មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/01/2024 - 09:07

លើក​កម្ពស់​ផលិត​ផល​ OCOP ទិញ​បៀង​

ដោយ​កំ​ណត់​ច្បាស់​ពី​សារៈ​សំ​ខាន់​នៃ​កម្ម​វិធី​ ឃុំ​មួយ​ផលិត​ផល​មួយ​ (OCOP) គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ បាន​សកម្ម​ស្នើ​គ្រប់​ផ្នែក​ និង​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​និង​គាំ​ទ្រ​ម្ចាស់​ផលិត​ផល​ អភិវឌ្ឍន៍​ផលិត​ផល។​ មក​ទល់​បច្ចុប្បន្ន​ កម្ម​វិធី​នេះ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ ភូមិ​ភាគ​មាន​ផលិត​ផល​ OCOP ចម្រុះ​និង​សម្បូរ​បែប។​

  ទិញ​បៀង​ខិត​ខំ​កសាង​ផលិត​ផល​ពិសេស​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ។​

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ទិញ​បៀង​ លោក​ ង្វៀង​ថាញ់​ហុង​ បាន​ឱ្យ​ដឹង៖ “មក​ទល់​ពេល​នេះ​ ទូទាំង​ក្រុង​ មាន​ផលិត​ផល​ចំ​នួន​ ១៥ សម្រេច​វិញ្ញា​បន​បត្រ​ OCOP ជា​កម្ម​សិទ្ធ​របស់​ម្ចាស់​ផលិត​ផល​ចំ​នួន​៧។​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២៣ មាន​ផលិត​ផល​ចំ​នួន​ ៧ ដល់​ពេល​កំ​ណត់​ទទួល​ស្គាល់​គ្រប់​ ៣៦ ខែ​ កំ​ពុង​ដំ​ណើរ​ការ​វាយ​តម្លៃ​ចំ​ណាត់​ថ្នាក់​ OCOP ឡើង​វិញ។​ យើង​ខ្ញុំ​ខិត​ខំ​បង្កើត​ផលិត​ផល​ពិសេស​ ក្នុង​ស្រុក​ចំ​នួន​ ៦០ សម្រាប់​វិស័យ​ទេស​ចរណ៍ ក្នុង​នោះ​ មាន​ ៣០ ផលិត​ផល​សម្រេច​ស្តង់​ដារ OCOP ពី​ផ្កាយ ៣ ឡើង​ទៅ។​ តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​ ក្រុង​មាន​មុខ​ទំ​និញ​ចំ​នួន​ ៦២ ដោយ​មាន​ផលិត​ផល​សក្តានុ​ពល​ចំ​នួន​ ១៧៦ ចំ​ណុះ​ ៦ ផ្នែក​ ចាត់​ថ្នាក់​តាម​សេច​ក្តី​សម្រេច​ ១០៤៨/QĐ-TTg ស្តីពី​ក្រម​លក្ខ​ឋាន​សម្រាប់​វាយ​តម្លៃ​ និង​ចាត់​ថ្នាក់​ផលិត​ផល​ OCOP”។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ថាញ់​ហុង​ ដើម្បី​ឱ្យ​ផលិត​ផល​ពិសេស​ ផលិត​ផល​ OCOP របស់​ភូមិ​ភាគ​ឈាន​ទៅ​កាន់​ជា​ច្រើន​ទីផ្សារ​សក្តា​នុពល​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​នឹង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ និង​ឧទ្ទេស​នាម​ផលិត​ផល​តាម​រយៈ​មធ្យោ​បាយ​ទូរ​គមនា​គមន៍​ ដូច​ជា៖ កា​សែត​អាង​យ៉ាង​, ស្ថានីយ​វិទ្យុ​-ទូរ​ទស្សន៍​អាង​យ៉ាង។​ ក្រាំង​ព័ត៌​មាន​អេឡិក​ត្រូ​និក​ក្រុង​ទិញ​បៀង​ Fanpage កម្ម​វិធី​ OCOP ទិញ​បៀង​... ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ក្នុង​ព្រឹត្តិ​ការណ៍​ តភ្ជាប់​ពាណិជ្ជ​កម្ម​ សំ​ដៅ​ឧទ្ទេស​នាម​ដល់​ដៃ​គូ និង​អតិថិ​ជន។​

ក្នុង​ការ​ជំ​រុញ​ពាណិជ្ជ​កម្ម​ ក្រុង​ទិញ​បៀង​ មាន​ផលិត​ផល​ OCOP ចូល​រួម​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ប្រ​ចាំ​ឆ្នាំ​ ដូច​ជា៖ កម្ម​វិធី​នាំ​ទំ​និញ​វៀត​ណាម​ទៅ​កាន់​ជន​បទ​ ពិព័រណ៍​ឧស្សា​ហកម្ម​ និង​ពាណិជ្ជ​កម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ផ្សារ​ណាត់​និង​ម្ហូប​អា​ហារ ទំ​និញ​វៀត​ណាម-ថៃ​ ពិ​ព័រណ៍​នំប្រ​ពៃ​ណី​ ឆ្នាំ​២០២៣; ធ្វើ​កន្ត្រក​អំ​ណោយ​ OCOP របស់​ភូមិ​ភាគ​ជា​មួយ​នឹង​តម្លៃ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ជំ​រុញ​ពាណិជ្ជ​កម្ម។​ ក្នុង​ព្រឹត្តិ​ការណ៍​ផ្សារ​ណាត់​និង​ម្ហូប​អា​ហារ​ទំ​និញ​វៀត​ណាម-ថៃ​ ពិព័រណ៍​នំ​ប្រ​ពៃណី​ ឆ្នាំ​២០២៣ ផលិត​ផល​ OCOP របស់​ក្រុង​ទិញ​បៀង​ ត្រូវ​បាន​អតិថិ​ជន​ចាប់​អា​រម្មណ៍ និង​វាយ​តម្លៃ​ខ្ពស់​ដោយ​មាន​លក្ខណៈ​ប្លែក​ និង​មាន​រស​ជាតិ​ពិសេស។​ នេះ​ជា​កម្លាំង​ចិត្ត​សម្រាប់​ម្ចាស់​ផលិត​ផល​បន្ត​ចូល​រួម​ផ្សព្វ​ផ្សាយ​ និង​ឧទ្ទេស​នាម​ផលិត​ផល​ទៅ​កាន់​ទីផ្សារ។​

ក្នុង​នាម​ជា​ម្ចាស់​ផលិត​ផល​ស្ករ​ត្នោត​កឹម​ហ៊ឹង​ បង​ស្រី​ដាំង​ធីកឹម​ហ៊ឺង បាន​ចែក​រំលែក៖ “ដោយ​មាន​បំ​ណង​ចង់​នាំ​យក​ផលិត​ផល​ស្ករ​ត្នោត​ពិសេស​របស់​ស្រុក​កំ​ណើត​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ផ្សព្វ​ផ្សាយ​ និង​ឧទ្ទេស​នាម​ផលិត​ផល​ជា​ច្រើន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។​ រហូត​មក​ដល់​ពេល​នេះ​ ផលិត​ផល​ស្ករ​ត្នោត​របស់​ខ្ញុំ​ត្រូវ​បាន​ដៃ​គូរ​យក​ចិត្ត​ទុក​ដាក់​ និង​ជឿ​ទុក​ចិត្ត​ពី​អ្នក​ប្រើប្រាស់។​ ខ្ញុំ​នឹង​ព្យា​យាម​រក្សា​និង​អភិវឌ្ឍ​ផលិត​ផល​ ដើម្បី​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​អតិថិ​ជន​នា​ពេល​អនា​គត។​ ជា​ពិសេស​ បន្ត​នាំ​យក​ផលិត​ផល​មក​ចូល​រួម​ផ្សារ​ណាត់​ និង​ព្រឹត្តិ​ការណ៍​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP នាំ​យក​នូវ​រស​ជាតិ​ប្រ​ពៃណី​ពី​ដើម​ត្នោត​បៃណូយ​ ឧទ្ទេស​នាម​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ទូទាំង​ប្រ​ទេស​”។​

“កម្ម​វិធី​ OCOP ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​របស់​ម្ចាស់​ផលិត​ផល​នៅ​ភូមិ​ភាគ​ ជួយ​ឱ្យ​ម្ចាស់​ផលិត​ផល​ យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​លើ​ដំ​ណើរ​ការ​កែ​ច្នៃ​ សំ​ដៅ​បង្កើន​បន្ថែម​តម្លៃ។​ ម្ចាស់​ផលិត​ផល​ផ្តោត​វិនិ​យោគ​លើ​ការ​វេច​ខ្ចប់​ ផ្លាក​សញ្ញា​ និង​តភ្ជាប់​ដៃ​គូ​ដើម្បី​នាំ​យក​ផលិត​ផល​ទៅ​ឆ្ងាយ​កាន់​ទីផ្សារ​សក្តា​នុពល។​ នេះ​ជាកត្តា​កំ​ណត់​សម្រេច​សម្រាប់​ផលិត​ផល​ OCOP ទិញ​បៀង​ទៅ​កាន់​តែ​ឆ្ងាយ​ ឆ្លើយ​តប​ចំ​ណូល​ចិត្ត​អតិថិ​ជន​” - លោក​ ង្វៀង​ថាញ់​ហុង​ បាន​វិភាគ​ដូច្នេះ៕​

                     យោង៖ កាសែត​អាង​យ៉ាង​

ចែករំលែកអត្ថបទ