លោកថាច់យឿន ប្រធានគណៈកម្មការរណសិរ្សភូមិជ្រៃប្រាសាទ ឃុំដូងចូវ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាបុគ្គលគំរូលេចធ្លោម្នាក់ក្នុងតំបន់ជនរួមជាតិខ្មែរក្នុងការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ បានគណៈកម្មាធិការបក្ស ឃុំដូងចូវ ជូនលិខិតសរសើរពីស្នាដៃនៃការរៀនសូត្រនិងតាមគំរូអ៊ំ។
លោកពូថាច់យឿន (ខាងស្ដាំដៃ) កំពុងដោះដូរយោបល់ជាមួយអនុលេខាបក្សឃុំដូងចូវ។
ជាមួយតួនាទីជាប្រធានគណៈកម្មការរណសិរ្សភូមិ លោកថាច់យឿន តែងបង្កភាពស្និទ្ធស្នាលជាមួយប្រជាជនក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងគាំទ្រអនុវត្តល្អរាល់ការចលនារបស់ភូមិភាគក្នុងនោះ មានចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ”។ ចំពោះការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ លោកថាច់យឿន តែងផ្ដោតការយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន ចែករំលែកនូវការលំបាកដល់ប្រជាជន។ ឆ្នាំ២០១៥ គ្រួសារលោកបានឱ្យគ្រួសារក្រីក្រ ៣ គ្រួសារខ្ចីដីស្រែធ្វើស្រូវ ១ រដូវ ក្នុងមួយគ្រួសារ ៣ កុង។ ប៉ុន្មានឆ្នាំមកនេះ ទោះបីគាត់មិនបានឱ្យគ្រួសារក្រីក្រខ្ចីដីធ្វើស្រែទៀត ប៉ុន្តែគ្រួសារលោកតែងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មនុស្សចាស់គ្មានទីពឹងជាហូរហែ។ ជាក់ស្ដែង ក្នុងឱកាសទិវាមហាសាមគ្គីទូទាំងជនជាតិកន្លងហើយ គ្រួសារគាត់បានជូនអំណោយ ២០ ចំណែកដល់មាមីងក្នុងភូមិ រួមមាន៖ មី អង្ករ និងរបស់ប្រើប្រាស់មួយចំនួនទៀត ក្នុងមួយចំណែក ៣៥០.០០០ ដុង។
លោកពូថាច់យឿន បរិច្ចាគដីធ្វើផ្លូវនិងសាលារៀននៅភូមិជ្រៃប្រាសាទ។
រួមជាមួយរដ្ឋអំណាចមូលដ្ឋាន កសាងសំណង់សុខុមាលភាពសង្គមទាំងឡាយ ក្នុងនោះ ឆ្នាំ ២០១០ គ្រួសារលោកថាច់យឿន បានបរិច្ចាគដី ៥០០ ម៉ែត្រការ៉េ ដើម្បីពង្រីកបរិវេណសាលារៀន សាងសង់បន្ទប់រៀនបម្រើដល់ការរៀនសូត្ររបស់កូនចៅមាមីងខ្មែរក្នុងភូមិ។ រៀងរាល់ឆ្នាំ ភូមិភាគបានចលនារួមវិភាគទានមូលនិធិដើម្បីអ្នកក្រ គ្រួសារលោកថាច់យឿន គឺជាគ្រួសារគំរូឈានមុខ។
លោក ថាយរដ្ឋា អនុលេខាបក្សឃុំដូងចូវ ឱ្យដឹង៖ លោកពូថាច់យឿន គឺជាបុគ្គលគំរូមួយរូប គាត់តែងសកម្មរៀនសូត្រនិងធ្វើតាមគំរូអ៊ំ។ ជាច្រើនឆ្នាំមកនេះ តាមរយៈប្រធានបទរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ត្រូវបានផ្សព្វផ្សាយអនុវត្ត ហើយតែងបានលោកពូយឿន យកចិត្តទុកដាក់អនុវត្តតាម។ អាស្រ័យហេតុនេះ មិនត្រឹមតែសម្រេចល្អភារកិច្ចដែលប្រគល់ឱ្យ ថែមទាំងអនុវត្តល្អការងារចលនាមហាជន។ ជាក់ស្ដែង ភូមិអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មី តែងមានការរួមចំណែកយ៉ាងច្រើនរបស់លោកពូថាច់យឿន៕
សើុងម៉ាល័យ - ពេជ្រសឿន