សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជាតិនៅឆ្នាំសិក្សា២០១៤-២០១៥ ។ ដើម្បីពង្រីកនូវសមិទ្ធផលដែលសម្រេចបានគ្រូនិងសិស្សនៃសាលា មធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ បានបន្តការ ធ្វើឲ្យមានការរីកចម្រើន ជឿនលឿន គួរជាទីមោទនៈ។ល។
សិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ ក្នុងម៉ោងរៀនអក្សរខ្មែរ ។
លោកគ្រូជូវុាំងថាញ់ នាយកសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិ អន្តេវាសិកខេត្តត្រាវិញ ឲ្យដឹង៖ ឆ្នាំសិក្សា២០១៤-២០១៥ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ បានផ្ដុំកម្លាំងឲ្យការងារអនុវត្តបធានបទ "បន្តការផ្លាស់ថ្មីគ្រប់គ្រងនិងលើកកម្ពស់គុណភាពអប់រំ"។ ជាក់ស្តែងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក ខេត្តត្រាវិញ បានធានាបណ្តាសកម្មភាពជំនាញ កសាងផែនការ សហប្រតិបត្តិការរវាងផ្នែកនានា ក្នុងសាលាជានិច្ចកាលសិក្សាស្រាវជ្រាវ ផ្លាស់ថ្មីការងារគ្រប់គ្រងចិញ្ចឹមថែទាំ និងបង្ហាត់បង្រៀនសិស្សឲ្យបានសមស្រប សំដៅលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាល ។ ទន្ទឹមនឹងនោះ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ នៅទាំងផ្សព្វផ្សាយបណ្តាគោលការណ៍គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ក៏ដូចជាលក្ខន្តិកៈរបស់ផ្នែកបានគ្រប់សព្វ ដើម្បីកំណត់ទិសដៅការងារដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ទូទាំងសា លាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញទាំង៣ប្លុក គឺប្លុកថ្នាក់ទី១០ ទី១១ និងទី១២ ប្រឡងត្រៃមាសឆ្នាំសិក្សា២០១៤-២០១៥ ជាលទ្ធផល៖ ខាងចរិយាសម្បត្តិមានសិស្សជាង៩០% សម្រេចនិទ្ទេសល្អ ក្រៅពីនោះ គឺសម្រេចនិទ្ទេសគ្រាន់បើ គ្មានសិស្សនិទ្ទេសមធ្យម។ ខាងសមត្ថភាពសិក្សា មានសិស្សជិត៥០% សម្រេចនិទ្ទេស គ្រាន់បើ ពូកែគ្មានសិស្សសមត្ថភាពសិក្សានិទ្ទេសខ្សោយ។
យោងតាមរបាយការណ៍លទ្ធផលរៀនសូត្រឆ្នាំសិក្សា២០១៣-២០១៤ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ បន្ត ការគាំទ្រនិងរៀបចំអនុវត្តការចលនា "គ្មាន៣"; "ការចលនាលោកគ្រូ អ្នកគ្រូគ្រប់រូប ជាគំរូសីលធម៌រៀនដោយខ្លួនឯងនិងមានគំនិតច្នៃប្រតិដ្ឋ" ផ្សាភ្ជាប់នឹងការចលនា "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" រៀបចំកសាង "សាលាជិតស្និទ្ធ សិស្សខ្នះខ្នែង"; "រក្សាសាលាបៃតងជ្រះ ស្អាត ស្រឡះស្រឡំ" ។ល។ ពិសេស សាលាមធ្យមសិក្សាចំណេះទូ ទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ បានម្ចាស់ការក្នុងការបង្កើនកម្រិតជួសជុលមូលដ្ឋានសម្ភារៈ អគារសិក្សាបំពាក់បរិក្ខារបម្រើការបង្ហាត់បង្រៀន សំដៅឆ្លើយតបបានល្អនូវតម្រូវការបង្រៀននិងរៀន។ លទ្ធផលឆ្នាំសិក្សាកន្លង ទូទាំងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិ អន្តេវាសិកខេត្តត្រាវិញ មានសិស្សសម្រេចនិទ្ទេសពូកែ៨,៦% និទ្ទេសគ្រាន់បើ៥៦,៣% និទ្ទេសមធ្យម៣៤% ចរិយាសម្បត្តិសិស្សសម្រេចនិទ្ទេសល្អ៩៣,៦% និទ្ទេសគ្រាន់បើ៦,៤%គ្មានសិស្សនិទ្ទេសមធ្យម។
លោកគ្រូ គឹមវុាំងសែន នាយករងសាលាមធ្យមសិក្សាចំណេះទូទៅ ជនជាតិអន្តេវាសិកខេត្តត្រាវិញ ឲ្យដឹងបន្ថែម៖ កំណត់ទិសឆ្នាំសិក្សា២០១៤-២០១៥ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញនឹងបន្តការផ្លាស់ថ្មីការងារគ្រប់គ្រង វិស័យអប់រំដោយចាត់ទុកការងារនេះជាភារកិច្ចសំខាន់ ជាភាពទម្លុះទម្លាយ ដើម្បីលើកកម្ពស់គុណភាពអប់រំ បន្តការព្យាយាមអនុវត្តទិសដៅលើកកម្ពស់គុណភាព តាមគោលលំនាំ "ពង្រីកទេពកោសល្យណាមួយរបស់សិស្សក្នុងវិស័យមួយចំនួន លើមូលដ្ឋានធានាអប់រំបណ្តុះបណ្តាគ្រប់ជ្រុងជ្រោយ" គួបផ្សំស៊ីជម្រៅគោលការណ៍អប់រំ៖ រៀនដើរទន្ទឹមនឹងការអនុវត្តន៍ សាលារៀនផ្សាភ្ជាប់ជាមួយនឹងគ្រួសារ សង្គម ខ្នះខ្នែងជំរុញយ៉ាងខ្លាំងក្លានូវការចលនាប្រឡងប្រណាំង លើកយកនូវគំរូជឿនលឿនបានទាន់ពេល ដើម្បីលើកទឹកចិត្តនិងធ្វើឲ្យសិស្សមានស្មារតីរៀនសូត្រ សម្រេចបានលទ្ធផលល្អ៕
ថាញ់ផុង-មុនី