25/05/2020 - 15:42

កសិករ​​នៅ​កោះ​គូឡាវ​យុង ជម្នះ​ភាព​រាំងស្ងួត​និង​ជ្រាប​ទឹក​ប្រៃ

ជាច្រើន​ឆ្នា​ំ​កន្លង​ ពេល​ដំ​ណាំ​អំ​ពៅ​មិន​អំ​ណោយ​ផល​ទៀត​ កសិករ​​នៅ​កោះ​គូឡាវ​យុង ខេត្ត​សុក​ត្រាំង​ បាន​បង្វែរ​មក​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​វិញ​ ផ្ដល់​ប្រ​សិទ្ធភាព​ខ្ពស់​ រួម​ចំ​ណែ​ក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ​។​ ពិសេស​កសិករ​ម្ចាស់​ការ​ស្តុក​ទឹក​សាប​ អនុវត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ ម្ល៉ោះ​ហើយ​ធានា​បាន​ប្រ​ភព​ទឹក​សាប​ស្រោច​ស្រព​ដល់​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ក្នុង​រដូវ​រាំង​ស្ងួត​ និង​ជ្រាប​ទឹក​ប្រៃ។​

អា​ស្រ័យ​វិនិ​យោគ​កម្រាល​កៅ​ស៊ូ​ស្តុក​ទឹក​និង​ដំ​ឡើង​បំ​ពង់​ទុយោ​ស្រោច​ស្រព​ប្រឹត​សំ​ចៃ​ ម្ល៉ោះ​ហើយ​ចម្ការ​មៀន​ត្រឹង​វ៉ាន់​ខាញ់​ នៅ​កោះ​គូឡាវ​យុង​នៅ​តែមាន​ផ្លែ​កោង​មែក​ក្នុង​រដូវ​ប្រាំ​ងរាំង​ស្ងួត​ និង​ជ្រាប​ទឹក​ប្រៃ។​

រដូវ​កាល​ដាំ​ដុះ​ឆ្នាំ​២​០១​៩​-២​០២​០ បង​ត្រឹងវ៉ាន់​ខាញ់​ នៅ​ភូមិ​អាង​ឡាក ឃុំ​អា​ង​ថា​ញ់តី មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដំ​ណាំ​មៀន​ Edaw ជាង​២​ហិកតា​ បាន​ដាំ​តាម​បែប​ពង្រាយ​ រដូវ​ផ្តល់​ផល​រាល់​ថ្ងៃ​។​   បង​ខាញ់​ ឱ្យ​ដឹង​៖ “អាស្រ័យ​អនុវត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ ម្ល៉ោះ​ហើយ​ចម្ការ​ឈើ​ហូប​ផ្លែ​ធានា​មាន​ទឹក​គ្រប់​គ្រាន់​។​ បច្ចុប្បន្ន​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ប្រ​មូល​ផល​មៀន​ Edaw បាន​ពី​៧​០-១​០០គីឡូ​ក្រាម​ លក់​តម្លៃ​ពី​១​៨​.០០០-២​០.០០០ដុង​/គីឡូ​ក្រាម​។​ ជាមួយ​នឹង​កម្រិត​ប្រាក់​ចំ​ណូល​នេះ​ សឱ្យ​ឃើញថា​ ខ្ញុំ​បង្វែរ​ផ្ទៃ​ដី​ដាំ​អំ​ពៅ​មក​ដាំ​ឈើ​ហូប​ផ្លែ​មាន​ប្រ​សិទ្ធ​ភាព​”។​ តាម​ប្រ​សាសន៍​បង​ខាញ់​ ពី​មុន​គ្រួ​សារ​ដាំ​អំ​ពៅ​។​ លុះ​ដល់​ពេល​ប្រ​មូល​ផល​ម្តង​ៗ​ គឺតម្លៃ​អំ​ពៅ​ចុះ​ថោក ពិបាក​រក​កម្ម​ករ​កាប់​អំ​ពៅមិន​ចំ​ណេញ​ គ្រួ​សារ​ប្រ​ឈម​នឹង​ការ​លំ​បាក​។​ ចាប់​ពី​បង្វែរ​មក​ដាំ​មៀន​ ដំ​បូង​មាន​ការ​លំ​បាក​ក្នុង​ការ​ប្រ​មូល​ផល​ដែរ​ ប៉ុន្តែ​ឥឡូ​វឈ្មួញ​ចុះ​មក​ទិញ​ដល់​ចម្ការ​។​ ពិសេស​ អា​ស្រ័យ​ម្ចាស់​ការ​អនុវត្ត​បច្ចេក​វិទ្យា​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ពី​ប្រ​ព័ន្ធ​ទឹក​ក្រោម​ដី ​និង​ស្តុក​ទឹក​សាប​ក្នុង​ស្រះ​ ម្ល៉ោះ​ហើយ​ ផ្ទៃ​ដី​ដាំ​មៀនមិន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ភាព​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ។​

លោក​ត្រឹង​វ៉ាន់​ភុក នៅ​ឃុំ​ដាយ​អឹង១​ ក៏​បាន​បង្វែរ​ពី​ផ្ទៃ​ដី​ដាំ​អំ​ពៅ​១​ហិក​តា​ មក​ដាំ​មៀន​ និងជីក​ស្រះ​១​.០០០ម២​ ដើម្បី​ស្តុក​ទឹក​សាប​ គួបផ្សំ​នឹង​ការ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ដល់​ដំ​ណាំ​មៀន​។​ មក​ទល់​ពេល​នេះ​ ប្រ​ព័ន្ធ​ស្តុកទឹក​សាប​ ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​នេះ​កំ​ពុងពង្រីក​ប្រ​សិទ្ធភាព​ មៀន​កំ​ពុង​ចេញ​ផ្លែ​។​ លោក​ភុក ឱ្យ​ដឹង​៖ “ក្នុង​ស្ថាន​ភាព​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ អនុវត្ត​បច្ចេក​វិទ្យា​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ ដើម្បី​ប្រិត​សំ​ចៃ​ទឹក​ជា​អតិបរមា​ក្នុង​ផលិត​កម្ម​។​ ទម្រង់​ស្រះ​ស្តុក​ទឹក​ក្នុង​ចម្ការ​ឈើ​ហូប​ផ្លែ​ និង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ពិត​ជាមាន​ប្រ​សិទ្ធភាព​ណា​ស់​ ពេល​រដូវ​ភ្លៀង​មាន​ប្រ​ភព​ទឹក​សាប​បរិបូណ៌​ គឺបង្ហូត​ទឹក​សាប​ស្តុក​ទុក​ដល់​រដូវ​ប្រាំ​ង និង​ទឹក​ប្រៃ​ជ្រាប​ចូល​ គឺបិទ​មក​ ស្តុក​ទឹក​សាប ធានា​ដល់​ការ​ស្រោច​ស្រព​ចម្ការ​ឈើ​ហូប​ផ្លែ​។​ អា​ស្រ័យ​ហេតុ​នោះ​ ដើម​មៀន​របស់​គ្រួ​សារ​ខ្ញុំ​លូត​លាស់​ល្អ​”។​

បច្ចុប្បន្ន​ ខេត្ត​សុក​ត្រាំង​មាន​ចម្ការ​ឈើ​ហូបផ្លែ​ជាង​៣​១​.០០០ហិកតា​ ដោយ​ដាំ​ប្រ​ភេទ​ពូជសំ​ខាន់​ៗ​ ដូច​ជា​ មៀន​ ក្រូច​ថ្លុង​ ផ្លែ​ទឹក​ដោះ​។​ល។​ ប្រ​មូល​ផ្តុំ​នៅ​ស្រុក​កេសាច់ កោះ​គូឡាវ​យុង ឡុងភូ។​ល។​ ក្នុង​នោះ​ ពូជ​មៀន​ Edaw បាន​អ្នក​ចម្ការ​នៅ​ស្រុក​ត្រាំង​ ហៅ​ឈ្មោះ​ថា​៖ មៀន​ Ido, Edor ឬ​មៀន​ថៃ​។​ល។​ តាម​ប្រ​សាសន៍​អ្នក​ចម្ការ​មៀន​ Edaw ផ្តល់​ផ្លែ​ធំ​ សាច់​ក្រាស់​គ្រាប់​តូច រស​ជាតិ​ផ្អែម​ឆ្ងាញ់​ ដឹក​ជញ្ជូន​ឆ្ងាយ​មិន​សូវ​ខូច​ខាត​។​ មៀន​ Edaw ផ្តល់​ទិន្ន​ផល​ពី​១​៧​ដល់​១​៨​តោន​/ហិកតា​ ចំ​ពោះ​ដើម​មាន​អា​យុ​កាល​ពី​៧​ឆ្នា​ំ​ឡើង​ទៅ​ ផ្តល់​ទិន្ន​ផល​ជាង​២​៥​តោន​/ហិកតា​។​ តាម​ប្រ​សាសន៍​ លោក​ង្វៀន​វ៉ានឌឹក អនុប្រ​ធាន​ការិ​យាល័យ​ កសិកម្ម​ស្រុក​កោះ​គូឡាវ​យុង បើ​ប្រៀប​នឹង​រដូវ​រាំងស្ងួត​ និង​ជ្រាប​ទឹក​ប្រៃ កាល​ពី​ឆ្នា​ំ​២​០១​៦​ ឃើញ​ថា​ឆ្នា​ំ​នេះ​កម្រិត​ប្រៃ​នៅ​ភូមិ​ភាគ​ខ្ពស់​ជាង​ច្រើន​ ការ​ប្រែ​ប្រួល​កាន់​តែធ្ងន់​ធ្ងរ​។​ បច្ចុប្បន្ន​ ការ​ទាញ​យក​ផល​ប្រ​ភព​ទឹក​ក្រោម​ដី​ និង​អនុវត្ត​បច្ចេក​វិទ្យាស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​បាន​ល្អ​ ដើម្បី​សង្គ្រោះ​​ដំ​ណាំ​ក្នុង​រដូវ​ប្រាំ​ងរាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ គឺជា​ការ​ចាំ​បាច់​និង​មាន​ប្រ​សិទ្ធ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ស្រុក​កំ​ពុង​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​រាយ​រង​ ដើម្បី​ធានា​ប្រ​ភព​ទឹក​សាប​បម្រើ​ផលិត​កម្ម​ជូន​កសិករ​​៕

យ្វី​អាញ់-វិមាន​

ចែករំលែកអត្ថបទ