លោកសើុងគិត កើតឆ្នាំ ១៩៣៨ ជាជនជាតិខ្មែរនៅភូមិ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។ លោកក្ដាប់ច្បាស់នូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ហើយតែងធ្វើការឃោសនា ចលនាយ៉ាងទូលំទូលាយដល់មាមីងខ្មែរក្នុងឃុំ ភូមិដែលលំបាកខ្លាំង។
លោកសើុងគិត (ឈរ) កំពុងចូលរួមសកម្មភាពនៅក្នុងវត្ត នៅភូមិ៥ ឃុំសាភៀង ស្រុកឡុងមី។
តាមប្រសាសន៍លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង លោកសើុងគិត គាត់តែងបញ្ចេញកម្លាំងក្នុងការជួសជុលផ្លូវ ជួសជុលវត្តអារាម និងជួសជុលអាគារប្រជុំជីវភាពសហគមន៍ ដើម្បីបម្រើក្នុងការសម្តែងសិល្បៈរបស់ជនជាតិខ្មែរ...។ លោកតែងខ្នះខ្នែងកៀរគរគ្រួសារនិងសហគមន៍ អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ។ ទន្ទឹមនឹងនោះ ខ្នះខ្នែងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ; ចលនាជនរួមជាតិអនុវត្តផ្នត់រស់នៅអរិយធម៌ លុបបំបាត់ទម្លាប់អន់ថយ រួមចំណែកអនុវត្តល្អការចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅក្នុងភូមិ។ កៀរគរគ្រួសារនិងអ្នកជិតខាងជុំវិញជួសជុសផ្ទះសម្បែង ស្រែចម្ការ ទ្រុងចិញ្ចឹមសត្វ ប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ ខ្នះខ្នែងចូលរួមដាំដើមឈើ ប្រមូលសំរាម ការពារបរិស្ថាន បង្ការទប់ស្កាត់បទល្មើសនិងបាបគ្រោះសង្គម។ មិនតែប៉ុណ្ណោះគាត់តែងសហការជាមួយរដ្ឋអំណាច ឃោសនាចលនាប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្ន ប្តេជ្ញាប្រឆាំង មិនស្តាប់តាមការឃោសនារបស់ជនខិលខូច រក្សារឹងមាំភាពសុខសាន្តនៅភូមិស្រុក។
លោកសើុងគិត បានគណៈកម្មាធិការប្រជាជនស្រុកឡុងមី ជូនប័ណ្ណសរសើរដោយមានស្នាដៃក្នុងការងារបង្ការ ទប់ស្កាត់បទល្មើស បាបគ្រោះសង្គមនិងចលនាទូទាំងប្រជាជន ការពារសន្តិសុខមាតុភូមិឆ្នាំ២០១៧។ ឆ្នាំ២០១៩ លោកបានទទួលប័ណ្ណសរសើររបស់ណៈកម្មាធិការប្រជាជនខេត្ត ដោយមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពសុខុមាលភាពសង្គម យកចិត្តទុកដាក់ជួយដល់អ្នកដែលមានជីវភាពក្រីក្រលើភូមិសាស្រ្តខេត្តហូវយ៉ាង។ ថ្មីៗនេះ លោកទើបបានរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើរជាបុគ្គលគំរូឆ្នើម និងជាអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចទូទាំងប្រទេស នៅឆ្នាំ ២០២៣ និងបានចូលរួមសន្និបាតគំរូឆ្នើម នៅហាណូយ។ (សេចក្តីសម្រេចជូនរង្វាន់លេខ ៩៣៧/QĐ-KT ចុះថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ)។
លោកសើុងគិត បានឱ្យដឹង៖ “ខ្ញុំចង់លើកកម្ពស់ស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ជួយដល់អ្នកក្រ និងអ្នកមានជីវភាពលំបាក ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ រវាងបណ្តាជនជាតិជាបងប្អូន ដើម្បីជនរួមជាតិក្នុងសហគមន៍ជនជាតិវៀតណាមមានជីវភាពល្អប្រសើរ រួមចំណែកជាមួយបក្ស រដ្ឋក្នុងការអនុវត្តល្អការងារជនជាតិក្នុងស្ថានភាពថ្មី”៕
យោងតាមគណៈជនជាតិខេត្តហូវយ៉ាង-ត្រឹងរ៉ូន