(កឹងធើ) តាមគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖ ក្រុងទើបអនុវត្តសម្រេចការបែងកំណត់តំបន់ជនជាតិភាគតិច តាមកម្រិតអភិវឌ្ឍន៍ ដំណាក់កាល ២០២១-២០២៥។
ផ្លូវឆ្ពោះទៅកាន់ឃុំវប្បធម៌ - ជនបទថ្មីថើយស្វឹង ស្រុកកើ-ដ។
ជាមួយគ្នានោះ ក្រុងមានអង្គភាពចំនួន៦/៨៥ (ឃុំ សង្កាត់) មានគ្រួសារជនជាតិភាគតិចចាប់ពី១៥%ឡើងទៅ រួមមាន៖ សង្កាត់តឹងអាង (ខណ្ឌនិញកេវ); សង្កាត់ចូវវ៉ាន់លីម (ខណ្ឌអូរម៉ូង); ទីប្រជុំជនកើ-ដ ឃុំថើយស្វឹង ឃុំថើយដុង និងឃុំដុងថាំង (ស្រុកកើ-ដ)។ យោងតាមលទ្ធផលខាងលើ ទូទាំងក្រុងមានអង្គភាពចំនួន១៩/៦៣០ (មណ្ឌល ភូមិ) មានគ្រួសារជនជាតិភាគតិច ចាប់ពី១៥%ឡើងទៅ។ ក្នុងនោះ ខណ្ឌនិញកេវមានមណ្ឌលចំនួន៩ ខណ្ឌកាយរុាំងមានមណ្ឌលចំនួន១ ស្រុកថើយឡាយមានភូមិចំនួន៧ ស្រុកកើ-ដមានភូមិចំនួន១ និងស្រុកវិញថាញ់ មានភូមិចំនួន១។ ឆ្នាំ២០១៩ ក្រុងកឹងធើ នៅសល់តែឃុំថើយស្វឹង ស្រុកកើ-ដ មានលក្ខណៈសេដ្ឋកិច្ច-សង្គមនៅលំបាក (មណ្ឌល២) និងភូមិលំបាកពិសេសចំនួន២ គឺភូមិថើយត្រឿង១និងថើយត្រឿង២ ចំណុះឃុំថើយស្វឹង។ ខែកក្កដា ឆ្នាំ២០១៩ ឃុំថើយស្វឹង បានទទួលស្គាល់ជាឃុំវប្បធម៌ ជនបទថ្មី។ ប្រការនេះ ស្របជាមួយគ្នានឹងការអនុវត្តសម្រេចលក្ខឋានឃុំមណ្ឌល២ (គ្មាននៅភូមិលំបាកពិសេស) តាមសេចក្ដីកំណត់។
លោកដាវហឿង អនុប្រធានគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖ លទ្ធផលនៃការបែងកំណត់ឃុំ ភូមិ តំបន់ជនជាតិភាគតិចតាមកម្រិតអភិវឌ្ឍន៍ គឺមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវគោលនយោបាយ វិធានការសមស្រប និងមានផែនការសមស្របជាមួយនឹងលក្ខណៈជាក់ស្ដែង។ ផ្ដើមពីនោះ បានជួយភូមិភាគជំរុញល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនជាតិភាគតិច កាត់បន្ថយគម្លាត រវាងតំបន់និងតំបន់ជនជាតិនិងជនជាតិ៕
ថាញ់ឡុង - ថាច់ធី