មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/01/2024 - 17:17

អស់​ពី​ចិត្ត​ជា​មួយ​ភូមិ​ស្រុក​

ពូថាច់​សល់​ នៅ​ភូមិ​អូវ​-ថ​បេ​ ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ការ​កសាង​គ្រួ​សារ​វប្បធម៌​ អភិវឌ្ឍ​ផលិត​កម្ម។​ លោក​នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​គ្រប់​គ្រង​ ការ​ពារ​និង​អភិវឌ្ឍ​ព្រៃ​បង្ការ​ប្រប​មាត់​សមុទ្រ។​

ចំ​ការ​ខ្ទឹម​ក្រហម​របស់​គ្រួ​សារ​ពូថាច់​សល់​។​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​ថាច់​សល់​ហ៊ាន​ បង្វែរ​ផ្ទៃ​ដី​ ៣,៥ កុង​ ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​ប្រ​ពៃ​ណី​ មក​ដាំ​តាម​ទិស​សរីរាង្គ​ក្នុង​ផ្ទះ​សំ​ណាញ់។​ លោក​អនុវត្ត​បច្ចេក​វិទ្យា​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដូច្នេះ​ប្រិត​សំ​ចៃ​បាន​ប្រាក់​ចំ​ណាយ កម្លាំង​ពល​កម្ម​ ប៉ុន្តែ​ទិន្ន​ផល​និង​គុណ​ភាព​ខ្ទឹម​ក្រហម​ធានា​លក់​បាន​ថ្លៃ​ ចំ​ណេញ​ច្រើន។​ បច្ចុប្បន្ន​ ពូថាច់​សល់​ គឺជា​ប្រ​ធាន​ក្រុម​សហ​ការ​ដាំ​ខ្ទឹម​ក្រហម​សរីរាង្គ។​ បង​ថាយ​មឿន នៅ​ភូមិ​អូវ-ថ រៀប​រាប់៖ “ដោយ​ជឿ​តាម​ពាក្យ​ណែ​នាំ​របស់​ពូថាច់​សល់​ ចូល​រួម​ក្រុម​សហ​ការ ទើប​ខ្ញុំ​រៀន​សូត្រ​បាន​បច្ចេក​ទេស​ដាំ​ខ្ទឹម​ក្រហម​ តាម​បែប​សរីរាង្គ។​ បច្ចុប្បន្ន​ ខ្ញុំ​ឆាប់​ចុះ​ពូជ​ខ្ទឹម​ក្រហម​តាម​បែប​សរីរាង្គ​ កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​ជី​ផង​ ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ផង​ ប៉ុន្តែ​ទិន្ន​ផល​នៅ​តែ​ខ្ពស់។​ ថ្មី​ៗ​នេះ​ ខ្ញុំ​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ជាង​កន្លះ​កុង​ដី​បាន​ផល​ជិត​ ១ តោន​ លក់​ក្នុង​តម្លៃ​ ២៣.០០០ ក្នុង​១​គីឡូ​ក្រាម​ ផាត់​ទាត់​រួច​នៅ​ចំ​ណេញ​ជាង​ ១៣ លាន​ដុង​ ថែម​ទាំង​ទុក​ពូជ​សម្រាប់​ឆ្នាំ​ក្រោយ​ទៀត”។​

ពូថាច់​សល់​ (ខាង​ស្ដាំ​) រៀប​រាប់​ពី​បច្ចេក​ទេស​ដាំ​ខ្ទឹម​ក្រហម​តាម​បែប​សរីរាង្គ។​

ឆ្នាំ​ ២០០៨ ពូថាច់​សល់​ ចលនា​បាន​ជាង​ ២០០ នាក់ ចូល​រួម​ទម្រង់​រួម​គ្នា​គ្រប់​គ្រង​ព្រៃ​ឈើ​ នៅ​ភូមិ​អូវ​-ថ​បេ​ អា​ស្រ័យ​អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​អា​លឺ្ល​មង់ (GIZ) ឧបត្ថម្ភ។​  ពូ​ថាច់​សល់​ មាន​ប្រ​សាសន៍៖ “ឃើញ​មា​មីង​ខ្មែរ​ ព្រោះ​តែ​ជីវ​ភាព​បាន​ទៅ​កាប់​រាន​ព្រៃ​ ប៉ះ​ពាល់​ដល់​ជីវ​ភាព​ ផលិត​កម្ម​ ដូច្នេះ​នៅ​ពេល​ដែល​រដ្ឋ​បំ​ផុស​ចលនា​ឱ្យ​ដាំ​និង​ការ​ពារ​ព្រៃ​ឈើ​ ខ្ញុំ​ធ្វើ​ដំ​ណើរ​ពី​ផ្ទះ​មួយ​ដល់​ផ្ទះ​ដើម្បី​ចលនា​; ពន្យល់​ពី​ផល​ប៉ះ​ពាល់​នៅ​ពេល​ដែល​កាប់​រាន​ព្រៃ​និង​អត្ថ​ប្រ​យោជន៍​នៃ​ការ​ដាំ​ដើម​ឈើ។​ តាំង​ពី​នោះ​ សន្សឹម​ៗ​មាមីង​ខ្មែរ​យល់​ក៏​ចូល​រួម​ដាំ​ព្រៃ​ឈើ​ ម្ល៉ោះ​ហើយ​ ឥឡូវ​ដើម​ឈើ​លូត​លាស់​ល្អ​ ព្រៃ​ឈើ​កាន់​តែបៃ​តង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​មាមីង​ខ្មែរ​នៅ​ភូមិ​អូវ​-ថបេ​ ក៏​បាន​ទទួល​ផល​ច្រើន​ដូច្នេះ​ជីវ​ភាព​ក៏​មាន​ភាព​លំ​នឹង។​ បច្ចុប្បន្ន​ ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ ទឹក​ជំ​នន់​កើន​ឡើង​ និង​ល​លក​ខ្ទប់​ច្រាំង​ធ្វើ​ឱ្យ​ខូច​ខាត​ដំ​ណាំ​ ផ្ទះ​សម្បែង​គ្មាន​នៅ​កើត​ឡើង​ទៀត”។​

តាម​ប្រ​សាសន៍​ពូថាច់​សល់​ ដើម្បី​បាន​ជន​រួម​ជាតិ​ខ្មែរ​ជឿទុក​ចិត្ត​ និង​ធ្វើ​តាម​ គឺខ្លួន​យើង​និង​គ្រួ​សារ​ត្រូវ​ធ្វើ​ជា​គំរូ​ក្នុង​រាល់​សកម្ម​ភាព​ ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​ភូមិ​ភាគ។​ ទន្ទឹម​នោះ​ ត្រូវ​តែ​យល់​ដឹង​ច្រើន​ពី​គោល​ការណ៍​ គោ​ល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ដើម្បី​ឃោស​នា​ផ្សព្វ​ផ្សាយ។​ ក្នុង​គ្រួ​សារ​ ពូថាច់​សល់​ បាន​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​ អប់រំ​កូន​ចៅ​ឱ្យ​ចេះ​ស្ដាប់​បង្គាប់​និង​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ម្ល៉ោះ​ហើយ​ កូន​ៗ​គាត់​មាន​ជីវ​ភាព​ធូរ​ធារ​គ្រប់​គ្នា។​ លោក​សុខ​ដុង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ មាន​ប្រ​សាសន៍៖ “មា​មីង​ខ្មែរ​គោ​រព​កោត​សរ​សើរ​ពូថាច់​សល់​ណាស់​ ពី​ព្រោះ​គាត់​អា​យុ​ ៧៥ ឆ្នាំ​ប្លាយ​ហើយ​ ប៉ុន្តែ​គាត់​នៅ​តែ​ខ្នះ​ខ្នែង​ពល​កម្ម​ផលិត ណែ​នាំ​បច្ចេក​ទេស​ដាំ​ខ្ទឹម​ក្រហម​ជូន​មា​មីង។​ គាត់​អស់​ពី​ចិត្ត​ក្នុង​ការ​ចលនា​ ផ្សព្វ​ផ្សាយ​មាមីង​ខ្មែរ​អនុវត្ត​ល្អ​រាល់​គោល​ការណ៍​ច្បាប់​ គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ដើម្បី​កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ សុភ​មង្គល​និង​រួម​ដៃ​គ្នា​ការ​ពារ​ព្រៃ​ឈើ​ រក្សា​ភាព​សុខ​សាន្ត​ដល់​ភូមិ​ស្រុក”៕​

                                    លីធាន​-មេង​លី

ចែករំលែកអត្ថបទ