មូលនិធិអាហារូបករណ៍ "វ៉ឺអាយ៉ិន" សហការជាមួយនឹងសម្ពន្ធយុវជនខេត្តសុកត្រាំង បានរៀបចំអាហារូបករណ៍ "វ៉ឺអាយ៉ិន" ជូនចំពោះសិស្សានុសិស្សខ្មែរក្រីក្រ ឆ្លងកាត់ការលំបាករៀនពូកែលើភូមិសាស្រ្តខេត្ត។ អញ្ជើញចូលរួមពិធីជូនអាហារូបករណ៍មានលោកស្រីត្រឿងម៉ីហ្វា អតីតៈ អនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រធានមូលនិធិអាហារូបករណ៍ " វ៉ឺអាយ៉ិន"។
លោកស្រីត្រឿងមីហ្វា អតីតអនុប្រធានរដ្ឋ ជូនអាហារូបករណ៍ឲ្យសិស្សខ្មែរក្រីករ។
តាមប្រសាសន៍លោកស្រីត្រឿងម៉ីហ្វា កន្លងមក១៥ឆ្នាំ មូលនិធិអាហារូបករណ៍ " វ៉ឺអាយ៉ិន " បានជូនអាហារូបករណ៍៥០ពាន់ចំណែកចំពោះប្អូនៗសិស្សានុសិស្ស និស្សិតជាកូនចៅជនជាតិភាគតិចក្រីក្រ ឆ្លងកាត់លំបាករៀនពូកែក្នុងទូទាំងប្រទេស។ ពិសេស មូលនិធិបង្កើតបាន គ្រោងការកម្មវិធីមួយចំនួន មានដូចៈ លើកស្ទួយក្តីបំណងប្រាថ្នា បណ្ដុះពន្លកអនាគត គ្រោងការទោលបំភ្លឺក្តីប្រាថ្នា៕មានសិស្សានុសិស្សជនជាតិខ្មែរ៦០នាក់ (រៀនចាប់ពីបឋមសិក្សាដល់ មធ្យមសិក្សាចំណេះទូទៅ) មានជីវភាពគ្រួសារក្រីក្រ ឆ្លងកាត់ការលំ បាករៀនពូកែបានទទួលអាហារូបករណ៍។ អាហារូបករណ៍ក្នុងមួយចំណែកៗ គិតជាតម្លៃទឹកប្រាក់៨០០.០០០ដុង ចំពោះសិស្សបឋមសិក្សា រីឯសិស្សមធ្យមសិក្សាមូលដ្ឋាននិងមធ្យមសិក្សាចំណេះទូទៅគឺ១.០០០.០០០ដុង។
លីធាន-សឺនម៉ាល័យ