មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/12/2023 - 16:37

ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​សារ​ដើម​ទម្លាប់​

ប្រ​កប​របរ​បណ្តុះ​កូន​ឈើ​និង​ជួញ​ដូរ​ផ្លែ​ទម្លាប់​ បង​ស្រី​ លី​ធី​ថាញ​ស្វឹង​ នៅ​ភូមិ​ភឿក​ធ្វឹង​ ឃុំ​ភូតឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។​

ដើម​ទម្លាប់​ត្រូវ​បាន​បង​ស្រី​ស្វឹង​ លក់​តម្លៃ​ពី​ ១៥-២០ ពាន់​ដុង​/ដើម។​

ជាង ២០ ឆ្នាំ​មុន​ ពេល​លក់​ផ្លែ​ទម្លាប់​នៅ​ក្នុង​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ឃើញ​ភ្ញៀវ​ទេស​ចរ​ចូល​វត្ត​ទស្សនា​កម្សាន្ត​ ដើរ​រើស​ផ្លែ​ទម្លាប់​ហើយ​សួរ​រក​ទិញ​កូន​ឈើ​ ឃើញ​ដូច្នេះ​ បង​ស្រី​ស្វឹង​ ក៏​សាក​សួរ​ទើប​ដឹង​ពី​តម្លៃ​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ដើម​ទម្លាប់។​ ផ្តើម​ពី​នោះ​ បង​ស្រី​សូម​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ចូល​រើស​ផ្លែ​ទម្លាប់​លក់​និង​យក​គ្រាប់​បណ្តុះ​ពូជ។​ បង​ស្រី​ស្វឹង​ ឱ្យ​ដឹង៖ “ក្នុង​បរិវេណ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​ដាំ​ដើម​ទម្លាប់​រាប់​រយ​ដើម​ តាម​ផ្ទះ​មាមីង​ខ្មែរ​នៅ​ឃុំ​ភូតឹង​ ក៏​ដាំ​ដើម​នេះ​សឹង​រាល់​គ្រួ​សារ​ ដើម្បី​ធ្វើ​ជា​ម្លប់​ត្រ​ជាក់​ ព្រោះ​ដើម​វាធំ​មែក​សា​ខា​ ស្លឹក​មិន​សូវ​ជ្រុះ​ តិច​មាន​ជំ​ងឺ​ដង្កូវ​បំ​ផ្លិច​បំ​ផ្លាញ​ ផ្លែ​ក្រ​អូប​ឆ្ងាញ់​ ប៉ុន្តែ​ពុំ​សូវមាន​គេ​និយម​ហូប។​ ចាប់​តាំង​ពី​ខ្ញុំ​បណ្តុះ​ ១០០ ដើម​ដំ​បូង​ មាន​ឈ្មួញ​មក​ទិញ​និង​ទិញ​ទាំង​ដើម​ធំ​យក​ទៅ​ធ្វើ​ជាឈើ​លម្អ​ មាមីង​ទើប​ដឹង​ដើម​ទម្លាប់​មាន​តម្លៃ​ផ្នែក​ខាង​សេដ្ឋ​កិច្ច។​ ផ្តើម​ពី​នោះ​ ខ្ញុំ​ប្រ​មូល​ទិញ​ផ្លែ​យក​គ្រាប់​បណ្តុះ​ពូជ​លក់”។​ យោង​តាម​សម្តី​ បង​ស្រី​ស្វឹង​ គ្រាប់​ទម្លាប់​ងាយ​បណ្តុះ​ គ្រាន់​តែ​យក​ដី​ច្រ​បល់​អង្កាម​និង​កម្ទេច​ដូង​ កើប​ដាក់​កែវ​ប្លា​ស្ទិក​ដាក់​គ្រាប់​រួច​ស្រព​ទឹក​មួយ​ថ្ងៃ​ ២ លើក​ (រដូវ​វស្សា​មិន​ចាំ​បាច់​ស្រព​ទឹក​) ក្រោយ​ពី​ ១ ខែ​ កូន​ឈើ​ចាប់​ផ្តើម​ចេញ​ស្លឹក​២។​ ធម្ម​តា​បង​ស្រី​បណ្តុះ​ទុក​ក្នុង​រយៈ​ពេល​ប្រ​ហែល​៣​ខែ​ ដើម្បី​កូន​ឈើ​ចេញ​ស្លឹក​ច្រើន​ លក់​ក្នុង​តម្លៃ​ពី​ ១២.០០០- ២០.០០០ ដុង​/ដើម។​ ឃើញ​លក់​ដើម​ទម្លាប់​ រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ បង​ស្រី​ប្រ​មូល​ទិញ​ផ្លែ​ទម្លាប់​នៅ​គ្រប់​កន្លែង​ក្នុង​ភូមិ​ស្រុក​ ដើម្បី​លក់​ផ្លែ​យក​គ្រាប់​បណ្តុះ​ពូជ។​ ជា​ច្រើន​ឆ្នាំ​ប្រ​កប​របរ​បណ្តុះ​ដើម​ទម្លាប់​ ដូច្នេះ​ បង​ស្រី​ដឹង​ច្បាស់​ផ្លែ​មាន​គ្រាប់​ច្រើន​ឬ​តិច។​ ផ្លែ​មាន​គ្រាប់​តិច​ ឬ​គ្មាន​គ្រាប់​គាត់​ទុក​លក់​ ចំ​ណែក​មាន​គ្រាប់​ច្រើន​គាត់​ពុះ​យក​គ្រាប់​បណ្តុះ​ពូជ​ លក់​តម្លៃ​ ៣៥.០០០ ដុង​/ដើម។​ ចំ​ណែក​សាច់​យក​ធ្វើ​តំ​ណាប់ បបរ​ស្ករ​ ធ្វើ​ចា​ហួយ​លក់​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។​

ចម្ការ​បណ្តុះ​ដើម​ទម្លាប់​របស់​បង​ស្រី​ស្វឹង។​

ក្នុង​អំ​ឡុង​ ៦ ឆ្នាំ​នេះ​ បង​ស្រី​ស្វឹង​បាន​បង្កើត​ ក្រុម​សហកា​របណ្តុះ​ដើម​ទម្លាប់​ ដោយ​មាន​សមា​ជិក​ ១០ នាក់ គាត់​ធ្វើ​ជា​ប្រ​ធាន​បាន​រួម​ជា​មួយ​បង​ប្អូន​នារី​ក្នុង​ក្រុម​ដើរ​ប្រ​មូល​ទិញ​ផ្លែ​ ទិញ​ដើម​និង​បណ្តុះ​កូន​លក់​ឱ្យ​អតិ​ថិ​ជន។​ បង​ស្រី​ស្វឹង​ ឱ្យ​ដឹង៖ “ផ្លែ​ទម្លាប់​ឈាន​ដល់​រដូវ​ប្រ​មូល​ផល​ស្រុះ​ ចាប់​ពី​ខែ​មីនា​ដល់​ខែ​កញ្ញា​ (សុរិយា​គតិ) ផ្លែ​ក្រ​អូប​ឆ្ងាញ់​ ខ្ញុំ​លក់​តក្នុង​ម្លៃ​ពី​ ៣០.០០០- ៥០.០០០​ដុង​/គីឡូ​ក្រាម។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ប្រ​មូល​ទិញ​ផ្លែ​ទម្លាប់​ពី​បី​តោន​ ដើម្បី​លក់​និង​យក​គ្រាប់​បណ្តុះ​ពូជ។​ ខ្ញុំ​ផ្គត់​ផ្គង់​ជាង​ ១០.០០០ ដើម​/ឆ្នាំ​ ដល់​អតិថិ​ជន​នៅ​ក្នុង​ខេត្ត​សុក​ត្រាំង​ ក្រុង​កឹង​ធើ ហូវ​យ៉ាង​ ត្រា​វិញ​ រដ្ឋ​ធានី​ហា​ណូយ។ល។​ ក្រៅ​ពី​នោះ​ ក៏​មាន​គម្រោង​មួយ​ចំ​នួន​បាន​ទិញ​យក​ទៅ​ដាំ​នៅ​តាម​វត្ត​អា​រាម​ មណ្ឌល​ឧស្សា​ហកម្ម​ មណ្ឌល​ទេស​ចរណ៍”។​

ក្រៅ​ពី​នោះ​ បង​ស្រី​នៅ​ទាំង​ប្រ​មូល​ទិញ​ដើម​ទម្លាប់​ធំ​លក់​ឱ្យ​អតិថិ​ជន​ទិញ​យក​ទៅ​ដាំ​ជា​លម្អ​ តម្លៃ​ពី​១៥​-២០​លាន​ដុង​/ដើម​ ទៅ​តាម​ប្រ​ភេទ​ដើម​តូច​ធំ។​ បង​ស្រី​ស្វឹង​ ឱ្យ​ដឹង​ដោយ​សេចក្តី​ រីក​រាយ៖ “នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ផ្លែ​ទម្លាប់​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ OCOP ដូច្នេះ​ ពេល​ដល់​រដូវ​ប្រ​មូល​ផល​ ខ្ញុំ​នឹង​ចុះ​ផ្សាយ​លក់​តាម​បណ្តាញ​សង្គម​ ពិសេស​គឺ Zalo ដើម្បី​អតិថិ​ជន​បាន​ដឹង​ស្គាល់​ច្រើន។​ ឥឡូ​វនេះ​ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​ ពី​ដើម​ទម្លាប់​ ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ”៕​

                                   យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ