លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ចែករំលែក៖ ពេលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅកន្លែងដែលមានជនរួមជាតិភាគតិចរស់នៅកុះករ លើភូមិសាស្រ្តខេត្តហូវយ៉ាង ត្រូវបានអនុវត្តសម្រេចរួចរាល់ ឃើញថាការរស់នៅរបស់ជនរួមជាតិនៅទីនេះ មានការរីកចម្រើនឡើង។
ផ្លូវចូលទៅកាន់ភូមិតឹងក្វើយកិញ។
ផ្លូវគមនាគមន៍ចូលទៅកាន់ឃុំហ្វាអាង ស្រុកភុងហ៊ីប។
លោកលីថាញ់ អ្នកមានប្រជាប្រិយនៅភូមិតឹងក្វើយកិញ ឃុំតឹងប៊ិញ ស្រុកភុងហ៊ីប រៀបរាប់៖ “ជនរួមជាតិខ្មែររស់នៅប្រមូលផ្តុំសងខាងព្រែកបើហ្គង នៅភូមិតឹងក្វើយកិញ។ នេះជាដងព្រែកនៅចុងភូមិ ម្ល៉ោះហើយពិបាកក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពីកម្មវិធី គម្រោងរបស់រដ្ឋាភិបាលសម្រាប់ជនជាតិភាគតិច។ តាំងពីពេលភូមិភាគគួបផ្សំកម្មវិធីអភិវឌ្ឍន៍ផ្លូវគមនាគមន៍ជនបទ កសាងជនបទថ្មីរួមបញ្ចូល នឹងកម្មវិធីគម្រោងពិសេសដោយឡែករបស់រដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅទីនេះ ហាក់ដូចជាអនុវត្តសម្រេចរួចរាល់ ភូមិភ្ជាប់ភូមិ ឃុំភ្ជាប់ឃុំ។ ឥឡូវមាមីងជនរួមជាតិខ្មែរនៅព្រែកបើហ្គង ធ្វើដំណើរទៅផ្សារ ឬទៅដំណាក់សុខាភិបាល រត់ម៉ូតូមួយរំពេចដល់កន្លែង។ មិនត្រឺមតែដូច្នោះ ស្ពានបេតុងថ្មីតភ្ជាប់ត្រើយភូមិតឹង ក្វើយកិញទៅនឹងផ្លូវគមនាគមន៍នៃទីប្រជុំជនបៃង៉ាង (ស្រុកចូវថាញ់A) ម៉្លោះហើយមាមីងចង់ទៅផ្សារបៃង៉ាង ឬក៏ទៅកាន់ផ្លូវជាតិលេខ៦១ក៏មានភាពងាយស្រួល”។ តាំងពីពេលមានផ្លូវគមនាគមន៍ទៅមកងាយស្រួល ប្តីប្រពន្ធបងស្រីលីធីហ្វៀង នៅភូមិតឹងក្វើយកិញ ដាំបានបន្លែបង្ការ រួចដឹកទៅលក់នៅផ្សារបៃង៉ាង។ បងស្រីហ្វៀង រៀបរាប់៖ “ទៅលក់ឯផ្សារ ខ្ញុំឃើញគេលក់ផ្សិតអំបោះដាច់ណាស់ ដូច្នេះខ្ញុំចង់បណ្តុះផ្សិត ប៉ុន្តែពុំទាន់ចេះរបៀបបណ្តុះ។ ពេលទទួលដំណឹងថា ឃុំបើកវគ្គបង្រៀនបច្ចេកទេសបណ្តុះផ្សិតអំបោះ ប្តីប្រពន្ធខ្ញុំក៏ចុះឈ្មោះទៅរៀនភ្លាម។ បន្ទាប់ពីចប់វគ្គហ្វឹកហាត់ គ្រួសារខ្ញុំបានជម្រើសចូលក្រុម ទទួលបានការឧបត្ថម្ភពីគម្រោងបណ្តុះផ្សិត ម៉្លោះហើយវិនិយោគពុំសូវបង់ថវិកាប៉ុន្មានឡើយ។ អាស្រ័យហេតុនេះ ប្តីប្រពន្ធខ្ញុំរកបានប្រាក់ចំណូលបន្ថែមជាលំនឹង”។
បងយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ A ចែករំលែក៖ ជនរួមជាតិខ្មែរនៅទីប្រជុំជនបៃង៉ាងភាគច្រើនប្រកបរបរលក់ដូរ កំប៉ិកកំប៉ុក។ ពេលបានរដ្ឋឧបត្ថម្ភដើមទុន មាមីងយកទៅទិញម៉ូតូសម្រាប់ដឹកទំនិញ (របស់របរប្រើប្រាស់ ត្រីសាច់។ល។) ដើម្បីលក់។ ពីមុន គេហៅថាទូកទំនិញ ឥឡូវមានផ្លូវគមនាគមន៍ងាយស្រួល ម៉្លោះហើយមាមីងឡើងដីគោក។ អាស្រ័យផ្លូវគមនាគមន៍ចូលដល់ភូមិនានា កន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ត ឃុំបានកសាងសម្រេចរួចរាល់ ជីវភាពមាមីងប្រកបរបរជួញដូរកាន់តែមានភាពល្អប្រសើរឡើង”៕
ហាថាញ់-មុនី