11/11/2025 - 08:32

ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​ជន​ជាតិ​ 

រយៈ​ពេល​កន្លង​ គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ។​ គោល​នយោ​បាយ​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្ពស់​ពី​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។​

រៀង​រាល់​រដូវ​វិស្សម​កាល​ វត្ត​សំ​រោង​ សង្កាត់​សុក​ត្រាំង​ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។​

តាម​លោក​ ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សា​សនា​ទី​ក្រុង​កឹង​ធើ​ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១​៧​/២០​១៩/​NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ (ចាស់​) ស្តី​ពី​ការ​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​; អក្សរ​ចិន​នៅ​តាម​សា​លា​រៀន​ឯក​ជន​នៅ​លើ​ភូមិ​ឋាន​ខេត្ត​សុក​ត្រាំង​ (ចាស់​) ដំ​ណា​ក់​កាល​២០២០-២០២៤ មាន​វត្ត​ខ្មែរ​ចំ​នួន​៨៦ បាន​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ ដោយ​មាន​១.២៥៨បន្ទប់​និង​មាន​សិស្ស​ចូល​រៀន​៣០.៥៣២នាក់។​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​និង​គ្រូ​បង្រៀន​១.២៥៨អង្គ​និង​រូប​ ដោយ​មាន​ម៉ោង​បង្រៀន​២៣៥.៧៦៤ ម៉ោង​ សរុប​ថវិកា​ ឧបត្ថម្ភ​ជាង៩,៤ពាន់​លាន​ដុង។​ គោល​នយោ​បាយ​នេះ​ទទួល​បាន​ការ​ឯក​ភាព​ខ្ពស់​ពី​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ។​

ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​រដូវ​វិស្សម​កាល​ វត្ត​អា​រាម​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មក​សិក្សា។​ ការ​ដែល​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​កាន់​តែ​ជំ​រុញ​កម្លាំង​ស្មារតី​ដើម្បី​ជួយ​ឱ្យ​វត្ត​អា​រាម​បន្ត​រក្សា​ សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​នេះ។​

ព្រះ​តេជ​គុណ​ ឡឹម​ប៊ិញ​ថាញ ព្រះ​ពហុ​ស្សូត វត្ត​សំ​រោង​ សង្កាត់​សុក​ត្រាំង​ មាន​សង្ឃ​ដី​កា៖ “ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​រដូវ​វិស្សម​កាល​វត្ត​បាន​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជាង​ ៣០០ នាក់។​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ នៅ​ពេល​ដែល​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ទាំង​ព្រះ​សង្ឃ​ និង​មា​មីង​ខ្មែរ​មាន​ការ​សប្បាយ​ចិត្ត។​ ផ្តើម​ពី​មូល​និធិ​ឧបត្ថម្ភ​ ព្រះ​សង្ឃ​ដែល​ឈរ​ថ្នាក់​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បង្រៀន​ និង​មាន​លក្ខណៈ​ដើម្បី​ឧបត្ថម្ភ​សៀវ​ភៅ​ ប៊ិក និង​ផ្តល់​ជា​រង្វាន់​ដល់​សិស្ស​ដែល​ទទួល​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា”។​

លោក​ពូ យឿង​ស៊ី​ថាន ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ព្រែក​អណ្តើក ឃុំ​ញូយ៉ា ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​រដូវ​វិស្សម​កាល​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស។​ ចាប់​តាំង​ពី​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រូ​បង្រៀន​មក​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។​ ប្រ​ការ​នេះ​ បាន​បញ្ជាក់​ថា​ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​បណ្តុះ​បណ្តាលជួយ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​អភិ​រក្ស​ភា​សា ​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្លួន”។​

គោល​នយោ​បាយ​ពិ​សេស​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​ គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ​និង​រដ្ឋ​អំ​ណាច​ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​នៅ​តាម​វត្ត​អា​រាម​និង​មូល​ដ្ឋាន​អប់រំ​ឯក​ជន។​ ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ​នេះ​មិន​ត្រឹម​តែ​ពង្រឹង​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ និង​លើក​កម្ពស់​ភា​សា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ទៀត​ផង​៕

                                     ដា​លីន-មេង​លី

ចែករំលែកអត្ថបទ