ក្រសួងធនធាននិងបរិស្ថាន បានស្នើរដ្ឋាភិបាលបែងចែកថវិកាដើម្បីឧបត្ថម្ភ ១០០% ពីថវិកាមជ្ឈិមដល់ភូមិភាគនានាដោយធានាការវាស់វែង បោះបង្គោលព្រំដី គូសផែនទី និងចុះបញ្ជីសុរិយោដី ក៏ដូចជាផ្តល់អាជ្ញាបណ្ណនិងកសាងមូលដ្ឋានទិន្នន័យដីធ្លីដល់ក្រុមហ៊ុនកសិ-រុក្ខកម្ម ជនរួមជាតិភាគតិច។ល។
ឧបត្ថម្ភដីបង្កបង្កើនផល ដើម្បីបង្កើតការងារចិញ្ចឹមជីវិតដល់ជនរួមជាតិភាគតិច។ រូប៖ លីធាន
តាមតំណាងក្រសួងធនធាននិងបរិស្ថាន ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីការផ្សព្វផ្សាយអនុវត្តភារកិច្ចដែលពាក់ព័ន្ធដល់ការរៀបចំ ផ្លាស់ប្ដូរកសិ-រុក្ខដ្ឋានអាជីវកម្មរដ្ឋមកទល់ពេលនេះ មាន៤៣/៤៥ ខេត្ត បានសម្រេចរួចរាល់ដំណើរការវាស់វែង បោះបង្គោលព្រំដី និងវាស់វែងកសាងប្លង់សុរិយោដី។
គ្រប់ក្រសួង ផ្នែកដែលពាក់ព័ន្ធ បានអនុវត្តដំណើរការពិនិត្យពិច័យលើក្រុមហ៊ុនកសិ-រុក្ខកម្មចំនួន២៧៥។ ក្នុងនោះ ផ្ទៃដីកសិ-រុក្ខដ្ឋាន តាមការគ្រោងទុកនឹងប្រគល់ឱ្យភូមិភាគតាមសេចក្តីសម្រេចលេខ១១២/២០១៥/NQ-QH១៣ គឺ៤៦៥.០២៩ ហិកតា បង្កើនផ្ទៃដីសរុបដែលប្រគល់ឱ្យភូមិភាគ រហូតមកទល់ពេលនេះ មានប្រមាណ ១.០៨៦.៥៩៤ ហិកតា (យោងតាមសេចក្តីសម្រេចលេខ២៨-NQ/TW គឺ ៦២១.៥៦៥ ហិកតា តាមសេចក្តីសម្រេចលេខ ៣០-NQ/TW គឺ ៤៦៥.០២៩ ហិកតា)។ល។
ថ្វីត្បិតដូច្នោះក្តី ជាក់ស្តែងការងារគ្រប់គ្រងដីធ្លីនៅមានភាពខ្វះចន្លោះ គប្បីធ្វើការកត់សម្គាល់ ដើម្បីមានវិធានការដោះស្រាយ ដូច៖ សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងនិងការប្រើប្រាស់ដីរបស់កសិ-រុក្ខដ្ឋាននៅមានកម្រិតទាប; បង្កប់ហានិភ័យប្តឹងផ្តល់ និងរំលោភបំពានដីធ្លី; ប្រភពដីធ្លីមិនទាន់ពង្រីកប្រសិទ្ធភាព; ព្រៃឈើនិងដីព្រៃនៅតែបន្តរងការបំផ្លិចបំផ្លាញ ហានិភ័យនៃការថមថយបរិស្ថានកើនខ្ពស់។ល។
អាស្រ័យហេតុនោះ ដើម្បីដោះស្រាយជាមូលដ្ឋាននិងព្រមៗគ្នានូវបញ្ហាខាងលើ ក្រសួងធនធាននិងបរិស្ថាន បានស្នើដល់ក្រុមប្រឹក្សាជនជាតិ ធ្វើរបាយការណ៍ជូនរដ្ឋសភា បែងចែកថវិកា ដើម្បីអនុវត្តឱ្យសម្រេចភារកិច្ចតាមសំណើនៃសេច ក្តីសម្រេចលេខ៣០-NQ/TWនិងសេចក្តីសម្រេចលេខ១១២/២០១៥/QH១៣។
ក្រសួងធនធាននិងបរិស្ថាន ក៏បានស្នើ៖ គប្បីសិក្សាស្រាវជ្រាវកសាងគោលនយោបាយរួមនិងព្រមៗគ្នា ដើម្បីដោះស្រាយជាសារវន្តស្ថានភាពខ្វះដីបង្កបង្កើនផល ដីសង់ផ្ទះរបស់ជនរួមជាតិភាគតិច៕
យោង៖ http://cema.gov.vn -ប្រែសម្រួល៖ លីសៀ