09/03/2020 - 16:07

ក្តី​រីក​រាយ​របស់​អ្នក​ដាំ​ខ្ទឹម​ក្រ​ហម​

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​នៅ​ក្រុង​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ អ្នក​ណាក៏​មាន​ក្តី​ត្រេក​អរ​ដែរ​ ពីព្រោះ​ដំណាំ​ខ្ទឹម​អំ​ណោយ​ផល លក់​បាន​ថ្លៃ​។​ តាម​ប្រ​សាសន៍​របស់​កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​នៅ​ក្រុង​វិញ​ចូវ​៖ ឆ្នាំ​នេះ អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល ម្ល៉ោះ​ហើយ​ខ្ទឹម​ក្រ​ហម​មាន​ទិន្ន​ផល​ពី២​ដល់​៣​តោន​ក្នុង​មួយ​កុង​។​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច កសិករ​នៅ​ចំ​ណេញ​បាន​ជាង​១​០​លាន​ដុង​ក្នុង​មួយ​កុង​។​

កសិករ​នៅ​ក្រុង​វិញចូវ​ ថែ​ទាំ​ខ្ទឹម​ក្រ​ហម​។​

មក​ដល់​ពេល​នេះ កសិករ​នៅ​វិញចូវ​ ប្រ​មូល​ផលខ្ទឹម​ក្រ​ហម​បាន​ជាង​១​.៧​០​០​ហិក​តា​  ក្នុង​ចំ​ណោម​ជាង​៤​.៣​០​០​ហិក​តា ​ក្នុង​នោះ ច្រើន​បំ​ផុត​នៅ​តាម​ភូមិ​ភាគ​ដូច​ជា​៖ ឃុំ​វិញ​ហាយ សង្កាត់​វិញ​ភឿក និង​សង្កាត់​២​។​ល។​ អ្នក​មីង​តាំង​ធីភឿន នៅ​អនុសង្កាត់​កាឡាំង​អា​បៀង សង្កាត់​២ មានក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង ពីព្រោះ​ខ្ទឹម​ក្រ​ហម​អំ​ណោយ​ផល។​ ឆ្នាំ​នេះ​ គ្រួ​សារ​គាត់​ដាំ​ខ្ទឹម​ក្រ​ហម​បាន​ជា​ង​២​កុង ប្រ​មូល​ផល​បាន​ជាង​៤​តោន ឈ្មួញ​ចុះ​ទិញ​ដល់​ស្រែ​ តម្លៃ​ជាង​២​០​.០​០​០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។​ មីង​ភឿន ឱ្យដឹង​៖ "កាល​ពី​ចូល​ឆ្នាំ​វៀត​ណាម​កន្លង​ហើយ ខ្ទឹម​លក់​បាន​ថ្លៃ​ ពីព្រោះ​ដើម​រដូវ ប៉ុន្តែ​ឥឡូវ​ឈាន​ចូល​រដូវ​ប្រ​មូល​ផល​ស្រុះ​គ្នា​ ប៉ុន្តែ​តម្លៃ​ក៏​នៅ​ខ្ពស់​ ម្ល៉ោះ​ហើយ​អ្នក​ដាំ​ខ្ទឹម​ត្រេក​អរ​ខ្លាំង​ណាស់​! ដោយ​សារ​តម្លៃ​ខ្ពស់ ទើប​កសិករ​មាន​ដើម​ទុន​ដាំ​រដូវ​បន្ត​ទៀ​ត​។​ សង្ឃឹម​ថា ឆ្នាំ​ក្រោយ​តម្លៃ​ខ្ទឹម​ក៏បាន​ខ្ពស់​ ទើប​អ្នក​ដាំ​ខ្ទឹម​ក្រ​ហម​នឹង​មាន​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​"។​ អ្នក​មីង​ថាច់​ធីហន នៅ​អនុសង្កាត់​កាឡាំង​អា​បៀង ដាំ​ខ្ទឹម​ក្រ​ហម​បាន​ជាង​២​កុង ប្រ​មូល​ផលបាន​ជាង​៤​តោន ឱ្យដឹង​៖ "ឆ្នាំ​នេះ ដាំ​ខ្ទឹម​ក្រ​ហម​ចំ​ណាយ​ដើម​ទុន​ច្រើន ទិញ​ខ្ទឹម​ពូជ​ជាង​១០​លាន​ដុង​ មិន​ទាន់​គិត​ដល់​ប្រាក់​វិនិ​យោគ​ផ្នែក​ផ្សេង​ៗ​ទៀត​។​ ឥឡូវ​ឃើញ​ខ្ទឹម​មាន​តម្លៃ​ខ្ពស់ អ្នក​ណា​ក៏​ត្រេក​អរ និង​មាន​កម្លាំង​ដើម្បី​ដាំ​រដូវ​ក្រោយ​"។​

លោក​ង្វៀង​មិញ​ទ្រី អនុប្រ​ធាន​ការិ​យាល័យ​សេដ្ឋកិច្ច​ក្រុង​វិញចូវ​ ឱ្យដឹង​៖ "ឆ្នាំ​នេះ តម្លៃ​ខ្ទឹម​ពូជ​ថ្លៃ ម្ល៉ោះ​ហើយ​ការ​ចំ​ណាយ​ដើម​ទុន​ច្រើន ជំនួស​មក​វិញ ខ្ទឹម​លក់​បាន​ថ្លៃ​និង​អំ​ណោយ​ផល ម្ល៉ោះ​ហើយ​អ្នក​ដាំ​រក​បាន​ប្រាក់​ចំ​ណេញ​គ្រាន់​បើ​។​ នេះ​ពិត​ជា​ក្តី​រីក​រាយ មិន​ត្រឹម​តែ​ជួយ​កសិករ​មាន​ប្រ​ភព​ចំ​ណូល​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ផ្តល់​ទំ​នុក​ចិត្ត​ដើម្បី​មាមីង​កសិករ​នៅ​តំ​បន់​សមុទ្រ បន្ត​ការ​ដាំ​ខ្ទឹម​ក្រ​ហម​"។​

យ្វី​អាញ់-វិ​មាន 

ចែករំលែកអត្ថបទ