24/02/2020 - 15:55

កាង​ឡុង​ គិត​គូរ​ដល់​គ្រួ​សារ​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍

ពង្រីក​ប្រ​វេណី​ “ផឹក​ទឹក​នឹក​ប្រ​ភព​” ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ លើ​ភូមិ​សាស្រ្ត​ស្រុក​កាង​ឡុង​ ខេត្ត​ត្រាវិញ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​ដល់​គ្រួ​សារ​គោល​នយោ​បាយ​និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។​  ហេតុ​នោះ​ បច្ចុប្បន្ន​លើ​ភូមិ​សាស្រ្ត​ស្រុក​  គ្មាន​គ្រួ​សារ​គោល​នយោ​បាយ​ ឬ​អ្នក​មាន​សគុណ​ណា​មួយ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រទេ។​

បង​ស្រី​ត្រឿង​ធីភឿង ចុះ​ទៅ​ពិនិត្យ​ចម្ការ​ផ្លែ​ស្រកា​នាគ​របស់​ពូថាច់​ញ៉ឹង។​ 

បច្ចុប្បន្ន​ ស្រុក​កាង​ឡុង​ មាន​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ប្រ​មាណ​៣​.៧​២​៨​រូប​ ក្នុង​នោះ​ វីរមាតា​វៀត​ណាម​មា​ន១​.០​៥​៦​រូប​ (សព្វ​ថ្ងៃ​នៅ​រស់​៥​០​រូប​) យុទ្ធ​ជន​ពិការ​១​.៤​២​០​រូប​  យុទ្ធ​ជន​រង​ជំងឺ​៨​រូប​ យុទ្ធ​ជន​ចូល​រួម​តស៊ូ​រំដោះ​​ប្រ​ទេស​ជាតិ​សម័យ​សង្គ្រាម​រង​គ្រោះ​ដោយ​ជាតិ​ពុល​គីមី​៣៣៦​រូប​ ព្រម​ទាំង​មុខ​សញ្ញា​មួយ​ចំ​នួន​ទៀ​ត​។​ រៀង​រាល់​ឆ្នាំ​ អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​  ការិយា​ល័យការ​ងារ​ យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ស្រុក​ បាន​កសាង​ផែន​ការ​ណែនាំ​ ធ្វើ​ការ​ពិនិត្យ​តាម​ឃុំ​ ទី​ប្រ​ជុំ​ជន​ ក្នុង​ការ​អនុវត្ត​របប​គោល​នយោ​បាយ​អនុ​គ្រោះ​ សម្រាប់​យុទ្ធ​ជន​ពិការ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ ដោយ​ធានា​គិត​គូរ​របប​គោល​នយោ​បាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទាន់​ពេល​តាម​បទ​បញ្ញត្តិ​។​ ក្រៅ​ពីនេះ​ ការិយា​ល័យ​ការ​ងារ​ ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ប្រើ​ប្រាស់​ថវិកា​រដ្ឋ​ឧបត្ថម្ភ​ សាង​សង់​ ជួស​ជុល​លំ​នៅ​ឋាន​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ផង​ដែរ​។​ ក្នុង​ឆ្នាំ​២​០​១​៩​ ការិ​យាល័យ​ការ​ងារ​ ក៏​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ សង់​និង​ប្រ​គល់​ផ្ទះ​ឧបការ​គុណ​បាន​៤​៤​ខ្នង​ ផ្ទះ​មិត្ត​រួម​កង​៤​ខ្នង​ ដើម្បី​ផ្តល់​ជូន​អ្នក​មាន​សគុណ​ដែល​លំ​បាក​ខាង​លំ​នៅ​ឋាន​ សរុប​ទឹក​ប្រាក់​ជាង​២​,១​ពាន់​លាន​ដុង​។​

 លោក​ស្រី​ត្រឿង​ធីភឿង កម្មា​ភិបាល​ផ្នែក​វប្បធម៌​-សង្គម​កិច្ច​ឃុំ​ភឿងថាញ់ ​ឱ្យដឹង​៖ “ក្នុង​ឃុំ​មាន​អ្នក​មាន​សគុណ​ប្រ​មាណ​២​៣​៨​រូប​, ត្រូវ​បាន​ទទួល​ប្រាក់​សោ​ធន​រៀង​រាល់​ខែ​ ក្នុង​នោះ​ មាន​១​៤​រូប​ជា​ជន​ជាតិ​ខ្មែរ​។​ ឆ្នាំ​២​០​១​៩​ ឃុំ​បាន​សង់​ផ្ទះ​ថ្មី​ និង​ជួស​ជុល​ផ្ទះ​ឧបការ​គុណ​ដល់​អ្នក​មាន​សគុណ​ប្រ​មាណ​៩​៨​ខ្នង​។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ថែម​ទាំង​មាន​កិច្ច​ចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​ សកម្ម​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់ថ្នាក់​ សាម​គ្គី​រួម​កម្លាំង​អនុវត្ត​ល្អ​ចលនា​តប​ស្នង​សង​គុណ​ ផឹក​ទឹក​នឹក​ប្រ​ភព​”។​  ពូថាច់​ញ៉ឹង នៅ​ភូមិ​ផ្សារ ឃុំ​ភឿងថាញ់ ជា​យុទ្ធ​ជន​ពិការ​៣​/៤​ ឱ្យ​ដឹង​៖  “គ្រួ​សារ​ខ្ញុំ​តែ​ងបាន​បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ទាំង​ផ្នែក​សម្ភារៈ​ និង​ស្មារតី​ផង​។​ កាល​ពី​ឆ្នាំ​២​០​១​០​ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ជំនួយ​ផ្ទះ​ឧបការ​គុណ​។​ រៀង​រាល់​ខែ​ ខ្ញុំ​ទទួល​បាន​ប្រាក់​សោ​ធន២​,៥​លាន​ដុង​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​។​  ក្រៅ​ពីនេះ​ ក៏​បាន​ធនាគារ​គោល​នយោ​បាយ​និង​សង្គម​ផ្តល់​ប្រាក់កម្ចី​២​០​លាន​ដុង​ ដើម្បី​ជួញ​ដូរ​និង​ដាំ​ដើម​ស្រកានាគ។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន​ ខ្ញុំ​អរគុណ​ចំ​ពោះ​បក្ស​និង​រដ្ឋ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ ក្នុង​នោះ​ មាន​គ្រួ​សារ​ខ្ញុំ​ជា​ដើម​”។​ 

លោក​ស្រី​លឿង​ធីកៀង​ អនុប្រ​ធាន​ការិ​យាល័យ​ការ​ងារ​ យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ស្រុក​កាង​ឡុង​ ឱ្យដឹង​៖ “ការិ​យាល័យ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ស្រុក​ បាន​កសាង​ផែន​ការ​ មាន​កិច្ច​ចង្អុល​ការ​ដល់​ឃុំ​នានា​ អនុវត្ត​ល្អ​ការ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​គោល​នយោ​បាយ​សង្គម​ ពិសេស​គឺ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​តប​ស្នង​សង​គុណ​ ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​សន្តិ​សុខ​នយោ​បាយ​នៅ​ភូមិ​ភាគ​”៕

សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ