ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/11/2025 - 06:17

ទូក ង​បុរស​និង​នារី​វត្ត​បទុម​រង្សី​ទំ​នប់ រក្សា​តំ​ណែង​ជើង​ឯក​៣​ឆ្នាំ​បន្ត​បន្ទាប់ 

ក្រោយ​ពី ២ ថ្ងៃ​ប្រ​កួត​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ ពាន​រង្វាន់​ប្រ​ណាំង​ទូក ងក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក- ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៥ បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិ​កា។

  វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​រវាង​ទូក ង​បុរស​វត្ត​ទំ​នប់២ (អាវ​ខៀវ) និង​ទូក ងបុរស​វត្ត​ព្រែក​អណ្តើក។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បិទ​វគ្គ មាន​លោក​សើុង ភឿក​ហ្វាង អតីត​អនុ​រដ្ឋ​មន្ត្រី អតីត​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ; លោក​ស្រី​ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​វុាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

រង្វាន់​ប្រ​ណាំង​ឆ្នាំ​នេះ កី​ឡា​ករ-ការិនី​ទូក ង មក​ពី​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ (ទី​ក្រុង​កឹង​ធើ) បាន​ធ្វើ​ឱ្យ​ទស្ស​និក​ជន​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បន្ត​យក​ឈ្នះ​យ៉ាង​គាប់​ភ្នែក​នៅ​លើ​ដង​ព្រែក Maspero។

កីឡា​ការិ​នី​ទូក ង​វត្ត​ទំ​នប់​២ បាន​បញ្ជាក់​ពី​កម្លាំង​ខ្លាំង​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ចំ​ពោះ​ទូក ង​វត្ត​កោះ​ធំ​២​មក​ពី​ខេត្ត​កា​ម៉ាវ។ ជា​មួយ​នឹង​ការ​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ក្លា​នៅ​ពេល​ជិត​ដល់​គោល​ដៅ ទូក-ង​វត្តទំ​នប់​២ ការ​ពារ​ជើង​ឯក​បាន​ជោគ​ជ័យ។ នេះ​ជា​ឆ្នាំ​ទី​៣​បន្ត​បន្ទាប់​ដែល​ទូក ង​នារី​វត្ត​ទំ​នប់​ដណ្ដើម​បាន​តំ​ណែង​ខ្ពស់​បំ​ផុត​នៅ​ខ្លឹម​សារ​ចម្ងាយ​១.០០០​ម៉ែត្រ​នារី។

នៅ​វគ្គ​ប្រ​កួត​ដណ្តើម​ជ័យ​លាភី​លេខ​៣​ផ្នែក​នារី គឺ​មាន​ការ​តាម​ប្រ​កិត​គ្នារវាង​ទូក ង​ទាំង​ពីរ មក​ពី​ខេត្ត​កា​ម៉ាវ។ ជា​មួយ​នឹង​សមត្ថ​ភាព​លេច​ធ្លោ ទូក ង​នារី​វត្ត​ង៉ាង​យឿ ទទួល​បាន​ជ័យ​លាភី​លេខ​៣ និង​ទូក ង​នា​រី​វត្តកោះ​ធំ​១ ទទួល​បាន​ជ័យ​លាភី​លេខ​៤។

  វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​រវាង​ទូក​ ង​វត្ត​ទំ​នប់ ទី​ក្រុង​កឹង​ធើ (អាវ​ខៀវ) និង​ទូក ង​នា​រី​វត្ត​កោះ​ធំ​២ (កា​ម៉ាវ)។

វគ្គ​ផ្តាច់​ព្រ័ត្រ​ចម្ងាយ​១.២០០​ម៉ែត្រ​បុរស មាន​ភាព​ពុះ​ពោរ​យ៉ាង​ខ្លាំង បាន​នាំ​មក​ជូន​អ្នក​គាំ​ទ្រ មាន​អា​រម្មណ៍​រំភើប​ក្រៃ​លែង។ ទូក ង​បុរស​វត្ត​ទំ​នប់​២ មាន​បទ​ពិ​សោធន៍​និង​មាន​ភាព​ជឿ​ជាក់ បាន​អុំ​ផ្លោះ​ទៅ​មុខ​យ៉ាង​ល្អ​គាប់​ភ្នែក​នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង រួច​បាន​យក​ឈ្នះ​លើ​ទូក ង​វត្ត​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ដើម្បី​ទទួល​បាន​នូវ​ពាន​រង្វាន់​ជើង​ឯក​លើក​ទី​៣​បន្ត​បន្ទាប់ ក្រោយ​ពី​យក​ឈ្នះ​២​ឆ្នាំ​ជាប់ៗ​គ្នា (ឆ្នាំ ២០២៣, ២០២៤)។

ឆ្នាំ​នេះ ស្នា​ដៃ​របស់​ទូក ង​ឈរ​លំ​ដាប់​ថ្នាក់ លេខ ២ វត្ត​ព្រែក​អណ្តើក​បាន​ចាត់​ទុក​ជា​ស្លាក​ស្នាម​គួរ​ឱ្យ​ចង​ចាំ ក្រោយ​ពី​ជិត​មួយ​សត​វត្សរ៍ ទើប​បង្ហាញ​ខ្លួន​ឡើង​វិញ​នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​ដង​ព្រែក Maspero។

ចំ​ណែក​វគ្គ​ប្រ​កួត​ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ ៣ បុរស​ចម្ងាយ​១.២០០ម៉ែត្រ ក៏​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ស្វិត​ស្វាញ​ណាស់​ដែរ។ ជា​មួយ​នឹង​ស្មារតី​ប្រ​កួត​ប្រ​ណាំង​អស់​ពី​សមត្ថ​ភាព ទូក ង​វត្ត​ព្រែក​ត្រ​កួន ឃុំ​យ៉ា​ហ្វា បាន​យក​ឈ្នះ​លើ​ទូក ង​វត្ត​ជ្រោយ​ទឹម​ចាស់ សង្កាត់​មី​ស្វៀង បាន​យក​ឈ្នះ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

រង្វាន់​ឆ្នាំ​នេះ ខ្លឹម​សារ​ចម្ងាយ​១.២០០​ម៉ែត្រ បុរស​ទូក ង​ដណ្តើម​បាន​ជ័យ​លាភី​លេខ​១ ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​ពាន​រង្វាន់​និង​ប្រាក់​រង្វាន់​២០០​លាន​ដុង; ទូក ង​ដណ្តើម​បាន​ជ័យ​លា​ភី​លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់ ១៥០លាន​ដុង ទូក ង​ដណ្តើម​បាន​ជ័យ​លាភី​លេខ​៣ និង​លេខ ៤ ទទួល​បាន​ប្រាក់​រង្វាន់ ១០០​លាន​ដុង និង​៨០​លាន​ដុង។

ចំ​ពោះ​ខ្លឹម​សារ​១.០០០​ម៉ែត្រ​នារី ទូក ង​ទទួល​ជ័យ​លា​ភី​លេខ ១ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​ពាន​រង្វាន់​និង​ប្រាក់​រង្វាន់​២០០​លាន​ដុង; ជ័យ​លាភី​លេខ​២ មាន​ប្រាក់​រង្វាន់​១០០​លាន​ដុង; ជ័យ​លា​ភី​លេខ​៣ ៨០​លាន​ដុង និង​លេខ​៤​ចំ​នួន​៥០​លាន​ដុង។

 ​​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ជូន​រង្វាន់​ដល់​ក្រុម​ទូក ង​នារី​ដែល​ទទួល​បាន​ស្នា​ដៃ​ខ្ពស់។ 

 ​​  ភាព​សប្បាយ​រីក​រាយ​ពេល​ទទួល​បាន​ជ័យ​ជម្នះ។

ក្រៅ​ពី​នោះ ក្នុង​រង្វាន់​ប្រ​ណាំង​គណៈ​ចាត់​តាំង ក៏​បាន​ជូន​រង្វាន់​ដល់​ទូក-ង​១៨​ក្រុម ដែល​ឈរ​លំ​ដាប់​ថ្នាក់​លេខ​១​ក្នុង​តា​រាង​ទូក​នី​មួយៗ​ទទួល​ប្រាក់​រង្វាន់​បាន​៥​លាន​ដុង និង​ទូក ង​ឈរ​លំ​ដាប់​ថ្នាក់​លេខ​២​ក្នុង​តា​រាង​១៨​ក្រុម ទូក​នី​មួយៗ ទទួល​បាន​៣​លាន​ដុង; ជូន​រង្វាន់​ដល់​ទូក ង​១៦ ក្រុម ដែល​យក​ឈ្នះ​ដំ​ណាក់​កាល​២ ទូក​នីមួយៗ​ទទួល​បាន​ប្រាក់​៦​លាន​ដុង; ជូន​រង្វាន់​ដល់​ទូក ង​ចំ​នួន​៨​ក្រុម ដែល​យក​ឈ្នះ​រង្វង់​ទី​៣ ទូកនី​មួយៗ ទទួល​បាន​ប្រាក់​៨​លាន​ដុង និង​ជូន​រង្វាន់​ដល់​ទូក ង​ចំ​នួន​៤ ដែល​យក​ឈ្នះ​នៅ​វគ្គ​៨​ក្រុម ទូក​នី​មួយៗ​ទទួល​បាន​ប្រាក់​១០​លាន​ដុង។

រង្វាន់​ប្រ​ណាំង​ទូក ង ជា​មួយ​នឹង​ការ​ប្រ​កួត​ដណ្តើម​យ៉ាង​ពុះ​ពោរ ស្វា​ហាប់ រួម​ជា​មួយ​នឹង​មោ​ទន​ភាព​និង​សប្បាយ​រីក​រាយ​របស់​ក្រុម​ទូក ង​ដែល​បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ត្រ​ចះ​ត្រ​ចង់ ក៏​បាន​បិទ​វគ្គ​ពិ​ធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក ង​នៅ​ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៥៕

                                  ស្វឹង​ស្វៀង-វិមាន

ចែករំលែកអត្ថបទ