ដោយការខ្នះខ្នែងរបស់លោកគ្រូអ្នកគ្រូ និងសិស្សរួមជាមួយនឹងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជន គណៈ ផ្នែកនៅភូមិភាគគ្រប់លំដាប់ថា្នក់ ក៏ដូចជាការប្រកៀកស្មារបស់គណៈតំណាងអាណាព្យាបាលសិស្ស ម៉្លោះហើយសាលាបឋមសិក្សាដាយតឹម២ ឃុំដាយតឹមស្រុកម៉ីស្វៀង ខេត្តស្រុកត្រាំងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ផ្នែកវះកាត់ប្រើថ្នាំសណ្តំនិងប្រពោធកម្មនៃមន្ទីរពហុព្យាបាល កៀងយ៉ាង ឈានដល់ការផ្លាស់ថ្មីអាកប្បកិរិយាបម្រើអ្នកជំងឺ លើកកម្ពស់វិជ្ជាជីវៈឯកទេស សំដៅញុាំងឲ្យអ្នកជំងឺពេញចិត្ត។
ក៏ដូចខណ្ឌ ស្រុកដទៃដែរ ស្រុកកើ-ដ ក្រុងកឹងធើ ធ្វើបានល្អការងារត្រៀមបម្រុងសម្រាប់ឈានចូលឆ្នាំសិក្សាថ្មី។ េលាកត្រឹងង៉ុកង៉ី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹង៖ “មានសាលារៀនជាច្រើនបានសាងសង់ថ្មីម្រេចទាន់ពេល ដើម្បីដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា២០១៧-២០១៨។
ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅជាង៧១%។ អាស្រ័យហេតុនោះ ឃុំបានទទួលប្រយោជន៍ពីកម្មវិធី គម្រោងពិសេសជាច្រើនលើវិស័យសុខាភិបាល ម៉្លោះហើយគុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានលើកកម្ពស់។
កំណត់ការងារថែទាំសុខភាពប្រជាជន គឺជាការងារមួយដ៏សំខាន់ ចាប់តាំងពីដើមឆ្នាំមកសាខាបក្សនៃមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង ស្រុកថ្កូវ ខេត្តត្រាវិញ បានកសាងសេចក្តីសម្រេចចិត្ត កសាងផែនការរួចផ្សព្វផ្សាយអនុវត្តព្រមៗគ្នា សម្រេចទិសដៅដាក់ចេញ។
ឆ្នាំសិក្សា២០១៦-២០១៧ មានសិស្សជនជាតិខ្មែរមួយរូបគឺប្អូនឡឹមថាញ់ឡុក រៀនថ្នាក់ទី១២ 1សាលាមធ្យមសិក្សាចំ ណេះទូទៅលិតហោយធឿង ស្រុកត្រឹងឌេ ខេត្តសុកត្រាំង ទទួលបានរង្វាន់លេខ២ក្នុងពិធីប្រឡងវិទ្យាសាស្រ្ត-បច្ចេកទេសថ្នាក់ជាតិ និងរង្វាន់លេខ១ក្នុងពិធីប្រឡង ច្នៃប្រតិដ្ឋសម្រាប់យុវវ័យ កុមារថ្នាក់ខេត្ត។
លោកស្រី ង្វៀនហ្វាយធ្វីហាំង នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹង៖ ផ្នែកអប់រំខេត្តនឹងចង្អុលការដល់អង្គភាពក្រោមឱវាទ ត្រៀមបម្រុងបានល្អសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨។
មិនត្រឹមតែសម្រេចបានល្អនូវភារកិច្ចឯកទេសជាគ្រូពេទ្យទទួលបន្ទុកពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ គ្រូពេទ្យឡឹមសល ប្រធានដំណាក់សុខាភិបាលឃុំហ្វាតឹង ស្រុកកូវកែ ខេត្តត្រាវិញ តែងបានអ្នកជំងឺនិងប្រជាជនគោរពរាប់អាន ។
ភូមិបឹង ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៨៣%។ បច្ចុប្បន្ន ភូមិនេះគឺជាគំរូលេចធ្លោក្នុងចលនារៀនសូត្រ ហើយមានមនុស្សជាច្រើនតែងហៅភូមិនេះថា “ភូមិវេជ្ជបណ្ឌិត”។ ភូមិបឹង មិនត្រឹមតែគ្រួសារអ្នកមានទេ គ្រួសារអ្នកក្រីក្រ ក៏ខិតខំចិញ្ចឹមកូនរៀនសូត្រ ដើម្បីផ្លាស់ប្តូរវាសនាកូនៗ ដោយការសិក្សាដែរ។
យោងតាមគណៈចាត់តាំងមជ្ឈិម បច្ចុប្បន្ន កម្មាភិបាលជនជាតិ ភាគតិចនៅថ្នាក់មជ្ឈិមជាង១៨ពាន់នាក់ ក្នុងចំណោមកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ទាំងអស់ជិត៣៦៦ពាន់នាក់(ស្រូបអត្រា៥%)
តាមក្រសួងសុខាភិបាល បច្ចុប្បន្ន ស្ថានភាពរោគឆ្លងរាលដាលកំពុង មានការប្រែប្រួលយ៉ាងស្មុគស្មាញ ពិសេសគឺរោគឆ្លងរាលដាលក្នុងរដូវភ្លៀង ដូច៖ ផ្តាសាយ គ្រុនឈាម រលាកខួរក្បាលបណ្តាលមកពីវីរុស ជំងឺឆ្កែឆ្កួត ជំងឺពងដៃ ជើង មាត់។ល។
ជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងស្មុគស្មាញលើភូមិសាស្រ្តស្រុកឡុងភូ ខេត្តសុកត្រាំង ម៉្លោះហើយការ បង្ការរោគរាលដាល ត្រូវបានផ្នែកសុខាភិបាលស្រុកផ្សព្វផ្សាយយ៉ាងសកម្ម។