
លោកអគ្គលេខាបក្ស តូឡឹមថ្លែងការណ៍បើកសម័យប្រជុំលើកទី ១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។
លោកអគ្គលេខាបក្ស តូឡឹម ធ្វើជាអធិបតី និងថ្លែងការណ៍បើកសម័យប្រជុំ។
សមាជិកការិយាល័យនយោបាយ លោកប្រធានរដ្ឋ លឿងកឿង ដឹកនាំបើកសម័យប្រជុំ។
នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា សម័យប្រជុំលើកទី ១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានបើកសម័យនៅរដ្ឋធានីហាណូយ។
កិច្ចប្រជុំគណៈប្រតិបត្តិការមជ្ឈិមបក្ស លើកទី ១៤ បើកក្នុងបរិការណ៍ដែលទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព កំពុងបំពេញសម្រេចនូវទិសដៅ ភាគកម្រិតការងារប្រចាំឆ្នាំ អាណតិ្តកាល ២០២០ - ២០២៥ និងបណ្តាការងារត្រៀមបម្រុងសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៤ របស់បក្ស។
នៅក្នុងសម័យប្រជុំលើកទី ១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ផ្តោតសំខាន់លើខ្លឹមសារធំៗចំនួនពីរ នោះគឺ៖ ក្រុមបញ្ហាស្តីពីការងារមហាសន្និបាត លើកទី ១៤ របស់បក្ស និងក្រុមបញ្ហាស្តីពីការកសាងបក្ស និងប្រព័ន្ធនយោបាយ។ នៅក្នុងក្រុមបញ្ហានីមួយៗ នឹងមានខ្លឹមសារលម្អិតជាច្រើន ជាពិសេសគឺក្នុងក្រុមបញ្ហាស្តីពីការងារមហាសន្និបាត លើកទី ១៤ របស់បក្ស។

លោកអគ្គលេខាបក្ស តូឡឹមថ្លែងការណ៍បើកសម័យប្រជុំលើកទី ១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។
ថ្លែងការណ៍បើកសម័យប្រជុំ លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាមានកំណត់ ការងារច្រើន តម្រូវការខ្ពស់ ប៉ុន្តែក្នុងអំឡុងពេលកំណត់សម្រេចនេះ យើងត្រូវតែខិតខំជាងទៀត ឆ្លៀតឱកាសពេលវេលា ធ្វើការដោយស្មារតីជម្នះរាល់ការលំបាក ជម្នះខ្លួនឯងប្រកបដោយគំនិតជាយុទ្ធសាស្ត្រ និងសកម្មភាពដ៏មុតស្រួច ដើម្បីផលប្រយោជន៍ជាតិ - ជនជាតិ ដើម្បីតួនាទីដឹកនាំ កាន់អំណាចរបស់បក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស បានសំណូមពរដល់បណ្ដាសមមិត្តដែលចូលរួមកិច្ចប្រជុំ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន ពង្រីកប្រាជ្ញាសមូហភាព ស្មោះត្រង់ ប្រកបដោយស្មារតីស្ថាបនា សម្រេចចិត្តម៉ឺងម៉ាត់ក្នុងការជ្រើសរើសដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីផលប្រយោជន៍ជាតិ-ជនជាតិ ក៏ដូចជាក្នុងការចូលរួមផ្តល់មតិយោបល់លើខ្លឹមសារក្នុងសម័យប្រជុំ៕
ង្វៀងហុងឌេប (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) - សុផន