20/07/2020 - 14:57

បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​នៅ​ភូមិ​ភាគ​

កសិករ​គឹម​សុភា​ព​ នៅ​ភូមិ​ពន្លាជ័យ​ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ នាំមុខ​ក្នុង​ការ​នាំយក​ទំពាំង​បារាំង​មក​ដាំ​នៅ​ភូមិ​ភាគ​។​

បង​គឹម​សុភាព​ កំ​ពុង​ប្រ​មូល​ផល​ទំ​ពាំង​បា​រាំង​។

ដោយបាន​សមាគម​កសិករ​ឃុំ​លឿងហ្វា និង​សហករ​ណ៍កសិ-ពាណិ​ជ្ជកម្ម​និង​ផលិត-សេវា​កម្ម​ស្វឹង​ថា​ញ់ ឧទ្ទេស​នា​មអំ​ពី​ទម្រង់​ដាំ​ទំ​ពាំង​បារាំង​លើ​ដី​ល្បាយខ្សាច់​ កសិករ​គឹម​សុភា​ព​ ក៏​បាន​ដាំ​សាក​ល្ប​ងមើល​លើ​ដី​ស្រែ​ប្រ​មាណ​ ០,៥​ ហិកតា​។​ បន្ទាប់​ពី​ដាំ​បាន ​៦​ ខែ​ ទំ​ពាំង​បារាំង​របស់​បង​មាន​ការ​លូត​លាស់​ល្អ​ និងចាប់​ផ្តើម​បាន​ប្រ​មូល​ផល​។​ បង​សុភា​ព​ ឱ្យ​ដឹងដោយ​ក្តី​រីក​រាយ៖ “ផលិតផល​ទំ​ពាំង​បារាំង​បាន​សហករ​ណ៍ប្រ​មូល​ទិញ​ ជាមួយ​តម្លៃ​ពី​  ៦០.០០០-៩០.០០០ ដុង​/គីឡូ​ក្រាម​។​ ជារៀង​រាល់​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ប្រ​មូល​ផល​ទំ​ពាំង​បារាំង​បាន​ពី​ ៤​-៦​ គីឡូ​ក្រាម​។​ គ្រួ​សារ​ខ្ញុំ​រក​បានប្រាក់​ចំ​ណូល​ពី​ទំ​ពាំង​បារាំង​ប្រ​មាណ ​១០ លាន​ដុង​/ខែ​ ខ្ពស់​ជាង​ធ្វើ​ស្រែ​។​ ប្រាក់​វិនិ​យោគប្រ​មាណ ​២០ លាន​ដុង​/កុង​ ប៉ុន្តែ​ ខ្ញុំ​បាន​សហករ​ណ៍ជំ​នួយ​ពូជ​ ម៉្លោះ​ហើយ​កាត់បន្ថយ​ប្រាក់​ចំ​ណា​យ​។​ ដើម្បី​សំ​ចៃ​ទឹក​ ខ្ញុំ​វិនិ​យោគប្រ​ព័ន្ធ​ស្រោច​ស្រព​ជិត ​១០ លាន​ដុង​”។​

តាម​ប្រ​សាសន៍​បង​លីវ៉ាន់តឹម ប្រ​ធាន​សមាគមក​សិករ​ឃុំ​លឿង​ហ្វា ឱ្យ​ដឹង​៖ ទំ​ពាំង​បារាំង​ជាប្រ​ភេទ​ដំ​ណាំ​សមស្រប​នឹង​ការ​ប្រើ​ប្រាស់​ជីកំប៉ុស តិច​ប្រើ​ប្រាស់​ជីគីមី​ មិន​សូវ​មាន​សត្វ​ល្អិតបំ​ផ្លាញ​ ម្ល៉ោះ​ហើយ​តិច​មាន​ហា​និភ័យ​។​ ក្នុង​រយៈពេល​លូត​លាស់​ មាមីង​កសិករ​គប្បី​ធានា​ទឹកស្រោច​ស្រព​គ្រប់​គ្រាន់​ មាន​ប្រ​ព័ន្ធ​រំដោះ​ទឹក​ ដើម្បី​ជៀស​វាង​ទឹក​ជន់លិច​នៅ​រដូវ​ភ្លៀង​ ទំ​ពាំង​លូតលាស់​ល្អ​។​ ផលិតផល​ទំ​ពាំង​បារាំង​ តែង​បានសហករ​ណ៍ប្រ​មូល​ទិញ​ទាំង​អស់​។​

 កសិករ​គឹម​សុភា​ព​ កំ​ពុង​ចលនា​គ្រួ​សារ​នៅក្បែរ​ៗ​បង្វែរ​ពី​ការ​ធ្វើ​ស្រែ​ទិន្ន​ផល​ទាប​ មក​ដាំ​ទំ​ពាំង​បារាំង​វិញ​។​ ទន្ទឹម​នឹង​នោះ​ សហកា​រជាមួយ​សមាគម​កសិករ​ឃុំ​លឿង​ហ្វា សហករ​ណ៍កសិ-ពាណិ​ជ្ជកម្ម​និង​ផលិត-សេវា​កម្ម​ស្វឹង​ថា​ញ់ រៀបចំ​វគ្គ​ហ្វឹក​ហា​ត់ ទស្សនា​ទម្រង់​ដាំ​ដុះ​របស់​គ្រួ​សារ​គាត់​ សំ​ដៅ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ រួម​ចំ​ណែ​ក​បំបាត់​ភាព​ក្រី​ក្រនៅ​ភូមិ​ភាគ​៕​

សឺនម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​គឹម​សុភាព​