មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/01/2024 - 17:17

ជីវ​ភាព​លំ​នឹង​ដោយ​សារ​របរ​ធ្វើ​នំប្រ​ពៃណី​

ប្តី​ប្រ​ពន្ធ​បង​យ័ញ​ទីវ​ នៅ​ឃុំ​ង៉ុក​ជុក ស្រុក​យង់​រៀង​ ខេត្ត​គៀង​យ៉ាង​ ជីវ​ភាព​លំ​នឹង​ដោយ​សារ​របរ​ធ្វើ​នំប្រ​ពៃណី​ មាន​នំ​លម្អង​ចេក​ នំបំ​ពង់​ស្លឹក​តើយ​ជា​ដើម។​

ប្តី​ប្រ​ពន្ធ​បង​ទីវ​ លក់​នំ​ក្នុង​ទិវា​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​
ខេត្តគៀងយ៉ាងឆ្នាំ២០២៣។

បង​យ័ញ​ទីវ​ ឱ្យ​ដឹង៖ “ក្រោយ​ពី​រៀប​ការ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ដើរ​ស៊ី​ឈ្នួល​កាត់​ច្រូត​ស្រូវ​សព្វ​ទី​កន្លែង​នៅ​តាម​ខេត្ត​វាល​រាប​ទន្លេ​គឺវ​ឡុង។​ កាល​នោះ​ លំ​បាក​នឿយ​ហត់​ណាស់​ តែសប្បាយ​ ពី​ព្រោះ​យើង​មាន​គ្នា​ជា​ក្រុម​ធ្វើ​ដំ​ណើរ​ទៅ​ច្រើន​កន្លែង។​ ណា​មួយ​យើង​នៅ​ក្មេង​ ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​មាន​លុយ​គិត​គូរ​ជីវ​ភាព។​ រហូត​ដល់​ពេល​មាន​កូន​ដំ​បូង​ នៅ​តែខ្ញុំ​ទៅ​តាម​ក្រុម​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​ថយ​ចុះ​ពាក់​កណ្តាល​ ប៉ុន្តែ​មនុស្ស​បែរ​ជា​កើន​ថែម​ទៅ​វិញ។​ ម្យ៉ាង​ទៀត​ ប្តី​ប្រ​ពន្ធ​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ពិបាក​ដែរ។​ ថ្ងៃ​មួយ​ខ្ញុំ​បាន​ទៅ​ផ្ទះ​បង​ថ្លៃ​ចូល​រួម​ពិធី​បុណ្យ​ ប្រ​ពន្ធ​ខ្ញុំ​ឃើញ​គ្រួ​សារ​ផ្ទះ​បង​ថ្លៃ​ធ្វើ​ នំ​លម្អង​ចេក​និង​នំបំ​ពង់​ស្លឹក​តើយ​ឆ្ងាញ់​ ម្ល៉ោះ​ហើយ​មាន​គំ​និត​ចង់​ធ្វើ​នំ​លក់”។​

រៀប​រាប់​ពី​គោល​បំ​ណង​របស់​ប្តី​ប្រ​ពន្ធ​ឱ្យ​ម្តាយ​បង្កើត​ស្តាប់​ បង​ទីវ​ ក៏​បាន​ម្តាយ​យល់​ព្រម​ជួយ​ឧបត្ថម្ភ​ភ្លាម។​ នំ​ធ្វើ​រួច​ហើយ​ ប្តី​ប្រ​ពន្ធ​គាត់​យក​ទៅ​ឱ្យ​មាមីង​ជិត​ខាង​ហូប​សាក​ល្បង​ជួយ​ផ្តល់​យោ​បល់។​ នៅ​ពេល​ទទួល​បាន​ការ​វាយ​តម្លៃ​ពី​មាមីង​សាច់​ញាតិ​ ប្តី​ប្រ​ពន្ធ​បង​ផ្សំ​វត្ថុ​ធាតុ​ដើម​ឱ្យ​សម​ស្រប​រួច ហើយ​យក​ទៅ​លក់​ផ្សារ​ង៉ុក​ជុក។​ បង​ស្រី​ធី​ង៉ុក​ ប្រ​ពន្ធ​បង​ទីវ​ ឱ្យ​ដឹង៖ “ពី​ព្រោះ​យើង​ជា​អ្នក​ភូមិ​ ម្ល៉ោះ​ហើយ​មា​មីង​តែង​ដឹង​រស​ជាតិ​ឆ្ងាញ់​របស់​នំនេះ​ ពេល​ផ្សំ​គ្រឿង​តាម​យោ​បល់​របស់​មា​មីង​ ក៏​បាន​អ្នក​ទិញ​សរ​សើរ​ថា​ឆ្ងាញ់​ អា​ស្រ័យ​ហេតុ​នោះ​ នំ​លក់​មិន​ដែល​សល់​ទេ”។​ ដើម្បី​ចំ​ណេញ​បាន​ច្រើន​ ប្តី​ប្រ​ពន្ធ​បង​ទីវ​ត្រៀម​វត្ថុ​ធាតុ​ដើម​ដោយ​ខ្លួន​ឯង។​ បង​ទីវ​ ឱ្យ​ដឹង៖ “នំ​ត្រូវ​តែ​មាន​ស្លឹក​តើយ ម្ល៉ោះ​ហើយ​ខ្ញុំ​ដាំ​ស្លឹក​តើយ​ខាង​ក្រោយ​ផ្ទះ។​ ផ្សំ​នេះ​ខ្លះ​នោះ​ខ្លះ​ដែល​យើង​មាន។​ ដោយ​សារ​តែ​របរ​នំ​ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង។​ ខ្ញុំ​ក៏​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​ ហេតុ​នោះ​មិន​បាច់​គិត​គូរ​ពី​លំ​នៅ​ឋាន”។​

ក្រៅ​ពី​ធ្វើ​នំ​លម្អង​ចេក​ ប្តី​ប្រ​ពន្ធ​បង​ថែម​ទាំង​ធ្វើ​នំ​ក្រូច​ និង​នំបំ​ពង់​ស្លឹក​តើយ៘ លក់​រាល់​ពេល​ថ្ងៃ​ត្រង់​និង​រសៀល​ ហេតុ​នោះ​ ប្តី​ប្រ​ពន្ធ​បង​ហាក់​ដូច​គ្មាន​ពេល​ទំ​នេរ​សោះ​ឡើយ។​ ខំ​ប្រឹង​ធ្វើ​ការ​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ ប្តី​ប្រ​ពន្ធ​បង​សប្បាយ​ណាស់។​ បង​ស្រី​ធី​ហ្វាយ​ នៅ​ឃុំ​វិញ​ហ្វា​ហ៊ឹង​ណាម ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ បើ​ខ្ញុំ​ទៅ​ចូល​រួម​ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ក៏​ឆៀង​ចូល​ទិញ​នំ​នៅ​ទីនេះ​ហូប​ដែរ។​ នំ​មាន​រស​ជាតិ​ដើម​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ណាស់”។​ ឱ្យ​តែ​ដល់​ទិវា​វប្ប​ធម៌​នៅ​ស្រុក​ហ្គ​ក្វាវ ប្តី​ប្រ​ពន្ធ​បង​ទីវ​ តែង​មក​សុំ​ម្ចាស់​ហាង​ភេសជ្ជៈ​ អង្គុយ​ក្បែរ​ចិញ្ចើម​ថ្នល់​ ដើម្បី​ចាក់​នំ​បណ្តើរ​លក់​បណ្តើរ។​ បង​ទីវ​ ឱ្យ​ដឹង៖ “ប៉ុន្មាន​ថ្ងៃ​នៃ​ពិធី​បុណ្យ​នំលក់​ដាច់​ណាស់​។​ មិន​តែ​ប៉ុណ្ណោះ​ យើង​ថែម​ទាំង​បាន​មើល​ប្រ​ណាំង​ទូក​-ង បាន​ចូល​រួម​ពិធី​បុណ្យ​ ហេតុ​នោះ​សប្បាយ​ណាស់។​ តាម​ពិត​ទៅ​ ដោយ​សារ​នំ​ប្រ​ពៃណី​ពីរ​មុខ​នេះ​ ទើប​គ្រួ​សារ​ខ្ញុំ​លំ​នឹង​ ចាក​ផុត​ភាព​ក្រី​ក្រ កូន​ចៅ​បាន​បន្ត​ការ​ រៀន​សូត្រ”៕​

                              ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ