តល្អនូវ
សេចក្ដីកំណត់ពេលធ្វើនេសាទនៅសមុទ្រ។
កើតនិងធំដឹងក្ដីនៅកោះភូក្វឹក ឆ្នាំ១៩៧៨ លោកយ័ញភូ បានចូលបម្រើកងទ័ព បំពេញការងារយោធាស្រុកភូក្វឹក។ ឆ្នាំ ១៩៨៣ រំសាយពីជួរកងទ័ព វិលមកភូមិភាគប្រកបរបរនេសាទជាមួយឪពុកម្ដាយ ហើយបន្តចូលរួមក្នុងសកម្មភាពអង្គការមហាជននៅភូមិភាគ។ ដោយចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក គួបផ្សំនឹងបទពិសោធន៍ របរនេសាទដែលបន្តពីដូនតា ជីវភាពគ្រួសាររបស់គាត់កាន់តែគ្រាន់បើពីមួយថ្ងៃទៅមួយថ្ងៃ។ រស់នៅប្រកបដោយមនោសញ្ចេតនានៅក្នងភូមិស្រុក តែងជួយអ្នកជិតខាង ដូច្នេះគាត់បានអ្នកផងទុកចិត្តស្រឡាញ់រាប់អាន ផ្ដើមពីនោះ ការងារដែលលោកចលនា តែងបានមាមីងគាំទ្រ។
វរសេនីយ៍ឯកបម្រុង លឺវក្វាងមើុយ ស្នងការនយោបាយនៃគណៈបញ្ជាការការពារព្រំដែនកំពង់ផែយ៉ឿងដុង ឱ្យដឹង៖ “ជាអតីតយុទ្ធជនមានចំណាស់ និងមានប្រជាប្រិយ លោកយ័ញភូ តែងសកម្មចូលរួមរាល់ការចលនារបស់ភូមិភាគនិងកងកម្លាំងការពារព្រំដែន។ ក្នុងនោះ គួរឱ្យរំលឹកនោះគឺ គាត់ជាអ្នកចលនាអាជីវកម្ម ម្ចាស់កប៉ាល់ ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនចូលរួមក្នុងកម្មវិធីបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មី។ ដោយបានមាមីងទុកចិត្ត គាត់បានរួមជាមួយនឹងកងកម្លាំងការពារព្រំដែនឃោសនា ចលនាមាមីងបងប្អូន លុបបំបាត់បាបគ្រោះសង្គម ចលនាប្រជាជន រក្សាសន្តិសុខភូមិ មណ្ឌលតាំងទីលំនៅ…”។
ជាច្រើនឆ្នាំកន្លង ពិសេសចាប់តាំងពីគណៈកម្មការអឺរ៉ុប បានព្រមានអំពី “កាតលឿង” ចំពោះវិស័យជលផលប្រទេសយើង លោកយ័ញភូ បានពង្រីកតួនាទីក្នុងនាមជាប្រជាជនត្រូវមានការទទួលខុសត្រូវនឹងសមុទ្រ កោះ ភូមិកំណើត។ ទន្ទឹមនឹងនោះ លោកឧបត្ថម្ភកប៉ាល់ ២ គ្រឿង ដើម្បីចូលរួមជាមួយកងកម្លាំងប្រជាការពារសមុទ្រ កប៉ាល់ ១ គ្រឿងសម្រាប់ចូលរួមក្រុមបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ជំនួយសង្គ្រោះ និងកប៉ាល់ ១ គ្រឿងទៀតរួមជាមួយកម្លាំងការពារព្រំដែន សម្រាប់ធ្វើការឃោសនា ផ្សព្វផ្សាយច្បាប់ដល់អ្នកនេសាទ...។
ក្នុងនាមជាប្រធានក្រុមទូកកប៉ាល់សុវត្ថិភាព ក្រុមសាមគ្គីដែនសមុទ្រ និងជាសមាជិកប្រជាការពារសមុទ្រ លោកយ័ញភូ បានពង្រីកតួនាទីរបស់ខ្លួនក្នុងការឃោសនា ផ្សព្វផ្សាយច្បាប់នៅលើដែនសមុទ្រ; សកម្មជាមួយរដ្ឋអំណាច អង្គការមហាជន និងកងទ័ពការពារព្រំដែន ឃោសនាទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមសេចក្ដីកំណត់ (IUU) ព្រមទាំងឯកសារច្បាប់ ដូចជា៖ ច្បាប់សមុទ្រវៀតណាម ច្បាប់ការពារព្រំដែនវៀតណាម។ លោកបានបរិច្ចាគថវិកាឧបត្ថម្ភកងកម្លាំងការពារព្រំដែន បោះពុម្ពខិត្តប័ណ្ណរាប់ពាន់សន្លឹក ទិញទង់ជាតិរាប់ពាន់និងឆាយាល័ក្ខណ៍អ៊ំហូ ជូនអ្នកនេសាទ រួមជាមួយនឹងការលើកទឹកចិត្តដើម្បីអ្នកនេសាទស្ងប់អារម្មណ៍ច្បាមសមុទ្រ ធ្វើនេសាទត្រូវតាមសេចក្ដីកំណត់របស់ច្បាប់។
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច រួមជាមួយនឹងការរួមចំណែកយ៉ាងច្រើនរបស់គាត់ក្នុងការឃោសនា ផ្សព្វផ្សាយច្បាប់ ព្រួតដៃគ្នាការពារសមុទ្រ ជាច្រើនឆ្នាំមក នេះនេសាទករយ័ញភូ បានរដ្ឋអំណាច អង្គការមហាជនជូនប័ណ្ណសរសើរ លិខិតសរសើរ ជាច្រើននឹងលិខិតទទួលស្គាល់កិត្តិនាមគ្រប់ប្រភេទ...៕
ប្រភពៈកាសែតបៀងផុង -ប្រែសម្រួល៖ ទីទុយ