មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/12/2023 - 16:22

បក្ខ​ជន​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

លោក​ថាច់​សន នៅ​ភូមិ​បុត្រី​ ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ មាន​អា​យុ​បក្ស​ជាង​៤០ឆ្នាំ។​ លោក​ថាច់​សន ជា​អនុប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ខ្សាច់​កណ្តាល​ និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ផង​ដែរ​។​

លោក​ថាច់​សន អនុប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ខ្សាច់​កណ្តាល។​

លោក​ថាច់​សន តែង​លត់​ដំ​ខ្លួន​ រក្សា​ក្រម​សីល​ធម៌​ អត្តច​រិត​នយោ​បាយ​ របៀប​រស់​នៅ​មាន​ប្រ​យោជន៍​ សា​មញ្ញ​ និង​ស្មោះ​ត្រង់​ក្នុង​នាម​ជា​បក្ខ​ជន។​ ក្រៅ​ពី​នោះ​ គាត់​តែង​សហ​ការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្សាច់​កណ្តាល​ ឃុំ​ហ្វា​ធ្វឹង​ ដើម្បី​ឃោ​សនា​ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ និង​សេចក្តី​កំ​ណត់​ផ្សេង​ៗ​ដល់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​អនុវត្ត​នូវ​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្បធម៌​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ និង​កសាង​ជន​បទ​ថ្មី​។​ លោក​ថាច់​សន ឱ្យ​ដឹង៖ “ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​តែង​ខិត​ខំ​ធ្វើ​ជា​គំ​រូ​រាល់​បញ្ហា។​ ខ្ញុំ​និង​គ្រួ​សារ​ចូល​រួម​អនុវត្ត​បាន​ល្អ​នូវ​ចលនា​របស់​ភូមិ​ភាគ​ ដូច​ជា៖ កសាង​ជន​បទ​ថ្មី​ អនា​ម័យ​បរិស្ថាន​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ល។​ ក្រៅ​ពី​នោះ​ ក្នុង​នាម​ជា​អនុប្រ​ធាន​គណៈ​ឃោ​សនា​ច្បាប់​របស់​វត្ត​ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ពី​គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​បាន​យល់​និង​គោ​រព​តាម”។​

លោក​ថាច់​សន (ខាង​ឆ្វេង​) កំ​ពុង​ប្តូរ​យោ​បល់​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្សាច់​កណ្តាល។​

លោក​ស្រី​ គឹម​ធីបុប្ផា​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ធ្វឹង​ បញ្ជាក់​ឱ្យ​ដឹង៖ “លោក​ ថាច់​សន តែង​ម្ចាស់​ការ​ចូល​រួម​យោ​បល់​ជា​មួយ​នឹង​សាខា​បក្ស​ និង​អង្គ​ការ​មហា​ជន​នា​នា។​ គាត់​មាន​ទំ​នាក់​ទំ​នង​ជិត​ដិត និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំ​ពោះ​សហ​គមន៍ ​បាន​មាមីង​ខ្មែរ​គោ​រព​រាប់​អាន។​ លោក​ថាច់​សន បាន​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍។​ គាត់​បាន​ឧបត្ថម្ភ​ថវិកា​ដល់​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ កសាង​ប្រ​ព័ន្ធ​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ក្នុង​នោះ​ គ្រួ​សារ​លោក​ ថាច់​សន បាន​ឧបត្ថម្ភ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដំ​ឡើង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចំ​នួន​ ១៧៨ បង្គោល គិត​ជា​ទឹក​ប្រាក់ ៤៩ លាន​ដុង​ នៅ​ដំ​ណាក់​កាល​ឆ្នាំ​២០១២។​ ជា​ពិសេស​ គ្រួ​សារ​គាត់​នៅ​ទាំង​បាន​បរិច្ចាគ​ដី​ជាង​ ៦០០​ម២ កសាង​ផ្លូវ​បេ​តុង​ និង​ជីក​ប្រ​ឡាយ​កម្រិត​ II ទៀត​ផង។​ ភាព​ជា​គំ​រូ​និង​ការ​រួម​ចំ​ណែក​រ​បស់គាត់​ បាន​ឃុំ​និង​ស្រុក​ស្ងើច​សរ​សើរ​ក្នុង​អំ​ឡុង​ពេល​ច្រើន​ ឆ្នាំ​មក​នេះ”៕​ 

        សើុង​ម៉ាល័យ​ - វិមាន​

ចែករំលែកអត្ថបទ