ដោយសារលក្ខណៈសេដ្ឋកិច្ចគ្រួសារលំបាក មានកុមារជាច្រើននៅតំបន់បៃណូយ ត្រូវឈប់រៀនពាក់កណ្ដាលការ ហើយទៅធ្វើការរកប្រាក់ជួយឳពុកម្ដាយ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារអនុវត្តដំណោះស្រាយជាច្រើន។
ការណែនាំតម្រង់ទិសការងារដល់អាណាព្យាបាល និងសិស្សនៅទីរួមខេត្តទិញបៀង។
ទិញបៀង គឺទីរួមខេត្តព្រំដែននៃខេត្តអាងយ៉ាង មានជនរួមជាតិខ្មែររស់នៅកុះករ។ ទូទាំងទីរួមខេត្ត មានចំនួនប្រជាជនប្រមាណ ១១៣.១៥ នាក់ ដោយមានគ្រួសារក្រីក្រចំនួន ១.០៩៥ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ៩០៧ គ្រួសារ។ យោងតាមការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចទីរួមខេត្តទិញបៀង លើភូមិសាស្រ្តមានកុមារអាយុក្រោម ១៦ ឆ្នាំប្រមាណ ២៨.៦៣៩ នាក់ ក្នុងនោះ កុមារអាយុក្រោម ៦ ឆ្នាំចំនួន ៩.២៨៣ នាក់ និងកុមារស្ថិតក្នុងស្ថានភាពពិសេសចំនួន ៣៨៩ នាក់ យោងតាមច្បាប់ស្តីពីកុមារ។ កុមារដែលមានស្ថានភាពពិសេសភាគច្រើនទទួលបានការយកចិត្តទុកដាក់ ជំនួយពីគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ ឆ្លងតាមរយៈគោលនយោបាយឧបត្ថម្ភសង្គម ការទទួលថែទាំសុខភាព អប់រំ រួមចំណែកធានាការអនុវត្តសិទ្ធិកុមារ។
ឃុំអាងកឺ (ទីរួមខេត្តទិញបៀង) មានចំនួនប្រជាជនជាជនជាតិខ្មែរជាង ៧៤% ជីវភាពរស់នៅរបស់ប្រជាជនមានការលំបាក ហានិភ័យ ពលកម្មកុមារមានកម្រិតខ្ពស់។ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងកឺ ហ្វិញថាញហាយ ឱ្យដឹង លើភូមិសាស្រ្តឃុំមានកុមារអាយុក្រោម ១៦ ឆ្នាំជាង ៣.០០០ នាក់ កុមារអាយុក្រោម ៦ ឆ្នាំជាង ១.៤០០ នាក់ ហើយមានកុមារជិត ៥០០ នាក់មានហានិភ័យធ្លាក់ក្នុងស្ថានភាពពិសេស។ រយៈពេលកន្លង រដ្ឋអំណាចឃុំអាងកឺ បានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីជំនួយដល់កុមារមានស្ថានភាពលំបាក; កៀរគរអង្គការ បុគ្គលដើម្បីឧបត្ថម្ភកុមារបន្តការសិក្សា។ ឃុំនៅទាំងសហការជាមួយនឹងសាលារៀន អនុវត្តល្អការងារអប់រំកុមារ បង្កើតឱកាសសម្រាប់កុមារទទួលបានទម្រង់នៃការអប់រំសមស្រប សមភាព; លើកកម្ពស់ការយល់ដឹងសង្គមស្ដីពីតួនាទីរបស់កុមារ។ លោកហ្វិញថាញហាយ ឱ្យដឹង៖ ភូមិភាគនឹងបន្តបង្កើតកម្មវិធី ផែនការ សកម្មភាពជាក់ស្ដែងសម្រាប់ការពារ ថែទាំនិងអប់រំ បង្កើតឱកាសល្អបំផុតសម្រាប់កុមារអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ពង្រឹងការសហការជាមួយនឹងផ្នែក អង្គភាព ដើម្បីរួមបញ្ចូលលក្ខឋានការពារថែទាំកុមារចូលក្នុងផែនការសម្រាប់ផ្សព្វផ្សាយអនុវត្ត។
រយៈពេលខាងមុខ ផ្នែកការងារ - យុទ្ធជនពិការនិងសង្គមទីរួមខេត្តទិញបៀងនឹងបន្តការឃោសនា ផ្សព្វផ្សាយច្បាប់កុមារ បង្កការឯកភាពខ្ពស់ក្នុងគ្រួសារនីមួយៗក្នុងការយកចិត្តទុកដាក់ថែទាំកុមារ។ ទន្ទឹមនឹងនោះ ផ្ដោតការយកចិត្តទុកដាក់បុលទុនអភិវឌ្ឍផលិតកម្ម-អាជីវកម្ម បង្រៀនវិជ្ជាជីវៈ បង្កលក្ខណសម្បត្តិសម្រាប់គ្រួសារលំនឹងជីវភាព ការពារមិនឱ្យកុមារពលកម្មខុសច្បាប់។ ភូមិភាគនឹងពង្រឹងការធ្វើអធិការកិច្ច ត្រួតពិនិត្យ ឃ្លាំមើលកិច្ចការ ការពារ ថែទាំកុមារ; វិនិច្ឆ័យម៉ឺងម៉ាត់នូវករណី ប្រើប្រាស់ពលកម្មកុមារខុសច្បាប់។ ទន្ទឹមនឹងនោះ ជំនួយនិយោជកធ្វើឱ្យប្រសើរឡើងនូវលក្ខខ័ណ្ឌធ្វើការស្របនឹងអាយុ លក្ខណៈផ្លូវកាយ និងផ្លូវចិត្តរបស់កុមារស្របតាមសេចក្ដីកំណត់នៃច្បាប់; បង្កើនការអប់រំចំណេះដឹងនិងបំណិននៅនឹងសាលា ទប់ស្កាត់ការបោះបង់ការសិក្សា ហើយចាត់ទុកថានេះគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់បង្ការកុមារពលកម្មមុនអាយុ៕
កាសែតអាងយ៉ាង - ថាច់ធី