មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/01/2024 - 16:02

ថាញ់​តឹង​នា​បច្ចុប្បន្ន​

ឃុំ​ថាញ់​តឹង​ ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ នោះ​គឺ​ជា​សមិទ្ធ​ផល​នៃ​ការ​សាមគ្គី​ រួម​កម្លាំង​ស្រុះ​ស្រួល​គ្នា​ក្នុង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទូទាំង​ឃុំ​។​

ឃុំ​ថាញ់​តឹង​ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

តាម​ប្រ​សាសន៍​លោក​ ដង​ថាញ​ញឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​តឹង​ ថាញ់​តឹង​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៤៤%; មុន​នេះ​គឺឃុំ​លំ​បាក​ខ្លាំង​ មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ខ្ពស់​ ផ្លូវ​គមនា​គមន៍​ជន​បទ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ។ល។​ ពេល​ចាប់​ផ្ដើម​កសាង​ជន​បទ​ថ្មី​ ឃុំ​ផ្ដុំ​កម្លាំង​លើ​ការ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ប្រ​ជា​ជន​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អនុវត្ត​លក្ខឋាន​កសាង​ជន​បទ​ថ្មី។​ ទន្ទឹម​នឹង​នោះ​ ឃុំ​បាន​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​នូវ​ប្រ​ភព​ទុន​ជា​ច្រើន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​កសាង​គមនា​គមន៍​ជន​បទ​ ធារា​សាស្រ្ត​ សាលា​រៀន​ ស្ថានីយ​ផ្គត់​ផ្គង់​ទឹក។ល។​ ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​បទ។​ មក​ទល់​បច្ចុប្បន្ន​ ឃុំ​ថាញ់​តឹង​ បាន​កៀរ​គរ​ប្រ​ភព​ទុន​បូក​សរុប​ជាង​ ១៨៦,៥ ពាន់​លាន​ដុង​ ដើម្បី​កសាង​សម្រេច​ ១៩/១៩ លក្ខឋាន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី។​

គមនា​គមន៍​ជន​បទ​ឃុំ​ថាញ់​តឹង​ បាន​ចាក់​បេ​តុង​រួច​រាល់។​

បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​វិមាត្រ​របស់​ឃុំ​នៅ​ត្រឹម​១,៦%; គ្រួ​សារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជាង​៩៩%; មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៨៩,៩%; ផ្លូវ​ឃុំ​ទាំង​ ១០០% បាន​ចាក់​កៅ​ស៊ូ​ បេ​តុង​ ធានា​រថ​យន្ត​បើក​បរ​ទៅ​មក​ងាយ​ស្រួល​ទាំង​ប្រាំង​វស្សា​; ផ្លូវ​ក្នុង​ភូមិ​និង​ផ្លូវ​ភ្ជាប់​ភូមិ​ ៩៨% ត្រូវ​បាន​ចាក់​បេ​តុង; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជាង​ ៥៦,៦ លាន​ដុង​/ឆ្នាំ​។​ លោក​លី​សាង​ នៅ​ភូមិ​ B១ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​គ្មាន​នៅ​ភក់​ជ្រាំទៀត​ហើយ​ ជំ​នួស​មក​វិញ​គឺ​ផ្លូវ​បេ​តុង​ភូមិ​តភ្ជាប់​ភូមិ​និង​ភូមិ​ ម្ល៉ោះ​ហើយ​ ការ​ជួញ​ដូរ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល។​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​មាន​ទឹក​សាប​ខួប​ឆ្នាំ​ មាមីង​ខ្មែរ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ដាំ​ដំ​ណាំ​ ចិញ្ចឹម​សត្វ​ ហើយ​ដល់​ពេល​ច្រូត​កាត់​ឬ​ប្រ​មូល​ផល​ មាន​ឈ្មួញ​ចុះ​មក​ទិញ​ដល់​កន្លែង​ ម្ល៉ោះ​ហើយ​ការ​រក​ស៊ី​ក៏​ឆាប់​ធ្វើ​មាន។​ ចំ​ណែក​យុវ​ជន​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ មាន​ការ​ងារ​ធ្វើ​ក្នុង​ក្រុម​ហ៊ុន​ ចូល​រួម​ពលកម្ម​ក្រៅ​ប្រ​ទេស​មាន​ភាព​លំ​នឹង​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​មាន​ជីវ​ភាព​ធូរ​ធារ​ ភូមិ​ស្រុក​សម្បូរ​សប្បាយ​ សុខ​សាន្ត”។​ ចំ​ណែក​លោក​ថាច់​ភេន នៅ​ភូមិ​តឹង​ឡើយ​ ឱ្យ​ដឹង៖ “ផ្ទះ​ប្រក់​ស្លឹក​កាល​ពី​មុន​ ឥឡូវ​បាន​ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋយ៉ាង​សម​រម្យ។​ ខ្ញុំ​ពិនិត្យ​ឃើញ​ ការ​ផ្លាស់​ប្ដូរ​ធំ​បំ​ផុត​នៅ​ជន​បទ​ គឺមាមីង​ខ្មែរ​ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​; អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​; ជំ​នួញ​ពាណិជ្ជ​កម្ម​មុខ​ទំ​និញ​ ដើម្បី​ធ្វើ​មាន។​

រយៈ​ពេល​ខាង​មុខ​ ឃុំ​ថាញ់​តឹង​នឹង​ផ្ដុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​; បន្ត​ជំ​នួយ​ដើម​ទុន​ សម្ភារៈ​ផលិត​កម្ម​សម្រាប់​អ្នក​ក្រ; បណ្ដុះ​បណ្ដាល​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​ជន​បទ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ កាត់​បន្ថយ​អត្រា​និកម្ម​ភាព។​ បង្កើត​នូវ​ទម្រង់​ផលិត​កម្ម​ជា​ច្រើន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ផ្សារ​ភ្ជាប់​នឹង​ការ​ផលិត​និង​ប្រើ​ប្រាស់​ផលិត​ផល​ជា​ដើម៕​ 

        យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ