មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/01/2024 - 17:17

ជោគ​ជ័យ​ជា​មួយ​នឹង​ទម្រង់​បណ្ដុះ​ផ្សិត​ចំ​បើង​ក្នុង​ផ្ទះ​កញ្ចក់​

ការ​វិនិ​យោគ​កសិដ្ឋាន​បណ្ដុះ​ផ្សិតចំ​បើង​ក្នុង​ផ្ទះ​កញ្ចក់​លើ​ផ្ទៃ​ដី​ ៥០០ម២ របស់​បង​ស្រី​ ង្វៀង​ហ្វាង​ង៉ុក​អៀង​ អា​យុ​ ៣៣ ឆ្នាំ​នៅ​ឃុំ​ភូហឹង​ ស្រុក​ភូតឹង​ ខេត្ត​អាង​យ៉ាង​ ប្រ​មូល​ផល​ផ្សិតពី​១០-២៥ គីឡូ​ក្រាម​រៀង​រាល់​ថ្ងៃ​ ផ្ដល់​ប្រាក់​ចំ​ណូល​លំ​នឹង។​

បង​ស្រី​ ង្វៀង​ហ្វាង​ង៉ុក​អៀង​ ឧទ្ទេស​នាម​ពី​ផលិត​ផល​ផ្សិត​ចំ​បើង​ដែល​បណ្ដុះ​ក្នុង​ផ្ទះ​កញ្ចក់។

នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០២០ បង​អៀង​និង​ស្វាមី​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ការ​ងារ​ ហើយ​ត្រឡប់​ទៅ​ស្រុក​កំ​ណើត​បង្កើត​កសិដ្ឋាន​បណ្ដុះ​ផ្សិត ដោយ​មាន​ឈ្មោះ​ថា​ តាយ​ផាក នៅ​លើ​ដី​របស់​គ្រួ​សារ។​ ការ​ចំ​ណាយ​លើ​ការ​បង្កើត​កសិដ្ឋាន​និង​វិនិ​យោគ​សរុប​ជាង​ ២០០ លាន​ដុង​ ចំ​នួន​ទឹក​ប្រាក់​ទាំង​នេះ​គឺ​អា​ស្រ័យ​ បង​ស្រី​និង​ស្វាមី​សន្សែ​សន្សំ​ និង​ខ្ចី​ឪ​ពុក​ម្ដាយ។​ “ដី​ធ្វើ​កសិដ្ឋាន​ខ្ចី​ឪ​ពុក​ម្ដាយ​ក្មេក​ ចំ​ណែក​ប្រាក់​វិនិ​យោគ​សាង​សង់​គឺខ្ចី​បន្ថែម​ពី​ឪ​ពុក​ម្ដាយ​បង្កើត​នាង​ខ្ញុំ។​ ការ​បណ្ដុះ​សាក​ល្បង​ចំ​ណាយ​ ពេល​ជិត​កន្លះ​ឆ្នាំ​ កែ​កុន​ផ្ទះ​បណ្ដុះ​ផ្សិត​ឱ្យ​សម​ស្រប​ទៅ​នឹង​សីតុណ្ហ​ភាព​និង​បរិស្ថាន​នៅ​ជន​បទ។​ កាល​នោះ​ ការ​បណ្ដុះ​ផ្សិត​មិន​ធ្លាក់​ដល់​ការ​ខាត​បង់​ក៏​ពិត​មែន​ ប៉ុន្តែ​មិន​ចំ​ណេញ។​ ក្រោយ​ៗ​មក​នៅ​ពេល​ស្រាវ​ជ្រាវ​ហ្មត់​ចត់​អំ​ពី​សីតុណ្ហ​ភាព​និង​សំ​ណើម​សម​ស្រប​ ទើប​ម្ចាស់​ការ​បាន​ការ​ផលិត​សម្រេច​ដោយ​ជោគ​ជ័យ​” បង​អៀង​ បាន​រ៉ាយ​រ៉ាប់​ដូច្នោះ។​

រហូត​ដល់​ដើម​ឆ្នាំ​ ២០២៣ បង​អៀង​និង​ស្វាមី​ បាន​បើក​ទូលាយ​ផ្ទៃ​ដី​កសិដ្ឋាន​ដល់​ទៅ​៥០០ម២ ដោយ​មាន​ផ្ទះ​បណ្ដុះ​ផ្សិត​ចំ​នួន​ ៨ ផ្ទះ​នីមួយ​ៗ​ ទំ​ហំ​៣០​-៦០ម២។​ ផ្ទះ​បណ្ដុះ​ផ្សិត​ទាំង​នេះ​ត្រូវ​បាន​សង់​បិទ​ជិត​ខាង​ក្នុង​មាន​ធ្វើ​ធ្នើរ​ដែក​៣​ថ្នាក់​ សម្រាប់​ផ្ទុក​ចំ​បើង​បណ្ដុះ​ផ្សិត រួម​ជា​មួយ​នឹង​គ្រឿង​ចក្រ​ ឧបករណ៍​ទំ​នើប​ៗ​ជា​ច្រើន​សម្រាប់​រក្សា​សំ​ណើម​និង​សីតុណ្ហ​ភាព​សម​ស្រប​ដើម្បី​ផ្សិត​លូត​លាស់។​ តាម​សម្ដី​បង​ស្រី​អៀង​ ការ​បណ្ដុះ​ផ្សិត​ក្នុង​ផ្ទះ​កញ្ចក់​អាច​ជម្នះ​រាល់​ចំ​ណុច​ខ្សោយ​នៃ​វិធី​សាស្រ្ត​បណ្ដុះ​តាម​ប្រ​ពៃណី​ ការ​ប្រើ​ប្រាស់​ផ្ទៃ​ដី​និង​ចំ​បើង​តិច​ អាច​ម្ចាស់​ការ​លើ​ជំ​ងឺ​និង​សីតុណ្ហ​ភាព​ សំ​ណើម​សម​ស្រប​ និង​បណ្ដុះ​បាន​ពី​ ១៥​-១៦ រដូវ​ក្នុង​មួយ​ឆ្នាំ។ល។​ បង​ស្រី​អៀង​ ឱ្យ​ដឹង៖ “មុន​ដំ​បូង​ ខ្ញុំ​រៀប​ចំ​បើង​ដោយ​របៀប​បញ្ឈរ​ ប៉ុន្តែ​ក្រោយ​រយៈ​ពេល​បណ្ដុះ​ សង្កេត​ឃើញ​មាន​ផល​វិបត្តិ​ ព្រោះ​ថា​នៅ​ពេល​ពង្រីក​ទម្រង់​បណ្ដុះ​តាម​បែប​ឧស្សា​ហកម្ម​ គឺ​ទម្រង់​នេះ​មិន​អាច​ឆ្លើយ​តប​បាន។​ ក្រោយ​មក​ ខ្ញុំ​ក៏​ផ្លាស់​មក​បណ្ដុះ​តាម​របៀប​រៀប​ជា​ធ្នើរ​វិញ​ ធ្នើរនី​មួយ​ៗ​មាន​ប្រ​វែង​ពី​៦-៧ ម៉ែត្រ ផ្ទុក​ចំ​បើង​បណ្ដុះ​មាន​ប្រ​សិទ្ធ​ភាព​ជាង”។​

ផ្សិត​បណ្ដុះ​ប្រ​មាណ​ពី​២០-២២​ថ្ងៃ​គឺ​អាច​ប្រ​មូល​ផល​បាន​។​ រៀង​រាល់​ថ្ងៃ​ បង​អៀង​ ប្រ​មូល​ផល​ពី​១០​-១៥ គីឡូ​ក្រាម​ គាប់​ជួន​ថ្ងៃ​ខ្លះ​ អាច​កើន​ដល់​២០-២៥ គីឡូ​ក្រាម។​ ផ្សិត​ត្រូវ​បាន​បង​អៀង​ លក់​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ក្នុង​តម្លៃ​ ៦៥.០០០ ដុង​/គីឡូ​ក្រាម​ នាំ​មក​ប្រាក់​ចំ​ណូល​ពី​រាប់​រយ​ពាន់​ដុង​ដល់​ជាង​ ១ លាន​ដុង/ថ្ងៃ៕​

                      កាសែត​កឹង​ធើ - ថាច់​ធី

ចែករំលែកអត្ថបទ