មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/11/2025 - 05:30

ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ជួយ​បង្កើន​ទិន្ន​ផល​ដំ​ណាំ​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ មាន​គ្រួ​សារ​កសិករ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ ទី​ក្រុង​កឹង​ធើ​ បាន​ម្ចាស់​ការ​វិនិ​យោគ​ដាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​សម្រាប់​ដាំ​ដំ​ណាំ។​ បំ​ណង​ដើម្បី​បន្ថយ​ការ​ចំ​ណាយ​ ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម​ បង្កើន​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិ​កម្ម។​

ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ក្នុង​ចម្ការ​ខ្ទឹម​របស់​ពូសើុង​ឡើយ។​

ជា​កសិករ​ម្នាក់​ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​យូរ​ឆ្នាំ​នៅ​ព្រែក​ឈ្វេង​ ឃុំ​ញូ​យ៉ា ពូ​សើុង​ឡើយ​ ឱ្យ​ដឹង៖ “ពី​មុន​ពេល​មិន​ទាន់​មាន​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ការ​ដាំ​ដំ​ណាំ​មាន​ការ​លំ​បាក។​ ជា​មួយ​នឹង​ផ្ទៃ​ដី​ ២.០០០ម២​ ដាំ​ខ្ទឹម​ស្លឹក​ ស្រោច​ទឹក​គឺ​លំ​បាក​ណាស់​ រាល់​ថ្ងៃ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​និង​ត្រូវ​ហាល​ក្តៅ​ទៀ​ត​ផង​ ប៉ុន្តែ​ចាប់​ពី​ពេល​ដាក់​ប្រ​ព្រ័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ការ​ផលិត​ក៏​មាន​ភាព​ងាយ​ស្រួល”។​ ទម្រង់​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ជួយ​ឱ្យ​ដំ​ណាំ​លូត​លាស់​ល្អ​  នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់​ជាង​ប្រ​ហែល​ ២០%។​ “ចាប់​ពី​ពេល​អនុ​វត្ត​ទម្រង់​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​បាន​ជួយ​ប្រ​ជា​ជន​សំ​ចៃ​បាន​ពេល​វេលា​ និង​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​ផង​ដែរ។​ ទោះ​បី​ជាដូច្នោះ​ក៏​ដោយ ​ទម្រង់​នេះ​ទាម​ទារ​ត្រូវ​មាន​ថវិកា​ ប៉ុន្តែ​ប្រ​ជា​ជន​នៅ​មាន​ការ​លំ​បាក​ សង្ឃឹម​ថា​ពេល​ខាង​មុខ​ គណៈ​ ផ្នែក​នានា​របស់​ឃុំ​ គប្បី​ផ្តុំ​កម្លាំង​ណែ​នាំ​ ជំ​នួយ​ថវិកា​សម្រាប់​កសិករ​អនុ​វត្ត​ដើម្បី​បង្កើន​ទិន្ន​ផល​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ឱ្យ​មា​មីង​” លោក​ឌិញ​វុាំង​យីម​ប្រ​ធាន​សា​ខា​សមា​គម​កសិករ​ភូមិ​ព្រែក​ឈ្វេង​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ក្នុង​ចម្ការ​គូ​ឆាយ​របស់​ពូលី​ស៊ី​យ៉ែន។​

មាន​បទ​ពិសោធន៍​ជាង​ ១០ ឆ្នាំ​ក្នុង​ការ​ដាំ​បន្លែ​ គ្រួ​សារ​ពូ​លី​ស៊ី​យ៉ែន នៅ​ភូមិ​តា​មាឃ​ ឃុំ​ង៉ុក​តូ ជា​មួយ​នឹង​ផ្ទៃ​ដី​ ១.០០០ម២​ សំ​ខាន់​គឺ​ដាំ​គូ​ឆាយ​ ខ្ទឹម​ស្លឹក​និង​ជន្លង់​ ប៉ុន្តែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព។​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ដោយ​ឃើញ​ទម្រង់​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​របស់​មា​មីង​កសិករ​នៅ​ភូមិ​ភាគ​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ ឆ្នាំ​២០២០ ពូ​បាន​វិនិ​យោគ​ដាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​លើ​ផ្ទៃ​ដី​ដាំ​បន្លែ​របស់​គ្រួ​សារ​ជាង​១.០០០ម២​។​ ចែក​រំលែក​បទ​ពិសោធន៍​ពី​ទម្រង់​នេះ​ ពូស៊ី​យ៉ែន ឱ្យ​ដឹង៖ “ចំ​ពោះ​ប្រ​ភេទ​បន្លែ​បង្ការ​ ដូច​ជា​៖ គូ​ឆាយ​ ខ្ទឹម​ស្លឹក​ ជន្លង់​ពេល​អនុ​វត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​នឹង​ជួយ​ឱ្យ​ដំ​ណាំ​លូត​លាស់​ល្អ​ ដោយ​ឡែក​គូ​ឆាយ​ចេញ​ផ្កា​បាន​ច្រើន​ជាង​ប្រ​មាណ​ ៣០ គីឡូ​ក្រាម​ក្នុង​មួយ​កុង​ កើន​ពី​ ៣៥ - ៤០ គីឡូ​ក្រាម​ក្នុង​មួយ​កុង”។​

បង​ត្រឹង​ហុង​នី ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ង៉ុក​តូ ឱ្យ​ដឹង៖ “ដាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​សម្រាប់​ការ​ដាំ​ដំ​ណាំ​តែង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ ពិ​សេស​គឺ​ក្នុង​រដូវ​ប្រាំង​ អា​កាស​ធាតុ​ក្តៅ​ ការ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ជួយ​ប្រិត​សំ​ចៃ​ទឹក​និង​ម្ចាស់​ការ​បាន​ទឹក​ស្រោច​ស្រព។​ បន្ថយ​ស្ថាន​ភាព​ដី​ខ្សោះ​ ជី​ជាតិ​រលួយ​ប្ញស ជួយ​ឱ្យ​ដំ​ណាំ​ដុះ​ពន្លក​ល្អ​នៅ​ពេល​អា​កាស​ធាតុ​ក្តៅ​ហួត​ហែង។​ ជា​ពិ​សេស​ ប្រិត​សំ​ចៃ​បាន​កម្លាំង​ពល​កម្ម​ជាង​ ៧០% និង​បន្ថយ​បាន​ ៥០% ក្នុង​ការ​ចំ​ណាយ​អគ្គិ​សនី​ ទឹក​ជី រួម​ចំ​ណែក​ការ​ពារ​បរិស្ថាន​ បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​បន្លែ”៕

                                  ថាញ់​វ៉ាង-ដា​លីន

ចែករំលែកអត្ថបទ