29/06/2020 - 15:30

នា​រីជន​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

បង​ស្រី​វ៉ធីធ្វីដង​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ខណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ បាន​ឧទ្ទេស​នា​ម៖ នា​រីសង្កាត់​ត្រឿង​ឡាក​ មាន​ទម្រង់​ជាច្រើនជួយសមាជិក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​យ៉ាង​ល្អ​ប្រ​សើរ​ លេច​ធ្លោ​ជាង​គេគឺទម្រង់​“នា​រីជន​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​”។​

តៀមលក់​គ្រឿង​សារ​ពើ​ភណ្ឌ​របស់​បង​ស្រី​លៀង​តែង​មាន​ភ្ញៀវ​មិន​ដាច់​។​

បងស្រី​លីធីទូត​រិញ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​សង្កាត់​ត្រឿង​ឡាក​ ឱ្យ​ដឹង​៖ ទម្រង់​“នា​រីជន​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​” បង្កើត​នៅ​ឆ្នាំ​២​០១​៥​ ដំ​បូង​មាន​សមាជិក​តែ៧​គ្រួ​សារ​។​ មកទល់​ពេល​នេះ​ មាន​នា​រីជន​ជាតិ​ខ្មែរ​នៅ​មណ្ឌល​ប៊ិ​ញអៀង​ និងប៊ិ​ញឡើយ​ ចូល​រួម​បន្ថែម​បាន​២​៥​គ្រួ​សារ​ បង្កើន​ចំ​នួន​សមាជិក​ឡើង​ដល់​៣​២​គ្រួ​សារ​។​ គ្រួ​សារ​ដែល​ចូល​រួម​ទម្រង់​ត្រូវ​បាន​នា​រីសង្កាត់​ឧទ្ទេស​នាម​បុល​ដើម​ទុន​អនុគ្រោះ​ដើម្បី​អភិវឌ្ឍ​ផល​ិតកម្ម​ ដាំ​ដំ​ណាំ​រួម​ផ្សំចិញ្ចឹម​សត្វ​ និង​លក់​ដូរ​ជាលក្ខណៈ​គ្រួ​សារ​។​  ក្រោយពី​បង្កើត​បាន​៥​ឆ្នាំ​ ឃើញ​ថា​ទម្រង់​នេះ​បាន​អភិវឌ្ឍ​ន៍លំ​នឹង​សមាជិករ​កប​ានប្រាក់​ចំ​ណូល​ពី​៤​-៦​លាន​ដុង​/ខែ​។​ តាម​ការ​រំពឹង​ទុក​ ក្នុង​ឆ្នាំ​២​០២​០ នឹង​មាន​បង​ប្អូន​ចូល​រួម​ក្នុង​ទម្រង់​ “នា​រីជន​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​” ៥​នាក់​បន្ថែម​ទៀត​។​

បង​ស្រី​ហ្វិញ​ធីគីមលៀង​ នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ជាគ្រួ​សារ​ដំ​បូង​បង្អស់​ដែល​ចូល​រួម​ទម្រង់​នេះ​ ឱ្យ​ដឹង​៖ “មុន​នេះ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ ម្ល៉ោះ​ហើយ​ប្រាក់​រក​ប​ានថ្ងៃ​ណា​ចាយ​អស់​ថ្ងៃ​ហ្នឹង​មិន​សេស​សល់​។​ ចាប់​ពី​បាន​សមាគម​នា​រីឧទ្ទេស​នា​មឱ្យ​បុល​ដើម​ទុន​អនុគ្រោះ​ដើម្បី​បើក​តៀមលក់​គ្រឿង​សារ​ពើ​ភណ្ឌ​ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ នាងខ្ញុំ​រក​បានប្រាក់​បន្តិច​បន្តួច​ ដើម្បី​ជួស​ជុល​កន្លែង​លក់​ដូរ​ស្អាត​បាត​។​ ខណៈ​ពេល​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ នា​ងខ្ញុំ​បាន​បង​ៗ​ឧទ្ទេស​នា​មឱ្យ​ធ្វើ​ជាប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​ គិត​គូរ​ឱ្យ​បង​ៗ​ក្នុង​ក្រុម​មាន​ដើម​ទុន​បង្វិល​ជុំ​ ជួយ​បង​ប្អូន​នា​រីមាន​ឱកាស​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​។​

តាម​ប្រ​សាសន៍​បង​ស្រី​ទូត្រិញ ក្រៅ​ពី​ក្រុម​ប្រិត​សំ​ចៃ​ជួយ​គ្នា​ ពង្រីក​សេដ្ឋ​កិច្ច​នៅ​មណ្ឌល​ទាំង​ពីរ គឺប៊ិ​ញអៀង​និង​ប៊ិញ​ឡើយ​ ថែម​ទាំង​មាន​ចលនា​សន្សំ​លុយ​កូន​ជ្រូក​ដី​ក៏​សម្រេច​បាន​ប្រ​សិទ្ធភាព​ផង​ដែរ​។​ ឆ្នាំ​២​០១​៩​ មាន​បង​ប្អូន​នា​រីចូល​រួម​៣​៤​នាក់ ចំ​នួន​ប្រាក់​ដែល​ប្រិត​សំ​ចៃ​សរុប​បាន​ជិត​១០០លាន​ដុង​។​ សម្រាប់​ជួយ​បង​ប្អូន​ធ្វើ​ការ​រក​ស៊ី​ លំ​នឹង​ជីវ​ភាព​៕​

                                                                  ហា​ថា​ញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រី​លីធីទូត​រិញ