11/11/2025 - 08:32

ក្តី​រីក​រាយ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ 

ដោយ​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ទី​១​ (២០២១-២០២៥) ក្នុង​នោះ​ មាន​គម្រោង​អភិ​វឌ្ឍន៍ ផលិត​តាម​ប្រ​ព័ន្ធ​តម្លៃ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ជួយ​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ។​

លោក​ ឌិញ​សារី នៅ​ឃុំ​មី​ហឿង ថែ​ទាំ​គោ​មេ​ដែល​បាន​ឧបត្ថម្ភ​ពី​គម្រោង​៣។​

ជា​មួយ​ទិស​ស្លោក “ឱ្យ​សន្ទូច​ល្អ​ជាង​ឱ្យ​ត្រី​” ច្រើន​ឆ្នាំ​កន្លង​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ដើម្បី​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ បើក​ឱកាស​ចាក់​ផុត​ពី​ភាព​ក្រី​ក្រ​ជូន​មា​មីង​ ដោយ​ការ​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​សហ​គមន៍ ជួយ​ពួក​គាត់​មាន​លក្ខណ​ផលិត​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​បន្តិច​ម្តង​ៗ។​

លោក​ឌិញ​សារី នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​មី​ហឿង គឺ​ជា​គ្រួ​សារ​ក្រី​ក្រ បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​ បច្ចុប្បន្ន​គាត់​រស់​នៅ​ជា​មួយ​កូន​ស្រី​ កូន​គាត់​ក៏​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ចំ​ណែក​គាត់​ធ្វើ​ការ​សំ​ណង់​ ជួន​កាល​ក៏​ស៊ី​ឈ្នួល​បាញ់​ថ្នាំ​ស្រូវ​ឱ្យ​គេ។​ ឆ្នាំ​ ២០២៣​ គ្រួ​សារ​គាត់​បាន​ជ្រើស​ ឧបត្ថម្ភ​គោ​មេ២​ក្បាល​ពី​គម្រោង​៣ ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាម​ប្រ​ព័ន្ធ​តម្លៃ​ (ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ក្នុង​សហ​គមន៍) លោក​ ឌិញ​សា​រី ឱ្យ​ដឹង៖ “បាន​រដ្ឋ​ឧបត្ថម្ភ​គោ​មេ ២​ក្បាល​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ខ្ញុំ​នឹង​ខិត​ខំ​ថែ​ទាំ​ ពង្រីក​គោ​ឱ្យ​បាន​ច្រើន​ក្បាល​ដើម្បី​កែ​លម្អ​ជីវ​ភាព”។​ តាម​ប្រ​សាសន៍​សម​មិត្ត​ គី​មិញ​ធី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មីហឿង ឆ្នាំ​ ២០២២- ២០២៣ ឃុំ​បាន​ឧបត្ថម្ភ​គោ​មេតាម​រយៈ​គម្រោង​ ៣​ ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​ ៤៨​ គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​ជាង​ ១ ពាន់​លាន​ដុង។​

លោក​ចូវ​យឺ នៅ​ឃុំ​តឹង​ថាញ់ មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ អា​ស្រ័យ​បាន​ឧបត្ថម្ភ​
គោ​ពី​គម្រោង​៣។​

គ្រួ​សារ​លោក​ចូវ​យឺ នៅ​ភូមិ​តឹង​ក្វី​A ឃុំ​តឹង​ថាញ់ ក៏​ជា​គ្រួ​សារ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​គោ​មេ​តាម​រយៈ​គម្រោង​៣​ដែរ​ ប្រ​ភព​ចំ​ណូល​សំ​ខាន់​របស់​គាត់​គឺ​បាន​មក​ពី​ធ្វើ​ការ​ស៊ី​ឈ្នួល។​ ឆ្នាំ​ ២០២៣​ រដ្ឋ​អំ​ណាច​បាន​ពិ​និត្យ​ជ្រើស​ឧបត្ថម្ភ​គោ​មេ ២ ក្បាល​ ដើម្បី​គ្រួ​សារ​គាត់​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។​ លោក​ចូវ​យឺ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​លំ​បាក​ គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង​ដោយ​សារ​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គោ​មេ២​ក្បាល​ ខ្ញុំ​សន្យា​នឹង​ខិត​ខំ​ចិញ្ចឹម​ ថែ​ទាំ​គោ​ឱ្យ​កើន​ឡើង​បាន​ច្រើន​ក្បាល”។​

“ដោយ​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល​ពី​កម្ម​វិធី​ ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍ​យ៉ាង​ច្បាស់។​ គិត​ដល់​ដើម​ឆ្នាំ​ ២០២៥​ គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​នៅ​ត្រឹម​១២១គ្រួ​សារ​ ស្រូប​អត្រា​១,៨% ក្នុង​នោះ​ មាន​គ្រួ​សារ​ខ្មែរ​ចំ​នួន​៣៩​ ស្រូប​អត្រា​២,៥៦%; ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ សម្រេច​បាន​ជាង​៨២,៨៣%” - សម​មិត្ត​ ឡេ​ថាញ​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ថាញ់ បាន​ឱ្យ​ដឹង​ដូច្នេះ៕ 

  ថាញ​វ៉ាង-វិមាន​

ចែករំលែកអត្ថបទ