ជាមួយការខិតខំដោយឥតឈប់ឈរ សមាគមកសិករគ្រប់លំដាប់ថ្នាក់ខេត្តគៀងយ៉ាង បានក្លាយជាស្ពានតភ្ជាប់ជួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ រួមចំណែកអនុវត្តមានប្រសិទ្ធភាពចលនាកសាងជនបទថ្មី; ក្នុងនោះ គម្រោង “លើកកម្ពស់តួនាទីសមាគមកសិករវៀតណាមក្នុងការឧបត្ថម្ភកសិករផ្តើមអាជីព ច្នៃប្រតិដ្ឋដំណាក់កាល ២០២០-២០២៥” ត្រូវបានចាត់ជា “ជំនួយ” ដល់កសិករ។
ង្វៀងតឹងដូវ ផ្តើមអាជីពជោគជ័យជាមួយតែទៀបបន្លាហាយដូវ។
ក្នុងដំណាក់កាល ២០២០-២០២៥ សមាគមកសិករខេត្តបានរៀបចំដំណើរទៅទស្សនាកិច្ចសិក្សាពីទម្រង់កសិកម្មជាច្រើន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដល់កម្មាភិបាលនិងសមាជិកកសិករ សំដៅបង្ខិតជិតភាពជោគជ័យនិងអនុវត្តជាក់ស្តែង។ សមាជិកមួយចំនួននិងកសិករមានស្នាដៃឆ្នើមក្នុងផលិតកម្ម ធ្វើអាជីវកម្មលើគ្រប់វិស័យ ដែលពួកគាត់បានចែករំលែកពីចំណុចវិជ្ជមានក្នុងការផ្តើមអាជីពនៅភូមិភាគ។ លោកហាភីហ៊ុង នាយករងមជ្ឈមណ្ឌលឧបត្ថម្ភកសិករនិងអប់រំវិជ្ជាជីវៈ សមាគមកសិករខេត្តគៀងយ៉ាង ឱ្យដឹង៖ រៀងរាល់ឆ្នាំ សមាគមរៀបចំសប្តាហ៍ផ្តើមអាជីពដោយមានសកម្មភាពផ្សេងៗដូច៖ ហ្វឹកហាត់ដល់សមាជិក រៀបចំការប្រឡងផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រតិដ្ឋ។ ឆ្លងតាមរយៈនោះ មានគម្រោងជាច្រើននិងគំនិតល្អៗនាំមកប្រសិទ្ធភាពក្នុងការផ្តើមអាជីព ច្នៃប្រតិដ្ឋដល់សមាជិកកសិករ ជួយសមាជិកកសិករ មានឆន្ទៈ មហច្ឆិតាផ្តើមអាជីព សម្រេចនូវគោលគំនិត ឬគម្រោងផលិតកម្ម ធ្វើអាជីវកម្មថ្មីនិងស្វែងរកឱកាសវិនិយោគឈានឡើងធ្វើមានបាន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ; ក្នុងនោះ គួររំលឹកពីតែទៀបបន្លាហាយដូវ; ផលិតផលផ្សេងៗដែលច្នៃពីផ្លែខ្នុរវល្លិ៍; ផលិតផលច្នៃពីត្រីចង្វាសមុទ្រ; ចេកបៃតង; ម្រេចទុំសុវត្ថិភាពហងត្រែ; ស្រាពីផ្លែឈើ៘
បងង្វៀងតឹងដូវ (កើតឆ្នាំ១៩៨៥) ស្នាក់នៅភូមិតឺហាក ឃុំថាញ់ហ្វា ស្រុកយង់រៀង ជាម្ចាស់គ្រឹះស្ថានផលិតតែទៀបបន្លាហាយដូវ ឱ្យដឹង៖ ឆ្នាំ២០២០ ទទួលបានការពិគ្រោះពីមិត្តភ័ក្តិ សមាគមកសិករមូលដ្ឋាននិងស្វែងយល់តាមប្រព័ន្ធអ៊ីនធឺណិត ខ្ញុំបានផ្សព្វផ្សាយធ្វើតែទៀបបន្លាដែលផ្តើមពីផ្លែទៀបបន្លាផ្ទះរបស់ខ្លួន។ មកទល់ពេលនេះ ផលិតផលតែទៀបបន្លាហាយដូវ ត្រូវបានអតិថិជនដឹងឮច្រើន។ ពិសេស ថង់វេចខ្ចប់ តែត្រូវបានច្នៃពីក្រដាសស្អាតល្អដែលជិតស្និទ្ធនឹងបរិស្ថាន។ ម្យ៉ាងទៀត តែទៀបហាយដូវ ត្រូវបានធ្វើពីផ្លែទៀបស្រស់១០០% មិនលាយពណ៌ មិនមានសារធាតុគីមី។ ជាពិសេស ផលិតផលមានប្រសិទ្ធភាពសម្រួលសរីរាង្គ បង្កើនប្រព័ន្ធការពារនិងជួយឱ្យសម្រាន្តលក់។ រយៈពេលជាង៣ឆ្នាំ ផ្សព្វផ្សាយការងារអាជីវកម្មតែទៀបបន្លា បងដូវមានគំនិតបើកពង្រីកផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចដល់គ្រួសារផង នាំផលិតផលសុវត្ថិភាពដល់អតិថិជនផង ទន្ទឹមនឹងនោះ បង្កើតការងារធ្វើដល់ពលករដែលទំនេរនៅភូមិស្រុកផងដែរ។
យោងតាមមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូផ្តើមអាជីព ដែលត្រូវបានរដ្ឋាភិបាលបង្កើតឡើង សមាគមកសិករគ្រប់លំដាប់ថ្នាក់ចង្អុលការ បង្កើតណែនាំធ្វើសកម្មភាពដល់ក្លឹបផ្សេងៗ និងក្រុមផ្តើមអាជីពបង្កការរីកសាយភាយយ៉ាងខ្លាំងក្លា អភិវឌ្ឍក្លាយជាចលនាដើម្បីសមាជិកកសិករ ចូលរួមបានច្រើនពីការផ្តើមអាជីព; ផ្តោតទៅលើការជ្រើសរើសសមាជិកកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែ ចលនានិងណែនាំបង្កើតក្លឹបផ្សេងៗ “កសិករផ្តើមអាជីព” “ម្ចាស់កសិដ្ឋាន ១០០ ពាន់លានដុង” “កសិករច្នៃប្រតិដ្ឋ” “កសិករសេដ្ឋី” “អាជីវករជនបទ”៕
កាសែតកឹងធើ - ប្រែសម្រួល៖ លីសៀ