ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិខេត្តវិញឡុង ត្រូវបានវិនិយោគសម្រេចជាស្ថាពរ ធើ្វជាមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រដោយប្រសិទ្ធភាព។
ប្តីប្រពន្ធបងស្រីថាច់ធីផាយ កំពុងចុះពូជពោត។
តួយ៉ាងដូចតំបន់មានជនរួមជាតិខ្មែររស់នៅកុះករបំផុតក្នងខេត្តវិញឡុង នោះគឺស្រុកតាមប៊ិញនិងស្រុកត្រាអូង។ កាលពីមុននេះ ការធ្វើដំណើរទៅឃុំឡងមី ស្រុកតាមប៊ិញ ឬក៏ឃុំត្រាកូង ស្រុកត្រាអូង មានការពិបាកណាស់ ប៉ុន្តែសព្វថ្ងៃនេះ វាផ្សេងស្រឡះ ដងផ្លូវកៅស៊ូកម្រិត៥តំបន់វាលរាប ស្ពានបេតុងចំណុះទម្ងន់ជាង១០តោន ត្រូវបានកសាងរួចរាល់ តភ្ជាប់ពីឃុំត្រាកូង ឃុំឡងមី ទៅទល់នឹងផ្លូវជាតិ៥៤។ លោកឡេទ្រីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី ឱ្យដឹង៖ “មុននេះ មានតែផ្លូវបេតុងមួយតូចរត់តាមភ្លឺព្រែក ភ្ជាប់ពីឃុំឡងមីទៅទល់នឹងផ្លូវខេត្តលេខ១៦ រួចចេញទៅមជ្ឈមណ្ឌលស្រុកតាមប៊ិញ។ សព្វថ្ងៃ ក្រៅពីផ្លូវបេតុងដែលមានមកពីមុន ត្រូវបានបង្កើនកម្រិតជាផ្លូវកៅស៊ូ ឃុំឡងមីក៏បានតភ្ជាប់នឹងផ្លូវជាតិ៥៤ (ចំណុះទីរួមខេត្តប៊ិញមិញ) និងផ្សារដើមទងកសិផល (សុកត្រ) ស្រុកត្រាអូង ដោយផ្លូវកៅស៊ូ២ខ្សែ ម្ល៉ោះហើយប្រជាជនភូមិស្រុក មានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលទៅកាន់មជ្ឈមណ្ឌលស្រុក ទីរួមខេត្តសម្រាប់លក់”។
បងស្រីថាច់ធីផាយ ផ្ទះនៅភូមិវាល ឃុំឡងមី ឱ្យដឹង៖ មុននេះប្តីប្រពន្ធគាត់ធ្វើតែស្រែមួយមុខ។ ពីព្រោះធ្វើចម្ការ ក្រោយពីប្រមូលផល ដឹកជញ្ជូនផលិតផលចេញទៅលក់នៅឯផ្លូវខាងក្រៅពិបាកណាស់។ ក្នុងមួយឆ្នាំៗ គ្រួសារផលិតស្រូវតែពីររដូវ រួចចោលដីទំនេរ។ ចាប់ពីថ្ងៃមានផ្លូវកៅស៊ូតភ្ជាប់នឹងផ្លូវជាតិ៥៤ មកដល់ឡងមី គ្រួសារបងស្រីក៏លើកចម្ការដាំដំណាំរកបានចំណូលគួរសម។ មានផ្លូវធ្វើដំណើរងាយស្រួល ម្ល៉ោះហើយគ្រួសារបងក៏មិនចាំបាច់ដឹកចេញទៅលក់ គឺគ្រាន់តែទូរស័ព្ទហៅឈ្មួញចុះមកទិញដល់ចម្ការតែម្តង។ ពិសេស ប្តីប្រពន្ធបងកំពុងចុះពូជពោត សម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមខាងមុខនេះ ព្រោះប៉ុន្មានឆ្នាំនេះបងឃើញគេលក់ពោតទាំងដើម នាឱកាសបុណ្យចូលឆ្នាំ។ បងស្រីថាច់ធីផាយ ឱ្យដឹង៖ “ប្រសិនបើមិនលក់សម្រាប់ដាក់ជាលម្អទេ ឱកាសបុណ្យចូលឆ្នាំវៀតណាម គេក៏និយមទទួលទានពោតដែរ ដើម្បីរកសុីមានលាភសំណាង”.
ពូថាច់វៀត ប្រធានគណៈកម្មការភូមិង៉ាយឡូA ឃុំត្រាកូង សោមនស្សរីករាយ ខណៈផ្លូវកៅស៊ូពីផ្លូវជាតិ៥៤បានតភ្ជាប់នឹងឃុំត្រាកូងសម្រេចជាស្ថាពរ។ ពូវៀត ឱ្យដឹង៖ “ទម្រង់ដាំក្រូចពោធិ៍សាត់របស់មាមីងក្នុងភូមិ កំពុងស្ថិតក្នុងដំណាក់កាលប្រមូលផល ម្ល៉ោះហើយ ដងផ្លូវនេះបានជួយមាមីងចៀសវាងពីស្ថានភាពលក់តម្លៃថោក ដោយឈ្មួញគេកាត់កម្រៃដឹកជញ្ជូន។ ដូច្នេះ ផលិតផលលក់បានថ្លៃខ្ពស់ មាមីងក៏មានជីវភាពលំនឹងជាង”៕
ហាថាញ់-លីសៀ