ច្រើនឆ្នាំកន្លង អាស្រ័យកម្មវិធី១៣៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានវិនិយោគ ទើបជីវភាពជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកស្ទួយ; តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅមានការរីកចម្រើនគ្រប់វិស័យ។
លោកត្រឹងមិញទ្វឹន ជាកសិករខ្មែរនៅអនុសង្កាត់ទី៣ សង្កាត់ទី៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង តែងខិតខំឈានឡើងក្លាយជាកសិករគំរូក្នុងការផលិត ធ្វើសេដ្ឋកិច្ចពូកែ រកបានប្រាក់ចំណូលជិត១ពាន់លានដុង/ឆ្នាំ។
ខេត្តបាកលីវ អនុវត្តបានល្អនូវគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋ ដើម្បីគិតគូរជីវភាពដល់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ប្រជាជនមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចជីវភាពសម្ភារៈ-ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹង៖ អ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្រ្តខេត្ត ត្រូវបានភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភយ៉ាងល្អ ម្ល៉ោះហើយ បានរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភដោយឡែករបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត។
នៅខេត្តត្រាវិញ មានកសិករខ្មែរជាច្រើនមានការយល់ដឹង និងចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដាំដុះបង្កើនប្រាក់ចំណូល។
ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង មានប្រជាជនរស់នៅប្រមាណ២.២៦៨គ្រួសារ ដោយមានមនុស្ស៩.៧១៧នាក់ ក្នុងនោះ ជនរួមជាតិខ្មែរ១.២៣១គ្រួសារ ស្រូបអត្រា៥៦%នៃចំនួនប្រជាជនរួម។ ប៉ុន្មានឆ្នាំកន្លង សេដ្ឋកិច្ចរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធ ដូចជាអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាលរបស់ឃុំធ្វឹងហ្វា ត្រូវបានវិនិយោគទុនកសាង គោលនយោបាយសុខុមាលភាពសង្គម ក៏បានយកចិត្តទុកដាក់យ៉ាងពិសេស។
អស់ពីចិត្តនឹងការងារ ខ្នះខ្នែងជួយសមាជិកក្រីក្របង្ខិតជិតប្រភពទុន កសាងទម្រង់រូបភាព រកស៊ីប្រកបដោយប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រ។ល។ ម្ល៉ោះហើយបងស្រីឡឹមធីវណ្ណី អនុប្រធានសមាគមសហព័ន្ធនារី ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងបានបងប្អូននារីស្រឡាញ់រាប់អាន។
អនុវត្តគោលនយោបាយអនុគ្រោះពិសេសដោយឡែករបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច នៅឃុំវីធ្វី ស្រុកវីធ្វី ខេត្តហូវយ៉ាង បានឧបត្ថម្ភគ្រួសារប្រជាជនជិត៣០គ្រួសារ លោះដីផលិតកម្មឡើងវិញ ព្រមទាំងសាងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រជាង១០០ខ្នង។ល។
ចាប់ពីដើមឆ្នាំ២០១៨មកទល់នឹងបច្ចុប្បន្ន ស្រុកកើ-ដ ក្រុងកឹងធើ ជួយគ្រួសារជនរួមជាតិខ្មែរ២១ គ្រួសារមានលំនៅឋានស្រួលបួលនិងពលករជនបទរាប់រយនាក់មានការងារធ្វើលំនឹង។
លោកហ្វិញវ៉ាន់ធ្វឹន ប្រធានសាខាធនាគារគោលនយោបាយសង្គមក្រុងកឹងធើ ឲ្យដឹង៖ “អាស្រ័យប្រើប្រាស់ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម ប្រកបដោយប្រសិទ្ធភាព បានជាគ្រួសារជនជាតិភាគតិចជាច្រើនដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តក្រុងកឹងធើ បានលំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ”។
បន្ទាប់ពីបំពេញកាតព្វកិច្ចយោធាចប់ បងថាច់ច័ន្ទ វិលមកស្រុកកំណើត ភូមិត្រពាំងវែង ឃុំញ៉ីត្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ ជួយបង្កបង្កើនផលក្នុងគ្រួសារ។
ចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” នៅឃុំតឹនម៉ី ស្រុកត្រាអូន ខេត្តវិញឡុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានប្រជាជនគាំទ្រ ដោយការងារជាក់ស្ដែងច្បាស់លាស់។ លទ្ធផលដែលលេចធ្លោក្នុងការចលនានេះ គឺមានគ្រួសារជនរួមជាតិខ្មែរជាច្រើនបានខិតខំធ្វើការរកទទួលទាន ហើយប្ដេជ្ញាចិត្តកសាងគ្រួសារវប្បធម៌ជឿនលឿន សម្បូរសប្បាយ សុភមង្គល។
សេដ្ឋកិច្ចសំខាន់ៗ នៅវាលរាបទន្លេគឺវឡុងថ្នាក់ដឹកនាំផ្នែកឧស្សាហពាណិជ្ជកម្មនៃខេត្តក្រុងចំនួន៤៖ គឺកាម៉ាវ កៀនយ៉ាង អានយ៉ាង និងក្រុងកឹងធើ ទើបដំណើរការចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសហការអភិវឌ្ឍ ផ្នែកឧស្សាហពាណិជ្ជកម្មនៅខេត្តនានា ចំណុះតំបន់សេដ្ឋកិច្ចសំខាន់ៗនៅវាលរាបទន្លេគឺវឡុង ដំណាក់កាល២០១៦-២០២០”។
វាយតម្លៃអំពីទម្រង់ “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” អ្នកស្រីទ្រិញធីភឿង អនុប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ ខេត្តត្រាវិញ ឲ្យដឹង៖ ឆ្លងតាមរយៈការខិតជិតប្រភពទុន ការរៀនសូត្រពីរបៀបប្រិតសំចៃ និងចំណេះដឹងផ្សេងៗទៀតឃើញថាសមាជិកទាំងឡាយបានកែលម្អជីវភាពផ្តើមពីការធ្វើអាជីវកម្ម លក់ដូរកំប៉ិកកំប៉ុក ចិញ្ចឹមសត្វដាំដុះជាដើម។
អ្នកមីងដាវធីគឹមឡៀង ជាទីបង្អែកសម្រាប់បងប្អូននារីជនរួមជាតិខ្មែរ នៅភូមិឌិញហ្វាB ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ។
អាស្រ័យដោយគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋ ម៉្លោះហើយ ជនរួមជាតិភាគតិចនៅអានយ៉ាង បានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានជីវភាពលំនឹង។
សព្វថ្ងៃ តម្លៃពពែមាននិន្នាការឡើងថ្លៃមកវិញ បន្ទាប់ពីតម្លៃចុះថោកកាលពីដើមឆ្នាំ។ នេះជាសញ្ញារីករាយសម្រាប់គ្រួសារចិញ្ចឹមពពែសាច់នៅលើភូមិសាស្រ្តក្រុងកឹងធើ។
គ្រឿងឥស្សរិយយសចំណាត់ថ្នាក់លេខ២ មេដាយអនុស្សាវរីយ៍ “ពីព្រោះវណ្ណៈកសិករវៀតណាម”; ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ពីព្រោះ“មានស្នាដៃលេចធ្លោក្នុងការចលនាជនរួមជាតិខ្មែរអនុវត្តល្អ នូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ” និងមានប័ណ្ណសរសើរលិខិតសរសើរជាច្រើនទៀតរបស់ផ្នែកមជ្ឈិម ភូមិភាគប្រគល់ជូនក្នុងសកម្មភាពការងារនៅភូមិភាគ។ល។
លោកឡឹមអឿង នៅភូមិតីបញ៉ឹក ឃុំវៀនអាន ទទួលបានលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ និងប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ ដោយឡែកឆ្នាំ២០១៧ លោកបានសមាគមកសិករវៀតណាមខេត្តសុកត្រាំង ទទួលស្គាល់ជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
ខេត្តអានយ៉ាង តែងផ្តោតការយកចិត្តទុកដាក់ផ្តុំកម្លាំងចង្អុលការកៀរគរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនពីមជ្ឈិមថវិកាខេត្តនិងរាល់ប្រភពកម្លាំងដើម្បីវិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរ។