មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/01/2024 - 09:07

អ្នក​អភិរក្ស​របរ​ធ្វើ​ប្រ​ហុក

ឆ្នាំ​២០២៣ បង​ស្រី​ថាយ​ធីង៉ុក​ថេម នៅ​ភូមិ​តឹង​ឡើយ​ ឃុំ​ថាញ់​តឹង​ ស្រុក​ថាញ់​ទ្រី ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ អំ​ពី​ការ​អភិរក្ស​របរ​ប្រ​​ពៃ​ណី​ធ្វើ​ប្រ​ហុក​របស់​ជន​រួម​ជាតិ​ខ្មែរ។​

បង​ស្រី​ថាយ​ធីង៉ុក​ថេម ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​
ប្រជាជនខេត្តសុកត្រាំង។

បើ​តាម​បង​ស្រី​ថេម ប្រ​ហុក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មុខ​ម្ហូប​ដ៏​ពិសេស​ដែល​មា​មីង​ខ្មែរ​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ពិសេស​និង​អ្នក​ស្និទ្ធ​ស្នាល​នឹង​គ្រួ​សារ។​ ម្យ៉ាង​ទៀត​របរ​ធ្វើ​ប្រ​ហុក ត្រូវ​បាន​គ្រួ​សារ​អភិរក្ស​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ ហើយ​មក​ទល់​ពេល​នេះ​មាន​តែ​បង​ស្រី​ថេម​ម្នាក់​គត់​ដែល​នៅ​រក្សា។​ បង​ស្រី​ថេម ឱ្យ​ដឹង៖ “វត្ថុ​ធាតុ​ដើម​ដែល​ធ្វើ​ប្រ​ហុក​នោះ​គឺត្រី​អណ្តែង​ទន់ ដើម្បី​មាន​វត្ថុ​ធាតុ​ដើម​ធ្វើ​ប្រ​ហុក​លក់​ខួប​ប្រាំង​វស្សា​ គឺខ្ញុំ​ចិញ្ចឹម​ត្រី​អណ្តែង​ដោយ​ខ្លួន​ឯង។​ ជា​ទូទៅ​កៀក​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ បុណ្យ​សែន​ដូន​តា គឺភ្ញៀវ​មក​រក​ទិញ​ច្រើន។​ ការ​ធ្វើ​ប្រ​ហុក​នេះ​ ត្រូវ​ឆ្លង​កាត់​ច្រើន​ដំ​ណាក់​ការ​ ដូច​ជា​ ត្រី​ត្រូវ​ប្រ​ឡាក់​អំ​បិល​និង​ផ្អាប់​ទុក​ក្នុង​រយៈ​ពេល​៣​ខែ​ រួច​លាយ​ច្រ​បល់​នឹង​ផ្អួល​ គឺអាច​នឹង​ហូប​បាន។​ ការ​ធ្វើ​ប្រ​ហុក គឺ​ចេះ​តែ​ធ្វើ​បន្ត​បន្ទាប់​ពេល​ធ្វើ​ម្តង​ៗ​ត្រូវ​ការ​ត្រី​អណ្តែង​ទន់​ចាប់​ពី​៥០០-​៧០០ គ.ក ម្ល៉ោះ​ហើយ​ ត្រូវ​ការ​មនុស្ស​ធ្វើ​ពី​៣​ទៅ​៥​នាក់ ដើម្បី​ជួយ​កាត់​ក្បាល​ត្រី​និង​ប្រ​ឡាក់​អំ​បិល”។​ ពី​មុន​ បង​ស្រី​ធ្វើ​ប្រ​ហុក​សម្រាប់​ហូប​តែ​ក្នុង​គ្រួ​សារ​ ជូន​អ្នក​ស្គាល់​និង​លក់​ឱ្យ​មា​មីង​ក្នុង​ភូមិ​ស្រុក​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​រស​ជាតិ​ឆ្ងាញ់​ពិសេស​នៃ​ប្រ​ហុក​កាន់​ តែ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ដឹង​ឮ។​ ពិសេស​ខណៈ​ពេល​បាន​សមាគម​សម្ព័ន្ធ​នារី​ឃុំ​ និង​ការិ​យា​ល័យ​កសិកម្ម​ស្រុក​ថាញ់​ទ្រី បាន​យក​ផលិត​ផល​ដាក់​បង្ហាញ​នៅ​ផ្សារ​ណាត់​និង​នៅ​តាម​រោង​ផ្សារ គឺមាន​អ្នក​មក​សួរ​រក​ទិញ​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

បង​ស្រី​ថាយ​ធីង៉ុក​ថេម ឧទ្ទេស​នាម​ផលិត​ផល​ប្រ​ហុក។

ឆ្នាំ​២០២០ បង​ស្រី​ថេម បាន​ប្រើ​ប្រាស់​ផ្ទៃ​ដី​ ដាំ​ដំ​ណាំ​ ២ កុង​ដើម្បី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​អណ្តែង​ទន់ ហើយ​ប្រ​មូល​ផល​ប្រ​មាណ​៥​តោន​/ឆ្នាំ​ សម្រាប់​ធ្វើ​ប្រ​ហុក។​ មធ្យម​ភាគ​ត្រី​អណ្តែង​ទន់ ៣ គ.ក បង​ស្រី​ថេម ធ្វើ​បាន​ប្រ​ហុក​ជិត​ ១ គ.ក លក់​ក្នុង​តម្លៃ​២៥០.០០០​ដុង​/គ.ក។​ ចាប់​ពី​ឆ្នាំ​ ២០២០ មក​ទល់​ពេល​នេះ​ បង​ស្រី​ថេម បាន​បើក​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​ពី​លក្ខណៈ​គ្រួ​សារ​ ទៅ​ជា​គ្រឹះ​ស្ថាន​ប្រ​ហុក​ង៉ុក​ថេម។​ បច្ចុប្បន្ន​ ប្រ​ហុក​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិត​ផល​សក្តានុ​ភាព​របស់​ស្រុក​ថាញ់​ទ្រី ហើយ​ជា​និច្ច​កាល​ត្រូវ​បាន​ដាក់​បង្ហាញ​ ឧទ្ទេស​នាម​និង​ផ្គត់​ផ្គង់​ផលិត​ផល​ OCOP; ចូល​រួម​រាល់​សកម្ម​ភាព​ជំ​រុញ​ពាណិជ្ជ​កម្ម​ និង​ចង​សម្ព័ន្ធ​លក់​ផលិត​ផល។​ បង​ស្រី​ថេម ឱ្យ​ដឹង​បន្ថែម៖ “បច្ចុប្បន្ន​ ខ្ញុំ​បាន​ធ្វើ​បែប​បទ​រួច​រាល់​អស់​ហើយ​ ដើម្បី​ពិនិត្យ​ទទួល​ស្គាល់​ប្រ​ហុក​សម្រេច​ស្តង់​ដារ OCOP ម្ល៉ោះ​ហើយ​នេះ​ជាឱកាស​ដើម្បី​ស្វែង​រក​ទីផ្សារ​លក់​បន្ថែម​ អភិវឌ្ឍ​របរ​ធ្វើ​ប្រ​ហុក​ប្រ​ចាំ​ត្រកូល​របស់​គ្រួ​សារ។​ ទន្ទឹម​នឹង​នោះ​ ជា​ទឡ្ហីករណ៍​សបញ្ជាក់​ ផលិត​ផល​ប្រ​ហុក​សម្រេច​គុណ​ភាព​ ផ្តល់​ទំ​នុក​ចិត្ត​សម្រាប់​ផលិត​ផល”។​

គ្រឹះ​ស្ថាន​ប្រ​ហុក​ង៉ុក​ថេម មិន​ត្រឹម​តែ​បង្កើត​បាន​យី​ហោ​ផលិត​ផល​ពិសេស​របស់​ភូមិ​ភាគ​ និង​បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​ពលករ​ដែល​ទំ​នេរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិរក្ស​របរ​ធ្វើ​ប្រ​ហុក​ដែល​ជាផលិត​ផល​ពិសេស​របស់​មា​មីង​ខ្មែរ​នៅ​ថាញ់​ទ្រី​ទៀត​ផង។​ ម្យ៉ាង​ទៀត​ ប្រាក់​ចំ​ណូល​ដែល​រក​បាន​ពី​របរ​ធ្វើ​ប្រ​ហុក​ស្មើ​នឹង​ធ្វើ​ស្រែ​ ៤០ កុង​ដី​ ម្ល៉ោះ​ហើយ​ គ្រួ​សារ​បង​ស្រី​ថេម ទើប​ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​ក្នុង​ភូមិ​ស្រុក៕​

                              យ្វី​អាញ- លីសៀ

ចែករំលែកអត្ថបទ